យុទ្ធនាការ"រួមគ្នាបង្កើតបរិស្ថានបៃតង"ដែលបានរៀបចំឡើងដោយ សាលារៀន បញ្ញវន្តខ្មែរ សហការជាមួយ World Vision

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ค. 2024
  • នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ឆ្នាំ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ។
    លោកជឺ គីមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង អមដំណើរដោយមន្ត្រីសាលាស្រុកស្អាង និងលោក ផា ថាម អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី យុទ្ធនាការ "រួមគ្នាបង្កើតបរិស្ថានបៃតង" ដែលបានរៀបចំឡើងដោយ សាលារៀន បញ្ញវន្តខ្មែរ សហការជាមួយ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាប្រចាំស្រុកស្អាង ដែលប្រារព្វឡើងនៅក្នុង ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងនោះដែរក៏មានការចូលរួម ពីថ្នាក់ដឹកនាំ បុគ្គលិក សិស្សានុសិស្ស សាលារៀន បញ្ញវន្តខ្មែរ យុវជនកាកបាទក្រហម កាយរិទ្ធ វិទ្យាល័យ ហ៊ុន សែន ស្អាង លោកមេឃុំ លោកមេភូមិ កងកម្លាំងនិងប្រជាការពារ សរុបចំនួន៤៥៧នាក់ យុទ្ធនាការនេះមានការដាំកូនឈើចំនួន ១០០០ដើម តាមបណ្តោយផ្លូវប្រវែង ២៤០០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិតានូ និងភូមិ ទួលសាលា។

ความคิดเห็น •