បើទុរេនផ្លែច្រើនពេក ម្ចាស់ចម្ការត្រូវបង្ខំចិត្តកាត់ផ្លែខ្លះចោល ដើម្បីឲ្យដើមនិងផ្លែមានសុខភាពល្អ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • កសិករដែលជាម្ចាស់ចម្ការទុរេន តែងតែចង់បានផ្លែទុរេនច្រើន ប៉ុន្តែ ដើម្បីឲ្យដើមនិងផ្លែទុរេនមានសុខភាពល្អ តាំងពីចាប់ផ្តើមចេញផ្ការហូតដល់ផ្លែរបស់វាទុំ ពួកគាត់ត្រូវបង្ខំចិត្តកាត់ផ្លែខ្លះចេញ។ លោក ទុយ វណ្ណៈ ម្ចាស់ចម្ការទុរេននៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងថា នៅពេលដែលដើមទុរេនមានផ្លែច្រើនពេក ម្ចាស់ចម្ការទុរេនសម្រេចចិត្តកាត់ក្ដឹបមួយចំនួនចោល ប្រសិនបើទុកផ្លែវាច្រើនពេក វាអាចធ្វើឲ្យដើមខ្សោយនិងងាប់។ ម្ចាស់ចម្ការទុរេនវ័យក្មេងដែលមានបទពិសោធច្រើនឆ្នាំលើដំណាំប្រភេទនេះ បញ្ជាក់យ៉ាងដូច្នេះថា មែកទុរេនមួយចំនួន មិនអាចទ្រទ្រង់ផ្លែទុរេនច្រើនបានឡើយ ព្រោះវាមិនអាចផ្ដល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដោយទុរេនត្រូវការថាមពលឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យវាលូតលាស់បានល្អ៕
    #ផ្លែទុរេន
    #កសិកម្ម
    #កោះកុង
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 3

  • @chalikh9451
    @chalikh9451 5 ปีที่แล้ว

    និងហើយbro

  • @deenboy9956
    @deenboy9956 4 ปีที่แล้ว

    បង​ធូរេន​នឹងអាយុម៉ាណឆ្នាំហើយបង?