ឧត្តម​ដួងចិត្ត​-ច្រៀងដោយ​ អធិរាជ​សំឡេង​មាស​ សុីន​ សុីសាមុត​(Sinn​ Sisamouth)

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • បទ ឧត្តម​ដួងចិត្ត​ បទភ្លេង​ និង​ ទំនុក​ច្រៀង:សុីន​ សុីសាមុត
    ច្រៀងដោយ​:សុីន​ សុីសាមុត
    ១-ឧត្តមដួងចិត្តជីវិតបង​ ឱ! ស្រស់​នួនល្អង
    ក្នុងដួងចិត្តបងសៅហ្មងរាល់ថ្ងៃ​ តាំងពីស្រីពៅបាត់ទៅប្រុសនៅអាល័យ​ ទន្ទឹងរាល់​ពេលយប់​ថ្ងៃ​ ថា​ស្រី​ថ្លៃ​មក​រក​បង
    ២-ពេលគេងរៀមគេងឱបក្តីព្រួយ​ រូបមួយខ្លួនមួយ
    ព្រួយអើយសែនព្រួយៗពេកកន្លង​ ចរចាម្នាក់ឯង
    គ្មានឮសំឡេងឆ្លើយឆ្លង​ ដួងចិត្តអាណិតបងផង
    ព្រោះតែបងនៅស្នេហា
    បន្ទរ​-វិលវិញណាព្រលឹងអើយ​ ប្រុសយំទុក្ខធំឥតស្បើយ
    ខ្នល់ខ្នើយកើយពីរកាយា​ ភួយ​យំ​រក​នាង​
    ចង្កៀងសួររកជីវា​ ម្ចាស់ខ្ញុំលោកទៅឋានណា
    ខ្ញុំសោកាខ្លោចផ្សាអាល័យ
    ៣-គួរណាស់វិលវិញកុំកែប្រែ​ វិលមករួមស្នេហ៍
    ដៃបងទាំងទ្វេទទួលស្រីថ្លៃ​ វិលមកប្រលឹង
    បងគេងរំពឹងរាល់ថ្ងៃ​ វិលមកចុះណាចរណៃ
    បើស្រីថ្លៃមេត្តាបង​

ความคิดเห็น • 9

  • @sarithsarin4776
    @sarithsarin4776 ปีที่แล้ว +2

    អាណិតអាសូរ ណាស❤❤

  • @sokeang1783
    @sokeang1783 ปีที่แล้ว +2

    ពិតជាពីរោះរណ្តំនៅក្នុងបេះដូងជារៀងរហូត💖💖💖💖

    • @dinachhem007
      @dinachhem007  ปีที่แล้ว

      ❤️❤️❤️❤️❤️❤️

  • @OpPo-f7p8v
    @OpPo-f7p8v ปีที่แล้ว +1

    ❤❤❤❤❤

    • @dinachhem007
      @dinachhem007  ปีที่แล้ว

      ☺️❤️❤️❤️❤️❤️❤️❤️

  • @namaychuob1499
    @namaychuob1499 ปีที่แล้ว +1

    ❤❤

  • @Manokpc346
    @Manokpc346 ปีที่แล้ว +1