អធិរាជសង្រ្គាមជិនហ្គីស ខាន់ | Mongol -The Rise of Genghis Khan
ฝัง
- เผยแพร่เมื่อ 3 ต.ค. 2024
- ឆ្នាំ១១៦២ (ឯកសារខ្លះថា ឆ្នាំ១១៥៥) នៅតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល ទារកមួយបានចាប់កំណើតឡើង។ ទារក ដែលពេលធំដឹងក្តីឡើង ក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺជិនហ្គីស ខាន់។
ជិនហ្គីស ខាន់ ដែលឈ្មោះកំណើតថា តេមូឈីន (Temutchin) គឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោល។ នៅពេលដែលតេមូឈីន នៅជាក្មេងប្រុសម្នាក់នៅឡើយ ឪពុករបស់តេមូឈីនត្រូវស្លាប់ដោយថ្នាំបំពុលរបស់កុលសម្ព័ន្ធ ដែលជាគូសត្រូវ ហើយតេមូឈីន ក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុក។
នៅឆ្នាំ១២០៦ តេមូឈីន ដែលមានវ័យ ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជាប្រជាជាតិតែមួយ គឺចក្រភពម៉ុងហ្គោល។ តេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយ គឺ ជិនហ្គីស ខាន់ (មានន័យថាតាមភាសាម៉ុងហ្គោលថា “ស្តេចចក្រវាល”)។
[Credit to RFI ]