សន្តតិកម្មនៅក្នុងច្បាប់កម្ពុជា (ត្រាជូផតកាស_លេ២២)
ฝัง
- เผยแพร่เมื่อ 14 ธ.ค. 2024
- ការកើត ចាស់ ឈឺ ស្លាប់គឺជារឿងធម្មតានៃច្បាប់ធម្មជាតិ។ ប៉ុន្តែ នៅពេលដែលមនុស្សម្នាក់ទទួលមរណភាពទៅ គឺតែងបន្សល់ទុកនូវសិទ្ធិ និងកាតព្វកិច្ចមួយចំនួនសម្រាប់អ្នកជំនាន់ក្រោយ។ សិទ្ធិ និងកាតព្វកិច្ចទាំងនេះ កាន់តែមានការកើនឡើងជាលំដាប់ឆ្លើយតបទៅនឹងភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលធ្វើឱ្យការយល់ដឹងពីការបែកចែកទ្រព្យសម្បត្តិនៅពេលដែលបុគ្គលម្នាក់ទទួលមរណភាពនេះ កាន់តែមានសារៈសំខាន់។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សន្តតិកម្ម” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោកមេធាវី កឹម វឌ្ឍនៈ ដែលលោកជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកស្រាវជ្រាវដំបូងរបស់សមាគមសាលាត្រាជូ។
👉 តំណទៅកាន់កម្មវិធី «ត្រាជូផតកាស» លេខទី២២ ៖ bit.ly/3zrWKG6
👉 តេឡេក្រាមផ្លូវការ៖ t.me/salatraju