ឯកសារភាពយន្តខ្មែរតម្កល់ទុកនៅប្រទេសថៃ

แชร์
ฝัง
  • เผยแพร่เมื่อ 3 มิ.ย. 2024
  • ៣ថ្ងៃស្រាវជ្រាវនៅបណ្ណាល័យក្រុងបាងកក រកឯកសារសិល្បៈខ្មែរ
    កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក វីរៈ វ៉ារ៉ានី បានដឹកនាំសហការី បំពេញបេសកកម្មស្រាវជ្រាវរកឯកសារសិល្បៈភាពយន្ត និងចម្រៀងខ្មែរសម័យយុគមាស នៅបណ្ណាល័យជាតិថៃ នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
    ដោយចំណាយពេលបីថ្ងៃ ក្នុងការស្រាវជ្រាវរកមើលឯកសារនៅក្នុងទំព័រកាសែត និងទស្សនាវដ្តីរបស់ថៃចំនួន ៧ចំណងជើង (ឆ្នាំ១៩៧០-១៩៧៥) សរុប ៥៦ក្បាល មានកាសែត តារារដ្ឋ , កាសែត ថៃរ័ាក់ , ទស្សនាវដ្តី លោកតារា , ទស្សនាវដ្តី តារាថៃ , កាសែត ផាដូហ្វីល , កាសែត ថៃចម្រើន , កាសែត ថៃរ័កថៃ។
    ជាលទ្ធផលក្រុមដំណើរខ្មែរបានរកឃើញ និងស្កេនចម្លងយកមករក្សាទុកនូវ ៖
    - ឯកសារផ្សព្វផ្សាយភាពយន្តខ្មែរចំនួន១៨រឿង (ផ្សាយពីការបញ្ចាំងនៅលើរោងភាពយន្តនាក្រុងបាងកក) មានរឿង នាងចំប៉ាថោង , រឿង ពស់កេងកង , រឿង សុវណ្ណតែងអន , រឿង ស្តេចដំរីស , រឿង ជីវិតផ្សងព្រេង , រឿង កែវណាម៉ា , រឿង បំណុលឈាមឪពុក , រឿង នាងពៅឈូកស , រឿង មួយម៉ឺនអាល័យ , រឿង ខ្យងស័ង្ខ , រឿង ព្រះនាងពម្ពារសជាតិ , រឿង នាងចន្ទគ្រឿហ្វា , រឿង នាងសក់ក្រអូប , រឿង ខ្យងស័ង្ខ , រឿង ភោគកុលកុមារ , រឿង ធីតាឃ្លោកទិព្វ , រឿង ធីតាសក់ពស់ , រឿង ថាវរីមាសបង , រឿង នាងនាគត្រាច់ចរ , រឿង បុប្ផាអង្គរ ជាដើម។
    - កិច្ចសម្ភាសន៍តារាភាពយន្ត គង់ សំអឿន , តារា ឌី សាវ៉េត និងតារាភាពយន្ត ទិត្យ វិជ្ជរ៉ាដានី , ផលិតករ ឈា នុ , ផលិតករ ហ៊ុយ គឹង និងផលិតករ ឡុង ស៊ីដេត ។
    - បទអធិប្បាយភាពយន្តខ្មែរចំនួន៦រឿង មានរឿង មួយម៉ឺនអាល័យ , រឿង បំណុលឈាមឪពុក , រឿង ជីវិតផ្សងព្រេង , រឿង ធីតាសក់ពស់ , រឿង បុប្ផាអង្គរ , រឿង ខ្យងស័ង្ខ ។
    - រូបថតតារាភាពយន្តខ្មែរ ឌី សាវ៉េត ផ្សាយលើក្របទស្សនាវដ្តីថៃចំនួន ៦ផ្ទាំង។
    - រូបថតប្រវត្តិសាស្រ្តខ្មែរ ស្តីអំពី ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះសង្ឃរាជជូនណាត , មហោស្រពភាពយន្តអន្តរជាតិនាក្រុងម៉ូស្កូ , មហោស្រពភាពយន្តអន្តរជាតិនាក្រុងតៃប៉ិ ។
    ឯកសារទាំងនេះជាឯកសារដ៏សំខាន់ជាតឹកតាងប្រវត្តិសាស្រ្តសិល្បៈខ្មែរ ដែលធ្លាប់បង្ហាញឥទ្ធិពលរបស់ខ្មែរលើឆាកសិល្បៈរបស់ព្រះរាជាណាចក្រថៃឡង់ កាលពីមុនពេលកម្ពុជាជួបមហាវិនាសកម្មប្រល័យពូជសាសន៍ខ្មែរក្រហម។
    សកម្មភាពស្រាវជ្រាវនេះជាក្នុងផែនការស្រាវជ្រាវរកឯកសារសិល្បៈភាពយន្ត និងចម្រៀងខ្មែរសម័យយុគមាសរបស់ក្រុមដំណើរខ្មែរ ដែលចំណាយថវិកាផ្ទាល់ខ្លួន និងពោរពេញដោយឆន្ទៈមនសិកាបំរើសង្គមជាតិខ្មែរ។
    ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤
    ក្រុមដំណើរខ្មែរ

ความคิดเห็น • 52

  • @naryellis9677
    @naryellis9677 20 วันที่ผ่านมา +9

    ល្អប្រពៃណាស់ក្រុមដំេណីរខ្មែរដែលបានចុះទៅស្រាវជ្រាវដល់ប្រទេសថៃនូវឯកសារចាស់ៗជនាន់ដេីមចែកជូនបងប្អូនយេីងទស្សនាគាំទ្រជានិច្ច❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤👍

  • @user-kw2vv9wq2n
    @user-kw2vv9wq2n 20 วันที่ผ่านมา +7

    គាំទ្រដំណើរខ្មែរ❤❤❤❤❤

  • @user-tf7rc6ln3w
    @user-tf7rc6ln3w 20 วันที่ผ่านมา +5

    គាំទ្រក្រុមដំណើរខ្មែរជារៀងរហូត❤❤❤🎉🎉🎉

  • @munypisit8791
    @munypisit8791 19 วันที่ผ่านมา +2

    ចង់អោយចាក់បញ្ចាំងរឿងខ្មែរពីសម័យមុនទាំងអស់ឡើងវិញដើម្បីអោយកូនខ្មែរ ទសនានិងសិក្សាស្វែងយល់

  • @user-bk2gg1bd2g
    @user-bk2gg1bd2g 19 วันที่ผ่านมา +2

    សូមសរសេីរក្រុមវិរះវារានីដែលបានខិតខំអស់ពីកម្លាំងកាយចិត្តព្រមទាំងថវិការរុករកឯកសាដ៏សំខាន់ៗនឹងជីវប្រវត្តភាពយន្តរបស់កម្ពុជាយេីងដេម្បីជាភស្តុតាងសម្រាប់រក្សាទុកអោយក្មេងជំនាន់ក្រោយបានយល់ដឹងបន្តរទៀត។❤❤❤❤❤

  • @user-tn7zn3mo2o
    @user-tn7zn3mo2o 20 วันที่ผ่านมา +4

    គ្រាន់តែឮសូរចំណងជើងរឿងដឹងថាល្អមើលណាស់!

  • @botumseng786
    @botumseng786 20 วันที่ผ่านมา +3

    ឃេីញមានរូបមីងដែរ មីងសូមសសេីរនូវវិរះភាពស្រឡាញ់សិលប្បះខ្មែរនឹងការពុះពៀរស្រាវជ្រៀវដ៏សកម្មរបស់ក្មួយកូនចៅខ្មែរនឹងបានស្គាល់នូវតម្លៃសិលប្បះខ្មែរជំនាន់មុន នឹងចងចាំក្មួយថាវិរះវ៉ារានីជាកូនខ្មែរដែលស្រឡាញ់ជាតិនឹងជាអ្នករក្សាមរតកសិលប្បះខ្មែរ នឹងក្រុមដំណេីរខ្មែរជាក្មេងៗដែលតសូ៏ដ៏ស្វិតស្វាញ❤❤❤🎉

    • @yellowcat3182
      @yellowcat3182 19 วันที่ผ่านมา

      🙏🙏🙏🙇🏻‍♀️

  • @user-xf6vp8sx5q
    @user-xf6vp8sx5q 20 วันที่ผ่านมา +4

    គាំទ្រក្រុមដំណើរខ្មែរ

  • @yellowcat3182
    @yellowcat3182 20 วันที่ผ่านมา +2

    គាំទ្រក្រុមដំណើរខ្មែរជានិច្ច!❤ក្រុមការងារក្មួយៗមិនមែនធ្វើការដោយដៃទេ គឺក្មួយៗធ្វើដោយបេះដូង១🙏🙏🙏❤👍🇰🇭🌹

  • @sathiaranyvong8429
    @sathiaranyvong8429 19 วันที่ผ่านมา +2

    សុទ្ធតែរឿងល្អៗមើល ទាំងអស់

  • @chhenghour4157
    @chhenghour4157 20 วันที่ผ่านมา +2

    We alway support your team.

  • @sineourtsineourt8255
    @sineourtsineourt8255 20 วันที่ผ่านมา +2

    ពិតជាអស្ចារ្យមែន🇰🇭💖💖💖🌹🌹🌹👍👍👍

  • @user-dv4eo8vt9p
    @user-dv4eo8vt9p 20 วันที่ผ่านมา +3

    គាំទ្រជានិច្ច❤❤❤❤❤

  • @user-hm3zq8vv2f
    @user-hm3zq8vv2f 20 วันที่ผ่านมา +4

    គាំទ្រក្រុមដំណើរខ្មែរ❤❤❤❤

  • @user-wc7si4hc2o
    @user-wc7si4hc2o 20 วันที่ผ่านมา +2

    សូមអរគុណក្រុមដំណើរខ្មែរដែលស្រាវជ្រាវសិល្បៈភាពយន្តខ្មែរ មិនចំណាយពេលស្រាវជ្រាវរឿងឥតប្រយោជន៍

  • @sereyoudompen7243
    @sereyoudompen7243 19 วันที่ผ่านมา +2

    អរគុណដំណើរខ្មែរដែលចុះធ្វើការស្រាវជ្រាវដោយបេះដូងបរិសុទ្ធ

  • @kunthelem597
    @kunthelem597 17 วันที่ผ่านมา

    ពីរោះណាស់ភ្លេងមហោរីច្នៃ៕

  • @XiaoXiao-tc2lz
    @XiaoXiao-tc2lz 20 วันที่ผ่านมา +2

    ខ្ញុំពិតជារំភើបណាស់បង❤❤❤

  • @user-ew2yz7ct3h
    @user-ew2yz7ct3h 20 วันที่ผ่านมา +3

    អាមុខហើមនេះស្រាវជ្រាវយកមកប្រឌិតបោកមហាជនដើម្បីតែប្រយោជន៍ខ្លួនប៉ុណ្ណោះដូចរឿងបឺតសំរេចអញ្ចឹង។

    • @Priyanca6670
      @Priyanca6670 19 วันที่ผ่านมา

      មែនហេីយ 😅😂

    • @Pinkdorrr-ut7vf
      @Pinkdorrr-ut7vf 18 วันที่ผ่านมา

      ចេញមកភ្លៀវខុសអាចំគួុតចារិតច្រណែនជាន់ពន្លិចតែខ្មែរគ្នាឯងនិយាយមកភ្លើៗ

  • @Jerry-Cam
    @Jerry-Cam 20 วันที่ผ่านมา +1

    That’s great news! What a treasure you have found, we hope to see more documentary like this. Thanks for taking the time to share it.

  • @user-uc2pf5mm9u
    @user-uc2pf5mm9u 15 วันที่ผ่านมา

    អរគុណវរៈវ៉ារិនី❤❤❤❤❤❤❤

  • @PlengChhun777
    @PlengChhun777 19 วันที่ผ่านมา

    អរគុណមហាអានន្ទសម្រាប់ក្រុមដំណើរក្មែរ ខ្ញុំរំភើបចិត្តឥតឧបមា សម្រាប់ទឹកចិត្តបងប្អូនទាំងអស់ សង្ឃឹមថាខ្ញុំនឹងមានឱកាសជួយឧបត្ថម្ភមិនខាន

  • @bongsovan7733
    @bongsovan7733 20 วันที่ผ่านมา +2

    រឿង សម្រេចធ្វើDNAយ៉ាងណាយ៉ាងណីហើយ ។ល។ដើម្បីបញ្ចប់ការសង្ស័យ៕

    • @nounsothary-2580
      @nounsothary-2580 19 วันที่ผ่านมา

      ទុកអោយឆ្ងល់

  • @user-fw2qh7jt3k
    @user-fw2qh7jt3k 20 วันที่ผ่านมา +2

    គ្រាន់បើក្រុមព្រះសូរិយាបែកអាភៀនឆ្ងាយណាស់។

  • @beekh77
    @beekh77 20 วันที่ผ่านมา +3

    មុនគេរហូតខ្ញុំ❤

  • @leabcheang9354
    @leabcheang9354 20 วันที่ผ่านมา +2

    ❤❤❤❤❤

  • @user-ve6zi8xc8t
    @user-ve6zi8xc8t 20 วันที่ผ่านมา +2

    ❤❤❤❤❤❤❤

  • @SokChea-fv7hu
    @SokChea-fv7hu 20 วันที่ผ่านมา +2

    ❤❤❤❤🎉🎉🎉🎉🎉

  • @nounsothary-2580
    @nounsothary-2580 20 วันที่ผ่านมา +1

    ក្រុមព្រះសុរិយារង្វល់ស្រាវជ្រាវរឿងលោកសំរេច លុះក្ស័យ

  • @pannarien637
    @pannarien637 20 วันที่ผ่านมา +2

    ❤❤❤❤❤❤❤🙏🙏🙏🙏🙏

  • @thavrykov9792
    @thavrykov9792 20 วันที่ผ่านมา +1

    គាំទ្រដំណើរខ្មែរ

  • @user-cp7qh4ju4d
    @user-cp7qh4ju4d 19 วันที่ผ่านมา +1

  • @malislam1954
    @malislam1954 20 วันที่ผ่านมา +1

    thank you

  • @sophoastpn3443
    @sophoastpn3443 20 วันที่ผ่านมา +1

    ប្រសព្វណាស់។គាំទ្រ។😍

  • @chandara-xj7mt
    @chandara-xj7mt 20 วันที่ผ่านมา +1

    លោកគ្រូខ្ញុំលឺថាភាគីថៃបានថែរក្សាបទចម្រៀងមរតកដើម តេីពិតទេ?

  • @mizannan1056
    @mizannan1056 20 วันที่ผ่านมา +1

    ❤️❤️❤️❤️❤️❤️👍👍👍

  • @sengseng9787
    @sengseng9787 20 วันที่ผ่านมา

    មិនគួរសោះ

  • @salenmam7953
    @salenmam7953 17 วันที่ผ่านมา

    ភាពយន្ត សៀមពីដើមអន់ណាស់. កំប្លែងវិញ សើចតែអ្នកលេង ខ្លនឯង លាបម្សៅក៍ស្រម៉ាមប៉ាកដែរ ។

  • @boross41
    @boross41 15 วันที่ผ่านมา

    ចាស់ហើយក្រវេងចោលទៅ គ្មានសំខា់ន់ឣីទេពួកតួកុននុះ

  • @sreykhmerlim388
    @sreykhmerlim388 20 วันที่ผ่านมา +2

    ទីបំផុតខ្មែរគ្នាឯងសោះដែលបានបំផ្លាញអស់គ្នានសល់អានរកខ្មែរក្រហមសាសគេជួយលើកដំកើងនឹងបានរក្សារទុកឯកសារអោយយើងគួរតែអគុណដល់សន្តានចិត្តដ៏ល្អរបស់គេផងចុះ❤❤❤

  • @sadasada5900
    @sadasada5900 20 วันที่ผ่านมา +2

    ❤❤❤❤❤

  • @user-en9nn6fv4u
    @user-en9nn6fv4u 17 วันที่ผ่านมา

    សែនសប្បាយចិត្តបានស្រាវជ្រាវបានមកនូវឯកសាររឿងពីដើមបានឲ្យកូនខ្មែរជំនាន់មុននិងក្រោយៗទៀតដឹងអរគុណក្រុមដំណើរខ្មែរជូនពរឲ្យប្អូនៗនិងក្មួយៗមានសុខភាពល្អដើម្បីបន្តការស្រាវជ្រាវនេះតទៅមុខជារៀងរហូតនិងជោគជ័យផងដែរ

  • @user-tf7rc6ln3w
    @user-tf7rc6ln3w 19 วันที่ผ่านมา

    ចង់ឃើញមុខអ្នកខំមិនថាអាមុខហើមនេះស្រាវជ្រាវបោកដូចជារឿងសម្រេចជាដើមតើឈាមវាជាឈាមខ្មែរឬក៏ឈាមយួនចង់តែឃើញមុខដាក់ពីរបីជើងឲ្យសន្លប់នៅនឹងកន្លែងចុះផែនដីអោយវានៅរស់យូរម៉្លេះ

  • @kaypich779
    @kaypich779 19 วันที่ผ่านมา

    សូមគាំទ្រក្រុមដំណើរខ្មែរដែលមានប្អូបវីរៈវារនីជាអ្នកដឹកនាំនេះហើយដែលគេហៅថាជាអ្នកស្នេហាជាតិនឹងសង្គមខ្នែរដ៏ល្អ❤❤❤❤🎉🎉

  • @dayhappy1384
    @dayhappy1384 18 วันที่ผ่านมา

    សូមអរគុណដែលខំស្វែងរករបស់ពិតអោយបងប្អូនបានមើលផងខ្ញុំចង់មើលរឿងទាំងនឹងខ្លាំងណាស់