រោគសញ្ញាឈឺក្បាល [3] - មូលហេតុនៃជំងឺប្រកាំង (Headache-3 : Causes of Migraine)

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • * Visit our Website
    imatokucambodia...
    * Our Facebook page
    Imatoku MEDIC (Cambodia) Co.,Ltd
    or
    IMATOKU Pharmacy

ความคิดเห็น • 22

  • @vinbrostouch3701
    @vinbrostouch3701 ปีที่แล้ว

    អ្នកគ្រូខ្ញុំឈឺមួយចំហៀងក្បាលចង់មួយខែជៀងហើយពេលខ្លះគ្រាន់បើ,ដល់ពេលមើលមេរៀនបានកន្លះម៉ោងចាប់ផ្តើមឈឺខ្លាំងសូមអ្នកគ្រូជួយផ្តល់យោបល់ផង។

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  ปีที่แล้ว +1

      សុំទោសដែលឆ្លើយតបយឺត 🙏 អាការៈឈឺក្បាលក៏អាចកើតឡើងនៅពេលភ្នែកមានការនឿយហត់ ដោយសារប្រើច្រើន ឬ ដោយសារភ្នែកមើលមិនច្បាស់តែប្រឹងមើល។ ដូច្នេះ សូមពិនិត្យថាតើភ្នែកកំពុងមានបញ្ហាម៉្ញូបឬទេ?
      ប្រសិនបើមិនមែនជាបញ្ហាភ្នែកទេ សូមសម្គាល់រោគសញ្ញាផ្សេងទៀតនៃការឈឺក្បាល ដូចជា តើឃើញពន្លឺព្រិចៗមុនពេលឈឺក្បាលឬទេ? ពេលឈឺក្បាល តើមានអាការៈខ្លាចពន្លឺ ឬ សម្លេងខ្លាំង ឬ កាន់តែឈឺនៅពេលកម្រើកខ្លួនឬទេ? បើមានរោគសញ្ញាដូចនោះ អាចជាជំងឺប្រកាំង។ ករណីនោះ សូមទទួលការពិនិត្យនិងព្យាបាលពីគ្រូពេទ្យ ព្រោះអាចត្រូវប្រើឱសថនិងត្រូវតាមដានអាការៈរយៈពេលយូរ។

  • @ounra3448
    @ounra3448 3 ปีที่แล้ว +1

    បងញុមឈឺតែមួយចំហៀងក្បាលតេ ហើយឈឺរាល់ថ្ងៃ ធ្វើមិចទៅបងបើញុមកំពុងពរពោះ

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  3 ปีที่แล้ว

      មូលហេតុអាចមកពីបម្រែបម្រួលអរម៉ូនពេលពរពោះ ឬ មកពីខ្វះជាតិដែក។
      1 សូមសាកល្បងប្រើកន្សែងត្រជាក់ស្អំនៅពេលឈឺក្បាល។
      2 ប្រសិនបើមិនកំពុងពិសាថ្នាំជាតិដែកទេ សូមសាកល្បងពិសាថ្នាំជាតិដែក ព្រោះក្រែងកំពុងខ្វះជាតិដែកក្នុងខ្លួន។
      3 ឈឺក្បាលអាចមកពីអារម្មណ៍តានតឹង ធុញថប់ ដូច្នេះ សូមបន្ធូរអារម្មណ៍ និង ហាត់ប្រាណស្រាលៗ ដូចជា ដើរឬពត់ខ្លួន។
      4 ប្រសិនបើមានប្រដាប់វាស់ឈាម សូមវាស់សម្ពាធឈាមរាល់ថ្ងៃមួយរយៈពេល ព្រោះក្រែងមានជំងឺដែលត្រូវព្យាបាលជាប្រញាប់។ បើវាស់សម្ពាធឈាម ឃើញលើសពី 140/90 សូមទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យ 😊

    • @ounra3448
      @ounra3448 3 ปีที่แล้ว

      @@IMATOKUCAMBODIAChannel ញុមអរគុណណាស់បង

  • @primejr
    @primejr 2 ปีที่แล้ว

    អ្នកគ្រូតើការឈឺក្រពះពោះវៀនអាចបណ្ដាលអោយឈឺក្បាល និងស្រវាំងភ្នែកអត់?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  2 ปีที่แล้ว

      ហាក់គ្មានទំនាក់ទំនងដោយផ្ទាល់ទេ ប៉ុន្តែ អាចមានទំនាក់ទំនងដោយប្រយោលដូចជាការឈឺក្រពះពោះវៀនដែលធ្វើអោយគេងមិនលក់ឬអារម្មណ៍តានតឹងឬព្រួយបារម្ភច្រើនអាចបង្កជាបញ្ហានៅផ្នែកផ្សេងទៀតនៃរាងកាយ

    • @primejr
      @primejr 2 ปีที่แล้ว

      @@IMATOKUCAMBODIAChannel បាទអ្នកគ្រូដោយសាររាល់ថ្ងៃនេះខ្ញុំមានបញ្ហាឈឺក្រពះ ហើយខ្ញុំឧស្សាហ៏ឈឺក្បាល និងស្រវាំងភ្នែកជាប្រចាំផងដែរ តើវាអាចបណ្ដាលមកពីបញ្ហាអ្វីផ្សេងទៀតអត់អ្នកគ្រូ

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  2 ปีที่แล้ว

      @@primejr ឈឺក្បាលនិងស្រវាំងភ្នែកអាចជារោគសញ្ញានៃជំងឺផ្សេងៗ ដូច្នេះ ពិបាកវិនិច្ឆ័យថាជាបញ្ហាអ្វី....ប្រសិនបើអាការៈឈឺក្បាលនោះកើតឡើងចាប់ពី2ដងក្នុង1សប្ដាហ៍ គួរសាកល្បងពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅឬឯកទេសខួរក្បាល 😊
      គេហទំព័រខាងក្រោមប្រហែលជាអាចផ្ដល់ព័ត៌មានមួយចំនួនទាក់ទងនឹងវេជ្ជបណ្ឌិតដែលអាចពិគ្រោះបាន 😊
      tovpet.com/

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  2 ปีที่แล้ว

      ​@@primejr កត្តា3ធំៗដែលសំខាន់សម្រាប់សុខភាពរាងកាយ:
      1 របបអាហារ
      2 ចលនារាងកាយ (លំហាត់ប្រាណ)
      3 ដំណេក
      តើមានកត្តាណាមួយដែលគិតថាកំពុងអនុវត្តមិនបានល្អទេ??
      ប្រសិនបើកត្តាណាមួយខ្វះតុល្យភាព រាងកាយអាចនឹងបង្ហាញជាបញ្ហាតាមសរីរាង្គផ្សេងៗ។
      យើងគួរកែតម្រូវកត្តានីមួយៗ ដោយផ្ដើមពីរបបអាហារ។ ពាក្យស្លោកមួយថា «​ញុំាផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​អាចធ្វើឱ្យយើងចៀសឆ្ងាយពី​គ្រូពេទ្យ​បាន»
      thmeythmey25.com/detail/89705
      សង្ឃឹមថានឹងឆាប់ជាសះស្បើយ ដើម្បីធ្វើអ្វីដែលខ្លួនចង់ធ្វើដោយសប្បាយរីករាយ 😊💕

    • @primejr
      @primejr 2 ปีที่แล้ว

      @@IMATOKUCAMBODIAChannel បាទអរគុណអ្នកគ្រូ ហើយមួយវិញទៀតខ្ញុំចង់សួរអ្នកគ្រូថាតើមុនពេលយើងពិនិត្យឈាម តើយើងត្រូវមិនញាុំអាហារប៉ុន្មានម៉ោងដែរ ឬក៏ញាុំអាហារហើយអាចពិនិត្យបានដូចគ្នាដែរអ្នលគ្រូ

  • @leeaing9747
    @leeaing9747 3 ปีที่แล้ว

    ហេតុអ្វីបានជាបែកចែកមួយជាជំងឺប្រកាំង និងមួយទៀតជាជំងឺឈឺក្បាល? តើប្រកាំងមានលក្ខណះពិសេសអ្វីទៅ បានជាយើងអាចបែកចែកវាបាន?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  3 ปีที่แล้ว +2

      ជំងឺប្រកាំងគ្រាន់តែជាប្រភេទមួយនៃជំងឺឈឺក្បាលប៉ុណ្ណោះ។
      ជំងឺប្រកាំងមានលក្ខណៈពិសេស ត្រង់ភាគច្រើនឈឺមួយចំហៀងក្បាល លក្ខណៈខ្ទោកៗ ហើយអ្នកជំងឺងាយកើតអាការៈឈឺក្បាលនេះ នៅពេលលឺសម្លេងថ្លង់ ឬ ឃើញពន្លឺខ្លាំង ។ល។
      ជំងឺនេះមិនមែនកើតឡើងដោយសារភាពតានតឹងអារម្មណ៍ឬគិតច្រើននោះទេ ដូច្នេះ ជំងឺនេះពិបាកព្យាបាលជាងជំងឺឈឺក្បាលដោយសារភាពតានតឹង។

  • @khmerdailytime
    @khmerdailytime 3 ปีที่แล้ว

    ខ្ញុំឈឺមួយចំហៀងក្បាលខ្ទោកៗ ឈឺរាល់ថ្ងៃ។ ពេលទៅពិគ្រោះពេទ្យគេថាយើងរលាកសរសៃ ប្រកាំង៕ គេតម្រូវអោយលេបថ្នាំរយៈពេលយូរ តើអាការៈខ្ញុំយ៉ាងមិចដែរលោកគ្រូ ?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  3 ปีที่แล้ว

      តាមការរៀបរាប់ពីរោគសញ្ញ គឺដូចការវិនិច្ឆ័យរបស់គ្រូពេទ្យថាជាជំងឺប្រកាំង។ ជំងឺប្រកាំងបែងចែកជាកម្រិតស្រាលដល់កម្រិតធ្ងន់។ សូមមើលវីដេអូខាងក្រោមសម្រាប់ខ្លឹមសារលម្អិត។
      សូមទោស សម្លេងវីដេអូ មិនសូវល្អនោះទេ។
      រោគសញ្ញាឈឺក្បាល [4] - ការព្យាបាលជំងឺប្រកាំងដោយមិនប្រើឱសថ
      th-cam.com/video/Gx8y3yA_szU/w-d-xo.html
      រោគសញ្ញាឈឺក្បាល [5] - ការព្យាបាលជំងឺប្រកាំងដោយប្រើឱសថ
      th-cam.com/video/MyIwm1Sm6Yg/w-d-xo.html

    • @khmerdailytime
      @khmerdailytime 3 ปีที่แล้ว

      @@IMATOKUCAMBODIAChannel តើយើងត្រូវព្យាបាលរយៈពេលយូរប៉ុន្នាលោកគ្រូ ខ្ញុំឈឺជិត៤ខែហើយ?

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  3 ปีที่แล้ว

      @@khmerdailytime តើការប្រើឱសថបច្ចុប្បន្នមានប្រសិទ្ធភាពបំបាត់ឈឺក្បាលដែរឬទេ?
      ការគ្រប់គ្រងជំងឺប្រកាំងគឺ
      1. ចៀសវាងកត្តាដែលភ្ញោចអោយឈឺក្បាលរើឡើងម្ដងៗ (កត្តាខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ដូច្នេះ គួរសម្គាល់ដឹងនិងចៀសវាងកត្តាទាំងនោះ)។ កត្តាធ្វើអោយអាការៈរើឡើង មានដូចជា លឺសម្លេងខ្លាំង ពន្លឺខ្លាំងពេក រាងកាយនឿយហត់ពេក គេងមិនគ្រប់គ្រាន់ឬគេងច្រើនពេក ។ល។
      2. ប្រើឱសថដែលមានប្រសិទ្ធភាពបំបាត់ឈឺក្បាល។ ឱសថជំងឺប្រកាំងមានច្រើន ដូច្នេះ គួរពិគ្រោះជាមួយពេទ្យដើម្បីរកឱសថដែលត្រូវនឹងខ្លួនឯង។
      3. ជំងឺប្រកាំងអាចបន្តកើតមានរ៉ារ៉ៃ ប៉ុន្តែ ប្រសិនបើយើងមានថ្នាំដែលជួយបំបាត់អាការៈនៅពេលរើឡើងម្ដងៗ នៅពេលធម្មតា គឺយើងមិនកើតមានអាការៈទេ ប៉ុន្តែ យើងត្រូវរក្សាទុកថ្នាំលេបនៅពេលមានអាការៈរើឡើងទៅថ្ងៃក្រោយ។ ប្រសិនបើកើតមានអាការៈរាល់ថ្ងៃ មានន័យថា ថ្នាំដែលកំពុងប្រើមិនត្រូវនឹងយើងទេ ដូច្នេះគួរប្ដូរថ្នាំ។

    • @khmerdailytime
      @khmerdailytime 3 ปีที่แล้ว

      @@IMATOKUCAMBODIAChannel អរគុណលោកគ្រូ

    • @IMATOKUCAMBODIAChannel
      @IMATOKUCAMBODIAChannel  3 ปีที่แล้ว +1

      @@khmerdailytime សូមឆាប់ជាសះស្បើយ❤️