សែនស្ដាយថ្ពាល់ស្ដាំ ស៊ីន ស៊ីសាមុត Sen Sday Thpol Sdam Sinn Sisamouth
ฝัง
- เผยแพร่เมื่อ 27 พ.ย. 2024
- សែនស្ដាយថ្ពាល់ស្ដាំ
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
និពន្ធដោយលោក គង្គ ប៊ុនឈឿន
ផ្ដើមៈ ក្រោយពេលរៀបការ ទើបអូនឆ្លើយថាស្ម័គ្រ ហ៊ឺ! សែនស្ដាយណាស់ សែនស្ដាយថ្ពាល់ស្ដាំ
១ - ចាស់ទុំចូលស្ដីស្រីអូនប្រកែក ទ្វីបស្នេហ៍រហែក បេះដូងយំស្រែកព្រែកព្រាត់គង្គា បង្គងព្រាត់សេកមេឃព្រាត់ចន្ទ្រា សិង្ហពាក់ស្បែកលា ឥសីក្លាយជាអ្នកសង្គ្រាមជ័យ
២ - បងកាត់ទងសួតដោយទង់ក្រពើ ថ្ពាល់ស្ដាំថ្ពាល់លើ មន្តស្នេហ៍ព្រៃឈើក្រោមខ្ទមនិស្ស័យ លុះបងរៀបការទើបថាអាល័យ ចោទទាំងគ្មានន័យ ថាបងប្រល័យស្នេហ៍អូនគ្មានស្ដាយ
បន្ទរ - ហួសហើយៗព្រលឹង ថ្ពាល់ធ្លាប់ក្រេបក្រោមជ្រៃមាត់បឹង មិនអាចថ្លឹងស្មើពាក្យម្ដាយ ផ្នូរស្នេហ៍ដែលសាងទុកកប់រូបកាយ បងនិងឆោមឆាយ ឥឡូវប្រែក្លាយជាផ្នូរអប្រិយ
៣ - បងសែនរន្ធត់ចង់ដុតរោងការ វិលរកជីវា ក្រេបរសស្នេហាថ្ពាល់ស្ដាំជាថ្មី តែទាស់មនុស្សយើងគេយកសម្ដី បងសូមលាស្រី រៀបការក្នុងន័យកេរ្តិ៍ឈ្មោះគ្រួសារ ---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
#ស៊ីន ស៊ីសាមុត / រស់ សេរីសុទ្ធា / ប៉ែន រ៉ន / សុះ ម៉ាត់ / ហួយ មាស / មាស សាម៉ន / ។
ពិរោះហើយ មានន័យ ទៀត ❤❤❤
ពីរោះណាស់លោកតា🙏🙏🙏
សូមវិញ្ញាណក្ខន្ធលោកតាទៅកាន់ទីស្ងប់សុខ
❤❤❤❤
❤ Keanu reeves