បណ្ឌិត​ គី សេរីវឌ្ឍន៍ លើកពីមូលហេតុដែលធ្វើឱ្យតម្លៃ និងតម្រូវការអចលនទ្រព្យកើនឡើងខ្លាំងនៅឆ្នាំ២០១៩...

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • បណ្ឌិត​ គី សេរីវឌ្ឍន៍ លើកពីមូលហេតុដែលធ្វើឱ្យតម្លៃ និងតម្រូវការអចលនទ្រព្យកើនឡើងខ្លាំងនៅឆ្នាំ២០១៩ និងផ្តល់យោបល់ជួយស្តារវិស័យអចលនទ្រព្យបច្ចុប្បន្នឱ្យងើបឡើងវិញ
    (ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវមូលហេតុមួយចំនួន ដែលនាំឲ្យតម្លៃ និងតម្រូវការអចលនទ្រព្យនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ មានកំណើនខ្ពស់នៅឆ្នាំ២០១៩ ពោលគឺមុនការកើតឡើងវិបត្តិជំងឺកូវីដ១៩, វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលនាំចេញឲ្យវិស័យអចលនទ្រព្យបច្ចុប្បន្ន មានការថមថយចុះគួរឲ្យគត់សម្គាល់។
    ថ្លែងក្នុងវេទិកាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» របស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិតបញ្ជាក់ថា មានមូលហេតុ៤ ដែលនាំឲ្យតម្លៃ និងតម្រូវអចលនទ្រព្យនៅឆ្នាំ២០១៩កើនឡើងខ្ពស់ ទី១-ផលចំណេញខ្ពស់ ធ្វើឲ្យមានការវិនិយោគច្រើនក្នុងវិស័យនេះ, ទី២-ងាយស្រួលទិញ (មានហាងឆេង), ទី៣- ហានិភ័យទាប (ប្រើប្រាស់កម្ចីពីធនាគារ) លក់ចំណេញ ឬជួលបានបង់ឲ្យធនាគារវិញ និងទី៤-រយៈពេលនៃការបង់រំលស់វែង ងាយស្រួលបង់ប្រាក់។
    លោកបណ្ឌិតបន្តថា ចំពោះកត្តាប្រឈមក្នុងវិស័យអចលនទ្រព្យកម្ពុជា មានដូចជាទី១៖ ​ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កឲ្យមានហានិភ័យ ប្រជាពលរដ្ឋអ្នកទិញ។ ទី២៖ ការបង់ពន្ធ ដែលអ្នកអភិវឌ្ឍន៍ខ្លះ មិនទាន់យល់ច្បាស់ពីការបង់ពន្ធ។ ទី៣៖ ការផ្គត់ផ្គង់តម្រូវការលើស ការអភិវឌ្ឍន៍គម្រោងច្រើនជាងតម្រូវការអ្នកទិញ (ទិញទុកលក់យកចំណេញ)។ ទី៤៖ តម្លៃអចលនទ្រព្យឡើងថ្លៃខ្ពស់ពេក។ ទី៥៖ ការអភិវឌ្ឍដីឡូដិ៍ កែប្រែពីកសិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់ ដែលនាំឲ្យអ្នកទិញពិបាកនឹងរកផលចំណេញមកវិញ។ ទី៦៖ វិបត្តិលំហូរសាច់ប្រាក់ បរទេសដែលធ្វើឲ្យចរន្តនៃការទិញលក់មានការថមថយ។
    លោកបន្តថា សម្រាប់ជាដំណេះស្រាយស្តារវិស័យអចលនទ្រព្យ គឺរាជរដ្ឋាភិបាល ត្រូវបង្កើតគោលនយោបាយដីធ្លី និងនគរូបនីយកម្មមួយ ឲ្យបានច្បាស់លាស់ ដែលនឹងក្លាយជាបន្ទាត់ ក្នុងការអនុវត្តរួមរបស់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរ ដែលងាយនឹងធ្វើការងារជាប្រព័ន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវអន្តរាគមន៍ប្រមូលនូវព័ត៌មានទាំងអស់ ដែលប្រជាពលរដ្ឋជួបវិបត្តិ ដើម្បីរកដោះស្រាយមួយសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញ ធ្វើយ៉ាងណាកុំឲ្យមានវិបត្តិសង្គមកើតឡើងតទៅទៀត៕

ความคิดเห็น • 5

  • @Ko.cambodia
    @Ko.cambodia ปีที่แล้ว

    🥰🥰🥰

  • @chandy5901
    @chandy5901 ปีที่แล้ว

    ល្អ

  • @limhak202
    @limhak202 ปีที่แล้ว

    ចង់មើលកម្មវិធីនេះពេញ

  • @HengHeng-dp8rc
    @HengHeng-dp8rc ปีที่แล้ว

    ព្រុះ

  • @phalhappy8612
    @phalhappy8612 ปีที่แล้ว

    wow ច្បាស់ៗខ្លាំង ❤