របៀបធ្វើក្រឡានរបស់អ្នកក្រចេះ-[ថ្មីៗ៣នាទី]-(ThmeyThmey)

แชร์
ฝัง
  • เผยแพร่เมื่อ 9 ต.ค. 2016
  • របៀបធ្វើក្រឡានរបស់អ្នកក្រចេះ
    -----
    នៅពេលដែលនិយាយពីក្រឡាន គេនឹកឃើញភ្លាមដល់ក្រឡានអ្នកខេត្តក្រចេះ ដែលល្បី និងពេញនិយមពិសារបស់ប្រជាជនខ្មែរ ជាពិសេស អ្នកដែលបានធ្វើដំណើរទៅដល់ខេត្តក្រចេះ។ អ្នកដំណើរមកពីខេត្តដទៃ ដែលបានទៅដល់ខេត្តនេះ តែងតែទិញក្រឡានទុកពិសា ឬផ្ញើសាច់ញាតិ មិត្តភក្តិ នៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ។
    គ្រួសារលោក ឈិន សឿន ជាកសិកររស់នៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រកបអាជីពជាអ្នកធ្វើក្រឡានអស់រយៈពេលជាង១០ ឆ្នាំមកហើយ។ អ្នកជំនាញធ្វើក្រឡានរូបនេះ បានពន្យល់ពីរបៀបធ្វើក្រឡាន ដោយមានច្រើនដំណាក់កាល។ របៀបធ្វើនោះមានដូចជា ដំណាក់កាលកាត់ឫស្សីជាកង់ៗ និងសកសំបកវាចេញ, ដំណាក់កាលត្រាំអង្ករ, ដំណាក់កាលកោសដូង ដែលជាគ្រឿងផ្សំធ្វើឲ្យក្រឡានឆ្ងាញ់ និងឈ្ងុយ, ដំណាក់កាលច្រកអង្ករចូលទៅក្នុងបំពង់ឫស្សី, ដំណាក់កាលដុតក្រឡាន, ការសកក្រឡាននោះម្តងទៀតក្រោយពីដុតរួច និងបិតវាឲ្យស្អាត និងស្តើងងាយស្រួលបកពិសា៕

ความคิดเห็น • 3

  • @lolo2334
    @lolo2334 3 ปีที่แล้ว +1

    ឆ្ងាញ់ណាស់

  • @yodjear9182
    @yodjear9182 6 ปีที่แล้ว +1

    ចង់ញ៉ាំ

  • @lyvengsreng2876
    @lyvengsreng2876 6 ปีที่แล้ว +1

    មើលទៅពិបាកដែរ ការងារត្រូវប្រើមនុស្សច្រើន