អស្ចារ្យណាស់! តាមពិត «ព្រះពុទ្ធ និង ព្រះអានន្ទ» ធ្លាប់មកកាន់ទឹកដីខ្មែរយើង !!!

แชร์
ฝัง
  • เผยแพร่เมื่อ 19 ก.พ. 2024
  • សម័យថ្ងៃ​មួយ ព្រះ​សមណ​គោ​ត្ដម​ព្រះពុទ្ធ​បរមគ្រូនៃយើង កាល​ព្រះអង្គ មាន​ព្រះជន្ម​ ៨០​ព្រះវស្សាហើយនោះ ព្រះអង្គ និងអានន្ទ បាន​យាង​ត្រេច​រង្គត់​ទៅ​គ្រប់​ទិស​ទី​កន្លែង ដើម្បី​ប្រោស​អស់​សព្វ​សត្វលោក​ទាំងឡាយ។ សម័យថ្ងៃមួយនោះ ព្រះ​ពុទ្ធអង្គ​ ក៏បាននិមន្ដ​កាត់​តាម​ឆ្នេរ​មហាសាគរ រហូតនិមន្តមកដល់​កោះ​មួយ ដែល​មាន​ដើម «​ធ្លក​» ដុះ​បែកមែក​សាខា​ត្រសុំត្រសាយ​គួរជាទីមនោរម្យក្រៃលែង។​ នៅ​ក្រោម​ដើម​ធ្លក​នោះ គឺមាន​រូង​មួយ​យ៉ាងជ្រៅ ដែលជា​ផ្លូវ​ចេញចូល​របស់​ស្ដេច​ភុជង្គ​នាគ សំរាប់​ចេញ​ចូល​មក​ក្រសា​លលេង ហើយ​ទី​ដី​កន្លែង​នោះ​ ក៏មាន​ស្ថានភាព​រាបស្មើ​គួរ​ជាទី​មនោ​រម្យ​។​ អ្វីដែលចំឡែក គឺនៅ​លើ​ដើម​ធ្លក​នោះ មាន​សត្វ​ត្រកួត​មួយបានអាស្រ័យ​រស់នៅ​ដោយ​សុខសាន្ដ​។​ នៅពេល​ដែល​ព្រះអាទិត្យ​ចូល​អស្ដង្គត ហើយ​ព្រះ​ច័ន្ទ​បាន​ចាប់​រះ​ឡើង​បន្ដវេនគ្នា ​ព្រះពុទ្ធ​អង្គ​ និង​ព្រះ​អានន្ទ ក៏​បាន​និមន្ដ​ចូល​សំរាក​នៅក្រោម​ដើម​ធ្លក​នោះ។ វេលានោះដែរ ​ទេវតា​ទាំងឡាយ ដែលជាអ្នក​ថែរក្សា​ដើម​ធ្លក នៅពេលដែលបានឃើញព្រះពុទ្ធជាម្​ចាស់ហើយនោះ ទេវតា ក៏បាន​រៀបចំ​ទីកន្លែង​សំរាប់​ទទួល​ព្រះអង្គ ហើយពពួកទេវតា​ទាំងឡាយ​ជាច្រើនទៀត ក៏បានចូល​មក​គាល់​ថ្វាយបង្គំ​ព្រះពុទ្ធ​ជាម្ចាស់ ក្រោមដើមធ្លកនោះផងដែរ។​ ក្នុងកាលនោះ ស្តេច​ភុជង្គនាគ ដែល​បាន​យាង​ចេញ​មក​ក្រសាល​នៅ​ទីទួល​ដើម​ធ្លក បាន​យល់​ឃើញ​ព្រះពុទ្ធ​កាលណា ក៏​តំណែង​ខ្លួន​ជា​មនុស្ស ហើយ​នាំ​ក្រុម​បរិវារ​មក​ក្រាបថ្វាយបង្គំ​ព្រះ​ជិន​ស្រី ហើយអារន្ធនាព្រះពុទ្ធអង្គ ​សំដែង​ធម្មទេសនាប្រោស​អស់​នាគ​ទាំងពួង​ដែលជាបរិវា។​ ស្របគ្នាក្នុងវេលានោះដែរ ព្រះឥន្ទ្រ​កោ​សី​យ​ ទេវបុត្រ ​ទេវតា ទេព​អប្សរ និង​ទេពនិករ ​គ្រប់ទិសទី ក៏​បាន​នាំគ្នា​មូល​មី​កុះករ ចុះ​មក​ថ្វាយបង្គំ​គាល់​ព្រះពុទ្ធ​ជា​អម្ចាស់ ក្នុងកាលជាមួយគ្នានោះផង​ដែរ​។​ ដែលមូលមកប្រជុំគ្នារបស់ពពួកទេវតា និងពពួកនាគ ជាដើមនោះ គឺបានធ្វើឱ្យបរវេណដើមធ្លក មានសភាពយ៉ាងអស្ចារ្យក្រៃ។ លុះព្រឹក​ព្រហាមស្រាងៗ​កាលណា ព្រះពុទ្ធ​អង្គ​ក៏បានចាប់ផ្ដើម​ស្មឹង​ស្មា​ត​ប្រមើ​មើល​ឧបនិស្ស័យ អស់​គ្រប់សព្វ​សត្វ​ជិត​ឆ្ងាយ ដែល​ព្រះអង្គ​ត្រូវ​និមន្ដ​ទៅ​ប្រោស​។​
    បន្ទាប់មក​ព្រះពុទ្ធបរមសាស្តា ​ទ្រង់ក៏បាន​សោយ​ចង្ហាន់នៅក្រោមដើមធ្លកមួយនោះ ពេលនោះឯង ដោយសារតែ​ក្លិន​ម្ហូបអាហារ​ទិព្វ​របស់ពពួកទេវតា មានក្លិនឈ្ងុយឆ្ងប់ខ្លាំងពេក​ ​ដោយ​ទ្រាំ​មិនបាន សត្វ​ត្រកួត​ដែល​រស់នៅ​លើ​ដើម​ធ្លកនោះ ក៏​បានចេញ​ខ្លួន​មក​ថ្វាយបង្គំ​ព្រះពុទ្ធ​បរមគ្រូ ព្រះអង្គ​បាន​ពូត​បាយ ហើយ​បោះ​អោយទៅ​សត្វ​ត្រកួត​នោះ​ ទុក​ធ្វើ​ជា​អាហារ​។​ ដោយសារ​តែរ​ស​អាហារ​ទិព្វនោះ មានក្លិនឆ្ងុយឆ្ងាញ់​ពេក​រហូត​ធ្វើឱ្យ ត្រកួ​តលិត​មាត់លិ​តក លៀន​អណ្ដាត​ចេញមកក្រៅ​។​ភ្លាម​នោះ​ព្រះពុទ្ធ​ទ្រង់​ទត​ឃើញ​ត្រកួត​មាន​អណ្ដាតព្រែក​ចេញ​ជា​ពីរ ទ្រង់​ក៏​ឈ្ងោក​ព្រះភ័ក្ដ្រ​សំលឹង​ទៅ​ព្រះធរណី​ដោយ​ក្ដី​ញញឹម​។​ឃើញ​ដូច្នោះ ព្រះ​អានន្ទ​ឆ្ងល់​ណាស់ ក៏​ថ្វាយបង្គំ​ទូល​សួរ​សុំ​អោយ​ព្រះអង្គ​ពន្យល់​អំពី​ហេតុផល​។​បន្ទាប់មក​ព្រះអង្គ​បាន​មាន​ពុទ្ធដិការ​ទស្សន៍​ទាយ​ថា​ត​ទៅ​អនាគត «​កោះ​គោកធ្លក​»​នេះ នឹង​កកើត​ក្លាយទៅជា​នគរ​មួយ​ខ្លាំងក្លា​មាន​ទឹក​ដី​ធំ​ទូលាយ ប្រជាជន​រស់នៅ​ដោយ​សុខ​សប្បាយ​ក្សេមក្សាន្ដ​ថ្កុំថ្កើង​រុងរឿង​។​
    #អគុណសម្រាប់ការគាំទ្រ
    ..........................
    Click Subscribe to get knowledge
    - TH-cam channel: www.youtube.com/@thepichvuthi...

ความคิดเห็น • 240

  • @sdcgghhaxvfb5662
    @sdcgghhaxvfb5662 4 หลายเดือนก่อน +12

    សូមអគុណបងណាស់ ចែករំឡែករាល់ថ្ងៃ🙏🙏🙏

  • @putsreyouy-show8461
    @putsreyouy-show8461 4 หลายเดือนก่อน +11

    អគុណ Admin the best video 📷

  • @rethlor4892
    @rethlor4892 4 หลายเดือนก่อน +8

    សាធុសាធុសាធុពិរោះជក់ចិត្តណាស់ ព្រះពុទ្អមានរិទ្ធយ៉ាងណាសូមឲ្យក្រុមគ្រួសារកូនចៅខ្ញុំមានក្ដីសុខយ៉ាងនុះដែរនិងសូមឲ្យខ្មែរទូទាំងសកលលោកមានក្ដីសុខទាំងអស់គ្នាផងដែរ🙏🙏🇺🇸🇺🇸🇺🇸🙏🙏🙏❤️❤️❤️❤️🙏🙏🙏🙏🙏

  • @Bongvuthia
    @Bongvuthia 4 หลายเดือนก่อน +9

    Saving from my head history.👍

  • @Buildananimalhouse
    @Buildananimalhouse 4 หลายเดือนก่อน +10

    ពិរោះណាស់បង

  • @sokchea6270
    @sokchea6270 4 หลายเดือนก่อน +6

    សាធុសាធុសាធក❤❤❤❤❤❤

  • @thechannlinshow
    @thechannlinshow 4 หลายเดือนก่อน +8

    មានន័យណាស់បង

  • @kanhayousavontouch211
    @kanhayousavontouch211 4 หลายเดือนก่อน +5

    និទានបានពិរោះណាស់អេតមីន 👏🏻

  • @user-ve4kw7vt4l
    @user-ve4kw7vt4l 4 หลายเดือนก่อน +8

    😊🙏 អរគុណ Admin ពិរោះណាស់ មិនដែលបានស្ដាប់ទេ 💖💖💖👍

  • @user-ve4kw7vt4l
    @user-ve4kw7vt4l 4 หลายเดือนก่อน +13

    😊 រឿង និទានព្រះ ពិរោះណាស់ 🙏🙏🙏 សាធុ សាធុ សាធុ 🌷🌷🌷

  • @Hengkh-un7of
    @Hengkh-un7of 4 หลายเดือนก่อน +2

    ❤❤❤.សាធុ.សាធុ.សាធុ.ដោយចិត្តជ្រះថ្លាខ្លាំងណាស់.🌺🌺🌺🙏🙏🙏💐💐💐❤️🧡💖

  • @sopheapdiep7833
    @sopheapdiep7833 4 หลายเดือนก่อน +9

    Awesome story I love you talking about everything👍you are amazing good luck with everything you wishing live healthy life God bless you and your family all thank you🙏🌹❤ 👍👌👏🙏😇🙏🍀💚🧡💙🧚‍♂️💐🌷🧚‍♀️🧞‍♂️🧞‍♀️💚🍀🧚‍♂️

  • @sathapich-kh412
    @sathapich-kh412 4 หลายเดือนก่อน +8

    ❤❤❤❤

  • @eamnary7030
    @eamnary7030 4 หลายเดือนก่อน +3

    សាធុសាធុសាធុ❤❤❤❤❤

  • @sreypichsem6949
    @sreypichsem6949 4 หลายเดือนก่อน +7

    ❤❤❤❤❤❤🙏🙏🙏🙏🙏🙏

  • @user-co1zc4yb2d
    @user-co1zc4yb2d 4 หลายเดือนก่อน +6

    🙏🙏🙏🙏🙏🌹🌹🌹🌹🌹🌹🌹💐💐💐💐

  • @pisethjohn3015
    @pisethjohn3015 4 หลายเดือนก่อน +2

    សាធុសាធុសាធុ

  • @pisethcambodia2681
    @pisethcambodia2681 16 วันที่ผ่านมา

    ពិរោះខ្លាំងណាស់ សមរម្យគួរជាទីគោរពនិងជ្រះថ្លា

  • @setec_su24
    @setec_su24 21 วันที่ผ่านมา +1

    វានឹងល្អបេីអ្នកចែករំលែកព័ត៌មាន​ ឬចំណេះដឹង​ ក៏ដូចជាប្រវត្តិណាមួយដែលត្រឹមត្រូវ​ និងការពិត​ តែវាពិតជាអាក្រក់ដែលអ្នកចែករំលែកនូវរឿងដែលមិនពិតទៅវិញ​ ថែមទាំងកាឡៃរឿងរ៉ាវព្រះពុទ្ធទៀត

  • @mengchomret
    @mengchomret 4 หลายเดือนก่อน +2

    ពិរោះណាស់បងនិយាយបានល្អ

  • @nethhuon2073
    @nethhuon2073 4 หลายเดือนก่อน +2

    SATHOU SATHOU SATHOU!!! The BEST VIDEOS SO BEAUTIFUL and LOVELY!!! May the Lord BUDDHA'S Dharma sangha and GOD'S BLESSING LOK KHMOUY GOOD LUCK healthy LONGEVITY HAPPINESS and SAFETY 🙏❤🙏❤🙏❤🤲👍💐🤲👍💐🤲👍💐🙏💕🇰🇭🙏💕🇰🇭🙏💕🇰🇭

  • @chingchang999
    @chingchang999 4 หลายเดือนก่อน +15

    សាធុ សាធុ ៗៗ មានន័យណាស់

  • @polinang8685
    @polinang8685 4 หลายเดือนก่อน +4

    🙏🙏🙏

  • @user-kp6ut2eq6v
    @user-kp6ut2eq6v 3 หลายเดือนก่อน +1

    ពិតជាជ្រះថ្លាណាស់ សាធុ សាធុ សាធុ

  • @yinchengim4775
    @yinchengim4775 4 หลายเดือนก่อน +3

    🙏🙏🙏❤❤❤

  • @savethmoeung9371
    @savethmoeung9371 4 หลายเดือนก่อน +1

    SATHU SATHU SATHU 🙏🙏💖💖🙏🙏💖💖🙏🙏💖💖🙏🙏

  • @user-if1rs2zp4f
    @user-if1rs2zp4f หลายเดือนก่อน

    លោកក្មួយនិយាយពិរោះណាស់❤

  • @babymonkeytv9249
    @babymonkeytv9249 3 หลายเดือนก่อน

    ការនិពន្ធនេះ ពិតជាពីរោះណាស់ ! មានមនុស្សច្រើនណាស់ណាស់ដែលកំពុងតែលង់នឹងការកុហកនេះ។

  • @khdhhjsgg
    @khdhhjsgg 4 หลายเดือนก่อน +2

    ❤❤❤

  • @sunthounol6417
    @sunthounol6417 4 หลายเดือนก่อน +4

    ខ្ញុំក៏ធ្លាប់ស្តាប់ចាស់ៗស្រុកអង្គរបូរី និទានថា ព្រះពុទ្ធធ្លាប់មកប្រោះព្រំនៅកោះគោកធ្លក ដែលមានឥន្រ្ទព្រហ្ម នាគរាជនិងបរិវា ព្រមទាំងសត្វត្រគួតដែរដែលបានចូលមកស្តាប់ធម៌

  • @putheavy7489
    @putheavy7489 4 หลายเดือนก่อน

    សាធុសាធុសាធុ❤❤❤❤❤❤

  • @thavysivuthty206
    @thavysivuthty206 2 หลายเดือนก่อน

    សាធុសាធុសាធុ🙏🙏🙏

  • @SkSk-gu4yk
    @SkSk-gu4yk 3 วันที่ผ่านมา

    🙏🙏🙏🙏🙏🙏🙏🙏🙏

  • @rnguyen7318
    @rnguyen7318 3 หลายเดือนก่อน +2

    សូមអរគុណលោកក្មួយបកស្រាយបានល្អណាស់ សូមអរគុណច្រើន

  • @user-me4re9rp1i
    @user-me4re9rp1i 4 หลายเดือนก่อน +2

    និយាយខុសពីរឿងពិតច្រើនណាស់អ្នកដឹងបានដឹងប្រទេសខ្មែរមានព្រះពុទ្ធស្រ្តីព្រះសមណគោតមឃាសិស្សព្រះពុទ្ធស្រ្តីខ្មែរ.កុំមួយម៉ាត់ណាព្រះសមណគោតម.ពេកខុសបាបណាស់

  • @namarady1506
    @namarady1506 4 หลายเดือนก่อน +2

  • @sovysan4031
    @sovysan4031 4 หลายเดือนก่อน +1

    ❤❤❤❤❤

  • @men4289
    @men4289 4 หลายเดือนก่อน +1

    សូមអគុណ

  • @makemoney.479
    @makemoney.479 4 หลายเดือนก่อน +11

    ខ្ញុំធ្លាប់លឺយូរហើយ តែជំនាន់ ព្រះពុទ្ធ ទី៣ ព្រះកោនាគមនោ ទេ ហើយទ្រង់មានបន្ទូលថា នៅពេលអនាគត ប្រជាជនក្នុងប្រទេសនេះ មាត់ផ្សេងចិត្តផ្សេង ដូចដូនតាដែលជាសត្វ ត្រកួតអញ្ចឹង

  • @rapo6439
    @rapo6439 4 หลายเดือนก่อน +1

    🙏🏻🙏🏻🙏🏻❤️❤️❤️

  • @eyigyjgdyifgjs3882
    @eyigyjgdyifgjs3882 4 หลายเดือนก่อน +3

    កាលដែលព្រះពុទ្ធនិមន្តមកដែនអាស៊ីកបណ្តាលព្រះពុទ្ធមានព្រះជន្មាយុ ៦៦.ព្រះវស្សាទេមិនមេន ៨០.ព្រះវស្សាទេសូមពិនិតម្ដងទៀត.សូមអនមោទនា

  • @OppoSr-qd6ce
    @OppoSr-qd6ce 3 หลายเดือนก่อน

    សាធុៗ😊

  • @user-vx8vu3nx9r
    @user-vx8vu3nx9r 4 หลายเดือนก่อน +11

    កាលនោះ គឺ បុត្រា សុត្ថត កុមារ យាងមក គោកធ្លក ដើម្បី សុំបួស រៀន ។
    ដោយសារ កាលនោះ នគរ គោកធ្លក មានវិន័យ ទទួល តែកូននាគ ស្រីតែ បុណ្ណោះ ។ ដូច្នោះ ទើបព្រះ អង្គ ទ្រង់គ្រឿង ជាស្ត្រីទៅ ។ បច្ចុប្បន្ន បើបុរស ចូលបួស គឺត្រូវតែ តែង ខ្លួនជាកូននាគស្រីសិន មុននឹងទទួលបានការបំបួស

  • @Bong12OfficialMusic
    @Bong12OfficialMusic 4 หลายเดือนก่อน +3

    🙏🙏🙏♥️♥️♥️🌼🌼🌼🥰🥰🥰🇰🇭🇰🇭🇰🇭

  • @LAPOVKHMER168
    @LAPOVKHMER168 3 หลายเดือนก่อน +1

    💗💗💗💗💗

  • @saromsom4944
    @saromsom4944 4 หลายเดือนก่อน +2

    🙏🙏🙏🙏🙏🥰🥰❤️❤️❤️🇺🇸🇺🇸

  • @lynaprak1128
    @lynaprak1128 4 หลายเดือนก่อน +1

    ❤❤

  • @bongsna9718
    @bongsna9718 4 หลายเดือนก่อน +9

    អរគុណ លោកនិទានបានល្អព្រមទាំងពិរោះជក់ចិត្តណាស់ ខ្ញុំចូលចិត្តស្ដាប់ អរគុណ❤

  • @marethmok5635
    @marethmok5635 4 หลายเดือนก่อน +1

    ❤️🙏😍🇰🇭

  • @user-iu3wx4ft7i
    @user-iu3wx4ft7i 4 หลายเดือนก่อน +7

    សាធុសាធុសសធុ👪🙏🙏🙏♥️♥️♥️🌹🌹🌹🌻🌻🌻🌅🌅🌅🇰🇭🇰🇭

  • @thtk9146
    @thtk9146 4 หลายเดือนก่อน +1

    🙏🙏🙏♥️♥️♥️♥️♥️🌹🌹🌹🌹🌹

  • @topsina298
    @topsina298 3 หลายเดือนก่อน +1

    ស្ដាប់មិនយល់ និយាយពីអ្វី មិនដែលឮគេនិយាយអញ្ចឹងផង វង្វេងខួរក្បាលអស់ហើយ

  • @knhomjeanakna9165
    @knhomjeanakna9165 4 หลายเดือนก่อน +3

    ព្រះសមនគោត្តមរៀនធម៌នៅខ្មែរ ព្រះគ្រូរបស់គាត់ជាខ្មែរ ព្រះនាមព្រះកោនាគ ត្រាស់ដឹងជាព្រះពុទ្ធក៏នៅខ្មែរ

    • @user-mx4fb5ld3r
      @user-mx4fb5ld3r 3 หลายเดือนก่อน

      ស្មានម៉ងអាស្មា

    • @user-mx4fb5ld3r
      @user-mx4fb5ld3r 3 หลายเดือนก่อน

      ព្រះពុទ្ធបំពេញបារមីនៅឥណ្ណ្ឌា ព្រះពុទ្ធប្រសូត្រនៅឥណ្ឌា ត្រាស់ដឹងនៅឥណ្ឌា បរិនិពាននៅឥណ្ឥា គ្មាននណាអាសអាងថាព្រះពុទ្ធធ្លាប់មកខ្មែរនុសទេ

    • @steventang4089
      @steventang4089 3 หลายเดือนก่อน

      ឈប់ស្រមើលស្រមៃតាមចៅគាំងទៅសុំអង្វរ អាហ្នឹងបែលកម្មដ្ឋានទេ

  • @Ling-O_o
    @Ling-O_o 4 หลายเดือนก่อน +6

    That's a fiction. The real on is different.

  • @Hak-hm7lq
    @Hak-hm7lq 4 หลายเดือนก่อน +1

    ❤❤❤😢❤❤❤❤

  • @YayaYaya-kt2gu
    @YayaYaya-kt2gu 4 หลายเดือนก่อน +4

    ❤❤❤🎉

  • @chongvannthoeun-mu2xv
    @chongvannthoeun-mu2xv 3 หลายเดือนก่อน +1

    នៅប្រាសាទព្រះពិធូបណ្ឌិតមានកន្លែងសម្រាប់ព្រះពុទ្ធគង់ទេសនា ប្រោសមនុស្សជារឿងកម្រមានអ្នកដឺង

  • @babalin8675
    @babalin8675 4 หลายเดือนก่อน +3

    រឿងយួនប្រឹងដើម្បីស្រួលយកដីខ្មែរអោយអស់ ព្រោះជំនឿរខ្មែរងប់ងល់

  • @thinetchannel
    @thinetchannel 5 วันที่ผ่านมา

    អគុណប្អូនដែលបានបកស្រាយ 🎉
    តាមពិតមានឈ្មោះនគគោកធ្លកមែន
    ចឹងរាជធានីដំបូងគេរបស់ខ្មែ មានឈ្មោះរាជធានី ជុំភូសាក់ ទេ?

  • @A55Oppo-mz7wy
    @A55Oppo-mz7wy หลายเดือนก่อน

    🌹🌹🌹🙏🙏🙏

  • @timemiracles1999
    @timemiracles1999 16 วันที่ผ่านมา

    កុំនិយាយបំភ្លើស ទង្វើអ្នកនិយាយគ្មានអ្វីសំអាងការ ជាអពើកុហក និងមានបាបកម្ម

  • @meykob5608
    @meykob5608 4 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤

  • @singleapov8121
    @singleapov8121 หลายเดือนก่อน

    រឿង​និទាន

  • @OppoBtb-wf7pu
    @OppoBtb-wf7pu หลายเดือนก่อน

    ចាកប្រធាន

  • @user-ky6zt7bd7t
    @user-ky6zt7bd7t 4 หลายเดือนก่อน +1

    លើសហើយ

    • @mrpichvuthiashareknowledge
      @mrpichvuthiashareknowledge  3 หลายเดือนก่อน

      មិនលើសទេ

    • @user-ky6zt7bd7t
      @user-ky6zt7bd7t 3 หลายเดือนก่อน

      ព្រះពុទ្ធជិះស្អីមក?

    • @user-ky6zt7bd7t
      @user-ky6zt7bd7t 3 หลายเดือนก่อน

      ​@@mrpichvuthiashareknowledgeមាននៅក្នុងគម្ពីរទេ? តើហេតុអីបានដឹងថា កន្លែងនោះជា ប្រទេសកម្ពុជា?

  • @PHIROM2023
    @PHIROM2023 15 วันที่ผ่านมา

    តើជាការពិតទេ ?
    បើសិនជាការពិតមែននោះ ខ្ញុំមិនជាជ្រះថ្លាណាស់🙏🌷🌷🌷

  • @tepsina6855
    @tepsina6855 4 หลายเดือนก่อน

    ❤❤❤❤❤❤🎉🎉🎉🎉🙏🙏🙏

  • @user-hm2qr9rg7o
    @user-hm2qr9rg7o 15 วันที่ผ่านมา

    កុំចេះតែហ៊ាននិយាយមិនពិត

  • @HONLY989
    @HONLY989 3 หลายเดือนก่อน +1

    ទេវតាថែរក្សាខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងប្រជារាស្ត្រខ្មែរបានសុខសប្បាយរៀងរហូត🙏🙏🙏

  • @bophimexboany6661
    @bophimexboany6661 2 หลายเดือนก่อน

    សូមរៀនប្រវត្តិសាស្រ្តអោយបានច្បាស់ និងត្រូវមានឯកសារយោងត្រឹមត្រូវសម្រាប់ការអត្ថាធិប្បាយទាក់ទងប្រវត្តិសាស្រ្ត។

  • @user-eb1xg5rs4u
    @user-eb1xg5rs4u 14 วันที่ผ่านมา

    ព្រះថោងមានព្រះជន្មវែងណាស់ដល់ ១២២ វស្សា ចឹងគឺសុគតនៅមុន គ ស ១៩០ ត្រូវនិង ព ស ៣៥៤

  • @hijhjis6295
    @hijhjis6295 3 หลายเดือนก่อน +2

    ចិត្តខ្ញុំឲតែឃើញព្រះសង្ឃជ្រះថ្លាណាស់🙏🙏🙏🙏🙏🙏🙏🙏🙏🌹❤️🌹❤️🌹❤️🌹❤️🌹❤️🌹❤️❤️❤️❤️🌹🌹🌹

  • @bornthok884
    @bornthok884 หลายเดือนก่อน

    កុហកសមណាស់! នៅពេលនោះ ព្រះពុទ្ធបានមកទស្សនាអង្គរវត្តដែរ។

  • @user-bj9ed4yb1k
    @user-bj9ed4yb1k 3 หลายเดือนก่อน

    ថាមែនៗ😂

  • @SadHuy-jf5qt
    @SadHuy-jf5qt 3 หลายเดือนก่อน

    ពេលវេលាជាមាស

  • @CamLaurent2018
    @CamLaurent2018 3 หลายเดือนก่อน

    អាទ្បប់ឪហ្អែងប្រាប់ចឹងមែន ចង់បានតែview សុកចិត្តប្រឌិតរឿង

  • @user-uc1of7ro3d
    @user-uc1of7ro3d หลายเดือนก่อน

    អរគុណច្រើនជាអនេគ ទាន🙏🙏
    តែមុនដឹងច្បាសលថា តើមានសម្តែងក្នុងគម្ពីរណា បិដក ឬអដ្ឋកថា ឬគម្ពីរអ្វីទៅ អ្នក?

  • @cheanduk4261
    @cheanduk4261 3 หลายเดือนก่อน +1

    ដឹងពីណាមក ប្រហែលជារៀបចំបោកប្រស់ទៀតហើយ

  • @user-eb1xg5rs4u
    @user-eb1xg5rs4u 14 วันที่ผ่านมา

    បើតាមខ្ញុំធ្លាប់ស្តាប់និងសិក្សាពីព្រះសម្មាគោត្តមថា ទ្រង់ប្រសូត្រនៅមុន គ ស ៦២៣ និង ចូលនិព្វាននៅមុន គ ស ៥៤៣ ហើយប្រទេសកម្ពុជាកើតឡើងក្នុងសតវត្សទីមួយនៃ គ ស គឺពី សតវត្សទីមួយដល់ គ ស ៥៥០ នៃ គ ស ក្នុងសម័យនគរភ្នំ។ ចឹងគឺរង់ចាំជាងមួយសហវត្សទើបមានប្រទេសខ្មែរ

  • @ahjingkh
    @ahjingkh 3 หลายเดือนก่อน

    ឈ្មោះដើមថា ខមពុកជា ពិភពលោកហៅ ខម មិនមែនឈ្មោះកម្ពុជាដូចបច្ចុប្បន្ននេះ មេត្តារៀនប្រវត្តិសាស្ដ្រ នៅថៃ សាវ៉ាឌី ច្បាស់លាស់ មិនមែនឯកសារក្លែងក្លាយចឹងដែរ។ ព្រះថោង ឈ្មោះពិត កៅឌិន

  • @pozzpozz2199
    @pozzpozz2199 2 หลายเดือนก่อน +2

    សាធូសាធូរករឿងព្រះមកជូនអ្នកអត់ដឹងអត់ចេះបានជ្រាបផង

  • @NeangChhan
    @NeangChhan 4 หลายเดือนก่อน

    នៅក្នុងគម្ពីណា

  • @Rothna6972
    @Rothna6972 17 วันที่ผ่านมา

    សូមមេត្តាកុំនិយាយអ្វីដែលមិនពិត​ នាំអោយមានការយល់ច្រឡំ​ វាគ្រាន់តែរឿងនិទានប៉ុណ្ណោះ​ ។ តេីត្រង់ណាបញ្ជាក់ថាទឹកដីខ្មែរ?

  • @NarrithNarith
    @NarrithNarith 13 วันที่ผ่านมา

    នែមោឃបុរស ឯងដើម្បីប្រយោជន៍ខ្លួនឯងនិយាយខុសការពិតហើយ ឯងយកឯកសារមកពីណា?

  • @veasnaoeur4651
    @veasnaoeur4651 3 หลายเดือนก่อน

    ព្រះពុទ្ធមិនដែលនិមន្តមកខ្មែរ ! តើមានកាលបិច្ឆេទត្រឺមត្រូវទេ ។ មានតែប្រទេសស្រីលង្កទេដែលព្រះពុទ្ធនិមន្តទៅចូលនិរោសមាបត្តិឈាន ៚

  • @user-of4gb8vn9v
    @user-of4gb8vn9v 4 หลายเดือนก่อน +3

    អគុណលោកគ្រូដែលបាននិទានរឿងព្រះពុទ្ធពិរេាះណាស់

  • @reassmey963
    @reassmey963 4 หลายเดือนก่อน

    ឯកសារមានប្រភពអត់

  • @user-qj2hi9id1x
    @user-qj2hi9id1x 4 หลายเดือนก่อน +11

    ❤❤❤❤រឿងនេះកម្រមានអ្នកនិទានណាស់❤🙏🙏🙏

  • @thanhthach6339
    @thanhthach6339 3 หลายเดือนก่อน

    ខ្ញុំចង់ឲ្យអស់លោករៀនប្រវត្តសាស្រ្តឡើងវិញចង់ល្បីមែន។

  • @sogosogo5501
    @sogosogo5501 18 วันที่ผ่านมา

    ប្រសិនបើរឿងនេះពិតមែន រឿងទាក់ទងជាមួយនឹងពុទ្ធប្រវត្តិ.តើមានចារនៅក្នុងគម្ពីរណាមួយដែរឬទេ?

  • @user-zd1eo8hp2w
    @user-zd1eo8hp2w 4 หลายเดือนก่อน

    ស្តាបើទៅព្រះថោងមិនមែនជាតិឥណ្ឌាទេ

  • @user-lu6gg5pe8z
    @user-lu6gg5pe8z 3 หลายเดือนก่อน

    ខុសប្រវត្តិសាស្ត្រ

  • @rinsom7291
    @rinsom7291 4 หลายเดือนก่อน

    🙏🎉🎉🎉🎉🎉🎉🎉🎉🎉❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-mh5pk3uo5k
    @user-mh5pk3uo5k 27 วันที่ผ่านมา

    កូកុហក់គេពេកលោក😢

  • @rintek4622
    @rintek4622 4 หลายเดือนก่อน

    ឯកសារបានមកពីណា?

  • @asmrerr
    @asmrerr 2 หลายเดือนก่อน +1

    អត្ថបទ រស់ ចន្ត្រាបុត្រ ជារឿងនិទានបែបប្រៀបធៀប មិនមែនជារឿងពិតទេ។ សូមកែសម្រួល ជាជាងគ្រាន់តែចង់បាន Views ពីចំណងជើង។ វាជាទង្វើអសីលធម៌សម្រាប់ Content Creator ខ្មែរ។

  • @chakryasar2951
    @chakryasar2951 2 หลายเดือนก่อน

    🙏🙏🙏♥️♥️♥️🥀🥀🥀🥀🌹🌹🌟

  • @pheadalin7239
    @pheadalin7239 4 หลายเดือนก่อน +1

    សូមសួរមានក្នុង បិដក ឬ អត្ថកថា ឬ នរណាតែង?

  • @KhmerXbx
    @KhmerXbx หลายเดือนก่อน

    បោកគេបាបណាស់ ធ្លាក់ក្នុងនរក 🙏

  • @seththak
    @seththak 3 หลายเดือนก่อน +1

    ក្រែងឥឡូវព្រះពុទ្ធគាត់នៅខ្មែរហ្នឹងតើ