ក្រោយពីអាមេរិកគំរាមផងចរចាផង អ៊ីរ៉ងកំពុងគិតឡើងវិញពីការដែលចង់វាយប្រហារលើអ៊ីស្រាអែល

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden មានប្រសាសថា វត្តមានយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ក៏អាចនឹងធ្វើឱ្យអ៊ីរ៉ង់គិតឡើងវិញផងដែរ។ សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនមានការយកចិត្តទុកដាក់ចំពោះការការពារផលប្រយោជន៍ សម្ព័ន្ធមិត្ត និងប្រជាជន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសជំហានមួយចំនួន ដើម្បីជួយការពារអ៊ីស្រាអែល និងការពារទាហានអាមេរិក រួមទាំងការបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់។ ហើយនាវាផ្ទុកយន្តហោះ USS Abraham Lincoln នឹងជំនួសនាវា USS Theodore Roosevelt នៅក្នុងតំបន់នៅចុងខែនេះ។
    ថ្មីៗនេះ យន្តហោះចម្បាំង F/A-18 ប្រហែលរាប់សិបគ្រឿង និងយន្តហោះស៊ើបការណ៍ E-2D Hawkeye បានហោះចេញពី USS Theodore Roosevelt ក្នុងឈូងសមុទ្រអូម៉ង់ ទៅកាន់មូលដ្ឋានយោធានៅមជ្ឈិមបូព៌ា ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

ความคิดเห็น • 16