អន្ទាក់សរុបជាង ៣៥.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទូទាំងកម្ពុជាក្នុងឆ្នាំ ២០២២!

แชร์
ฝัง
  • เผยแพร่เมื่อ 30 เม.ย. 2023
  • កាលពីឆ្នាំទៅ USAID មរតកបៃតង តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បានចូលរួមចំណែកក្នុងការដកអន្ទាក់សរុបប្រមាណជាង ៣៥.០០០ ចេញពីតំបន់ការពារធម្មជាតិទូទាំងប្រទេសកម្ពុជា។
    យុទ្ធនាការត្រូវបានរៀបចំនៅក្នុងខេត្តចំនួន ៦ ដែលដឹកនាំដោយក្រសួងបរិស្ថាន និងដៃគូអភិរក្សផ្សេងៗទៀត ដើម្បីអំពាវនាវឲ្យមានការបញ្ចប់វិបត្តិដាក់អន្ទាក់ និងការជួញដូរសត្វព្រៃនៅកម្ពុជា។
    ឆ្នាំនេះ យើងបានបន្តការគាំទ្ររបស់យើងសម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ និងបានសហការរៀបចំព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងនេះ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ មានមនុស្សប្រមាណជាង ៣០០នាក់ ដែលរួមមានតំណាងរដ្ឋាភិបាល អង្គការអភិរក្ស មន្ត្រីឧទ្យានុរក្ស សហគមន៍ ម្ចាស់ភោជនីយដ្ឋាន និងសិស្សានុសិស្សជាច្រើននាក់ បានចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈ និងការដើរហែក្បួនតាមដងផ្លូវដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងនេះ។
    ចូលរួមជាមួយយើងដើម្បីសង្គ្រោះសត្វព្រៃ ដោយបញ្ចប់ការបរិភោគសាច់សត្វព្រៃ ជួយផ្សព្វផ្សាយ និងដកអន្ទាក់ចេញពីព្រៃ ដើម្បីឲ្យសត្វព្រៃរបស់យើងអាចផ្លាស់ទីបានដោយសេរី និងមានសុវត្ថិភាពនៅក្នុងតំបន់ការពាររបស់យើង!
    ទស្សនាវីដេអូខ្លីដែលនិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃអន្ទាក់ខាងក្រោម!
    -------------
    Over 35,000 Snares Removed Across Cambodia’s Protected Areas in 2022!
    Last year, USAID Morodok Baitang, through support for the “Zero-Snaring Campaign”, contributed to the removal of over 35,000 snares across Cambodia’s protected areas. The campaign, held in 6 provinces, called for an end to the snaring crisis and illegal wildlife trade in Cambodia and was led by the Ministry Of Enviroment (MoE) in collaboration with conservation partners.
    This year, we continued our support for Phase 2 of the “Zero-Snaring Campaign” and co-organized an awareness raising event with Wild Earth Allies in Pursat’s Veal Veng District last weekend. More than 300 people including government representatives, conservation organizations, rangers, communities, restaurant owners and students participated in a press release, public event and street rally to raise awareness.
    Join us to save our wildlife by ending bushmeat consumption, spreading the word and removing snares from the forest so that our wild animals can move freely and safely in our protected areas!
    Watch Video Recap of People Talking About the Negative Impact of Snares​ below!
    #ZeroSnaringCampaign #EndSnaringCrisis #SayNo2Bushmeat

ความคิดเห็น •