ឯកឧត្តម ឆាយ ឫទ្ធិសែន ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំនួន ១៥វត្ត ក្នុងឃុំ៤នៃស្រុកសាមគ្គីមានជ័យ

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៥វត្ត ស្ថិតក្នុងឃុំចំនួន ៤ នៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
    ពិធីនេះ បានប្រារព្ធនៅវត្តត្បែងខ្ពស់ ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណស្រុកសាមគ្គីមានជ័យ និងជាព្រះចៅអធិការវត្តត្បែងខ្ពស់ និងព្រះចៅអធិការនិមន្តមកពី ១៤វត្តផ្សេងទៀតក្នុងឃុំត្បែងខ្ពស់ ឃុំស្វាយជុក ឃុំស្វាយ និងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ព្រមទាំង ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ៤ នៃស្រុកសាមគ្គីមានជ័យ ព្រមទាំងពុទ្ធបរិស័ទជាច្រេីននាក់ទៀតផងដែរ។
    បន្ទាប់ពីរបាយការណ៍របស់លោកអភិបាលស្រុកសាមគ្គីមានជ័យរួចមក ឯកឧត្ដមគណៈអធិបតីបានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះចៅអធិការនិមន្តមកពី ១៥វត្ត។ ជាមួយគ្នានោះផង ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូលផងដែ។
    ឯកឧត្ដមបានបន្តថា ការរៀបចំប្រគេនទៀនវស្សា និងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ បានក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ មានស្ថិរភាពនយោបាយ និងមានមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយដឹកនាំប្រទេសឈានទៅសម្រេចឱ្យបានជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥០។
    ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងខិតខំកសាងសមិទ្ធផលថ្មីៗថែមទៀត ព្រមទាំងបានសូមឲ្យចូលរួមទូងស្គរ វាយប៉ោត បាញ់កាំជ្រូច ដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្រ្ដនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបានអធិកអធមបំផុត ៕

ความคิดเห็น •