ប្រវត្តិប្រាសាទភ្នំដា (តាកែវ) | Cambodia's Temple Phnom Da Temple

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.พ. 2025
  • #ប្រវត្តិប្រាសាទភ្នំដា (តាកែវ) | Cambodia's Temple #PhnomDaTemple
    ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។
    ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺ ព្រះបាទរុទ្រវរ្ម័ន តាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក និងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំនៅលើនាគអានន្ត។ ប្រាសាទភ្នំដាមានរាងជាការ៉េ ដែលមានទំហំ ១២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៨ម៉ែត្រមានទ្វារបួន ទ្វារពិតមានចំនួនមួយនៅទិសខាងជើង និងទ្វារបញ្ឆោតបី។
    #Temple | ប្រាសាទ
    #Discovery Doucumentary
    More video:
    សម័យអាណាចក្រភ្នំ ឬ សម័យហ្វូណន់ |Fúnán www.youtube.co....
    សម័យចេនឡា | Zhēnlà www.youtube.co...
    ហេតុអ្វីបានជាគេប្រើកូនក្រក ? | Why use Konkrok ?
    www.youtube.co....
    តើអ្នកជឿទេថាមានខ្មោចសង្កត់? | Do you believe in ghosts?
    www.youtube.co....
    ឯកសារយោង
    1. ↑ សៀវភៅ តំបន់ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា បោះពុម្ពលើកទី២ ឆ្នាំ២០១៥ ដោយលោក កែវ ភួង ទំព័រទី៥៥-៥៧។
    2. ↑ សៀវភៅ សិក្សាសង្គមថ្នាក់ទី១០ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៧ ទំព័រទី១៣១
    3. ↑ ការស្រាវជ្រាវតាមរយៈវីឌីអូរបស់ក្រសួងវិចិត្រ សិល្បៈ
    4. ↑ Michael Vickery, 2001-2002 History of Cambodia,p.19
    5. ↑ សៀវភៅ ស្ថាបនាមវិទ្យាខ្មែរ ដោយលោកបណ្ឌិត ឡុង សៀម ឆ្នាំ១៩៩៧ ទំព័រទី២។
    Follow US:
    *************************************
    FB: / discoverydocumentary
    TH-cam: / @discoveryinsider

ความคิดเห็น • 12

  • @sunbunthoeun8991
    @sunbunthoeun8991 ปีที่แล้ว

    Thanks for your sharing

  • @BongReachReach-p3c
    @BongReachReach-p3c ปีที่แล้ว +1

    កាលនោះយេីងយកលំនាំវប្បធម៏តាមឥណ្ឌា​ កូរសមុទ្រទឹកដោះ

  • @saradykim3970
    @saradykim3970 2 ปีที่แล้ว +4

    ពី៧៦ខ្ញុំបានទៅកាប់ឆ្កាព្រៃជុំប្រាសាទនេះហើយថែមឃើញពស់ថ្លាន់ញីឈ្មោលមួយគូរមុខទ្វារប្រាសាទផងដែរ......ប្រឡាយដែលមានចូលបឹងដើម្បីធ្វើឆ្លងទៅភ្នំដារក៌ខ្ញុំលើកដែរស្លាប់មនុស្សច្រើនដោយសារអង្អការវាយកទៅរៀនសូត្រពិសេសពេលជីកប្រឡាយលើកទំនប់តែម្ដងស្រុកបឹងនេះសំបូរមហាត្រីៗពិសេសត្រីឆ្ដោរគ្រាន់តែយលកំផ្លោកមករៀបជាបួនជ្រុងវាលោតចូលឯងខែទឹកឡើងដូចសមុទ្រ...ខ្ញុំនៅលើភ្នំនេះរហូត៧៧ដោយសារយួនវាយគេក៍បញ្ចូនមកខែត្តកុំពង់ស្ពឺ.....(សព្វថ្ងៃបែបសំបូយួនយ៉ាងមើលព្រោះយើងអាចមើលឃើញដំបូលផ្ទះយួន)

    • @discoveryinsider
      @discoveryinsider  2 ปีที่แล้ว +2

      សូមអរគុណដែរបានចែករំលែក ខ្ញុំពិតជាចង់ស្តាប់រឿងបែបនេះណាស់ បើមានពេលខ្ញុំចង់ក្រងរឿងបែបនេះទុក ដំណាលរឿងពិតពីអតីតកាល 😍

    • @saradykim3970
      @saradykim3970 2 ปีที่แล้ว +2

      @@discoveryinsider ប្រាកណាស់....អគុណដែលបានអានចំពោះខ្ញុំមិនដែលបានស្កាល់ប្រវត្តិប្រាសាទនេះដែរទេទើបដឹងក្រោយសម័យពេលចប់ពលពតដែរពេលមានហ្វេសបុកតែម្ដង..គ្រាន់តែឃើញប្រាសាទម្ដងៗតែងនឹករាល់កាលនោះ.......សូមអគុណម្ដងទៀតណា...

    • @saradykim3970
      @saradykim3970 2 ปีที่แล้ว +1

      អូខ្ញុំនឹកថាកាលនោះណាឃើញពស់យើងភ័យព្រួជដោយយើងមិនដែលឃើញពស់អីធំយ៉ាងនេះធំមែនស្ទើស្មើត្បាល់រាងដូចខ្មៅផងបើខ្ញុំចាំរហូតសព្វថ្ងៃ,នឹកភ្លាមដល់តមពាក្យសំដីយើងមិនមានប្រើពាក្យប្ដេសផ្តាស់ទេយើងយល់ថាប្រាកដជាមានគេថែរក្សារដូច្នោះយើងកាប់ឆ្ការក៌លួចសុំក្នុងចិត្តដែរ...

    • @discoveryinsider
      @discoveryinsider  2 ปีที่แล้ว +1

      @@saradykim3970 សូមអរគុណ សម្រាប់ការចែករំលែករឿង

    • @saradykim3970
      @saradykim3970 2 ปีที่แล้ว

      @@discoveryinsider De rien🙂

  • @แดนเดนี-ฉ2ผ
    @แดนเดนี-ฉ2ผ 2 ปีที่แล้ว

    😍😍😍😘

  • @srunsroy1445
    @srunsroy1445 2 ปีที่แล้ว

    កាលទៅប៉ុន្មានឆ្នាំមុនគេពុងសាងសង់