ឱ!«ភូមិបាក់ព្រា» នារដូវវស្សា...

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • «បាក់ព្រា» ឈ្មោះភូមិដែលស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវគេស្គាល់ច្បាស់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» ដែលបញ្ចេញសូរ្យសៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធដោយកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន។
    មិនខុសពីការរៀបរាប់ក្នុងបទចម្រៀងនោះឡើយ ភូមិមួយនេះនៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ៤០០គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិត។
    លើចម្ងាយជាង៣៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ការធ្វើដំណើរទៅកាន់ភូមិបាក់ព្រា ត្រូវចំណាយពេលប្រមាណ៣ម៉ោង ដោយកាត់ការធ្វើដំណើរកាណូតលើស្ទឹងសង្កែ។
    នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិនេសាទមួយនេះ លោកអ្នកអាចទស្សនានូវទេសភាព ស្រស់ស្អាត ហ៊ុមព័ទ្ធដោយព្រៃលិចទឹក គួរជាទីគយគន់ និងផ្ទះនៅផ្ទៃទឹកជាមួយនិងការប្រកបរបរនេសាទរបស់ប្រជាជននៅទីនោះ ។ បច្ចុប្បន្ន ភូមិបាក់ព្រា មានសាលារៀន វត្តអារាម និងមណ្ឌលសុខភាពផងដែរ។
    #Battambang #ThmeyThmey #ThmeyThmey_Mojo
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 3