Champatv

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • អត្ថប្រយោជន៍ ៥​យ៉ាង ទទួល​បាន​ពី​ការ​ជប់ខ្យល់
    ការជប់ខ្យល់ ជាការ​ព្យាបាល​បែប​បុរាណ​របស់​ជនជាតិ​ចិន ដោយ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មកហើយ។ ចំណែក​នៅ​ស្រុកខ្មែរ​យើង ប្រជាជន​ភាគច្រើន ក៏និយម​កោសខ្យល់ និង​ជប់ខ្យល់​នេះ​ដែរ នៅ​ពេល​មាន​អាការៈ​មិនស្រួល​ខ្លួន។
    ការជប់ខ្យល់នេះ ពីដើម​មក ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម កាត់បន្ថយ​ការ​រលាក និង​ការឈឺចាប់ បញ្ហា​បាក់ទឹកចិត្ត និង​ក្រពះ-ពោះវៀន។ តែ​ចាប់តាំង​ពី​ឆ្នាំ១៩៥០ មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បស្ចឹមលោក បាន​ចាប់​អារម្មណ៍​នឹង​ការជប់ខ្យល់​នេះ។ តាមរយៈ​ការសិក្សា​ជាច្រើន អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ការជប់​ខ្យល់ ជួយ​កាត់បន្ថយ​ការឈឺចាប់ សម្រួល​សាច់ដុំ និង​ធ្វើ​ឲ្យ​អារម្មណ៍ល្អ។
    អត្ថប្រយោជន៍ ៥​យ៉ាង ទទួល​បាន​ពី​ការ​ជប់ខ្យល់៖
    ១. សម្រួល​ការឈឺចាប់
    ការសិក្សា​ជាច្រើន បង្ហាញ​ថា ការជប់ខ្យល់ ជួយ​សម្រួល​ការឈឺចាប់​ជាច្រើន​ប្រភេទ ចាប់ពី​មហារីក រហូត​ដល់ រលាក​សន្លាក់ និង​ឈឺឆ្អឹង​ខ្នង​ខាងក្រោម។
    ២. ជួយឲ្យ​ធូរស្រាល​ក្នុង​ខ្លួន
    ការជប់ខ្យល់ ជួយ​បំបាត់​ស្ត្រេស តាមរយៈ​ការ​សម្រួល​លំហូរ​ឈាម និង​ថាមពល។ វាក៏ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​ខួរក្បាល​ផងដែរ។
    ៣. ព្យាបាល
    ការជប់ខ្យល់ ជួយ​ឲ្យ​លំហូរ​ឈាម ឆ្ពោះ​ទៅ​កាន់​ផ្នែក​ណាមួយ​នៃ​រាងកាយ​បាន​លឿន មានន័យ​ថា លំហូរ​ឈាម​កាន់តែ​លឿន ការព្យាបាល​ក៏កាន់​តែ​លឿន​ដែរ។
    ៤. ស្បែក
    ការជប់ខ្យល់ ជួយ​កាត់​បន្ថយ​ការ​កើតមុន ជំងឺ​ស្បែក និង​ការ​លេចចេញ​សង្វារ ដោយសារ​ការជប់​ខ្យល់ បង្កើន​លំហូរ​ឈាម ជំរុញ​អុកស៊ីហ្សែន និង​សារធាតុ​បំប៉ន ទៅ​ចិញ្ចឹម និង​ព្យាបាល​ស្បែក។
    ៥. ការ​រំលាយអាហារ
    ការជប់ខ្យល់ ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេស នៅ​ទីតាំង​ពោះវៀន សម្រួល​រោគសញ្ញា​ពោះវៀន រាក ទល់លាមក និង​ការស្ដុក​ទឹក

ความคิดเห็น •