កសិកម្ម: វិធីដាំដំណាំស្ពៃតឿឬស្ពៃជើងទា បានទិន្នផលខ្ពស់

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ប្រជាជនកម្ពុជាប្រាកដជាមានភាគច្រើនដែល​ស្គាល់​ពី​ស្ពៃ​ម៉្យាង​ដែល​គេ​អាច​ហៅ ​បាន​ច្រើន​ប្រភេទ​ដូច​ជា​ស្ពៃ​ជើង​ទា ឬស្ពៃតឿ ឬស្ពៃ​ចិន (Bok Choy) ។ ស្ពៃ​នេះ​គេ​អាច​យក​ទៅ​ចម្អិន​ជាមួយ​ស៊ុបគោ និង​ស៊ុបស៊ូគី​បាន និង​អាច​យក​ទៅ​ឆា​ប្រេង​ខ្យងដោយ​មិ​នបាច់​ដាក់​សាច់ ហើយ​នៅ​មាន​រស​ជាតិ​ឆ្ងាញ់​ដដែល តើ​អ្នក​ដែល​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​ស្ពៃ​នេះ​ដែរ​ឬទេ? នៅ​ពេល​នេះ​យើង​នឹង​បកស្រាយ ឲ្យ​មិត្ត​អ្នក​អាន​ទាំង​អស់គ្នា​បានយល់ និង​ដឹងឲ្យ​កាន់​តែ​ច្បាស់​ពី​ស្ពៃ​មួយ​ប្រភេទ​នេះ។
    1. ជាតិប៉ូតាស្យូម
    ស្ពៃចិននេះពិតជាពោរពេញទៅដោយប្រភពជីវជាតិនៃ​ធម្មជាតិ​ពិតៗ ហើយ​នៅ​ក្នុង​នោះ​ក៏មាន​ជាតិ​ប៉ូតា​ស្យូម​ដែរ។ ដែល​គេ​សង្កេត​ឃើញ​ថា​ជាតិ​ប៉ូតា​ស្យូម​នេះ តែង​តែ​មាន​នៅក្នុង​ឳសថ​ដែល​យើង​គ្រប់​គ្នាប្រើ​ប្រាស់​ផ្សព្វ​ផ្សាយ នោះ​មាន​ន័យ​ជាតិ​នេះល្អ​សំរាប់​សុខភាព។
    2. អាស៊ីតហ្វូលិក
    អាស៊ីតហ្វូលិកនេះផ្សំឡើងពីវីតាមីន B ដែលជាវីតាមីនដែលស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជា​ចាំ​បាច់ ដូច​នេះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​ទាន​ស្ពៃ​នេះ​ឲ្យ​ច្រើនក៏​មិន​ប៉ះ​ពា ​ល់ដល់​កូន​ក្នុង​ផ្ទៃដែរ។
    3. វីតាមីន C
    គេតែងតែឃើញវីតាមីន C ភាគច្រើនមាននៅ​ក្នុង​ផ្លែ​ឈើ ប៉ុន្តែ​វី​តាមីន C នេះក៏​មាន​នៅ​ក្នុង​ស្ពៃ​នេះ​ដែរ។ វា​អាច​ជំនួយ​ដល់​ស្បែក និង​ការពារ​មិន​ឲ្យ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ទៀតផង។
    4. សារធាតុប្រឆាំងអុកស៊ីតកម្ម
    នេះក៏ជាសារធាតុសំខាន់ដែលមាននៅក្នុងស្ពៃនេះដែរ វា​អាច​ប្រឆាំង​នឺង​ជំងឺ​មហារីក, មេរោគ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ជា​ពិសេស​នោះ​ល្អ​សំរាប់​បេះ​ដូង។
    5. កាបូនអ៊ីដ្រាត
    ស្ពៃនេះមានជាតិកាបូនអ៊ីដ្រូតិចតួច អ្នកដែល​កំពុង​សំរក​ទំងន់​អាច​ទទួល​ទាន​បាន ដោយ​ពុំ​ភ័យ​ខ្លាច​ធ្វើ​ឲ្យធាត់ ឬ​ប៉ះ​ពាល់​ដល់​ការ​សំរក់​ទំងន់​ឡើយ។
    6. កាឡូរី
    ស្ពៃចិននេះជាបន្លែពណ៌បៃតង ដូច្នេះវាគ្មានសារជាតិធ្វើឲ្យ​ធាត់ ឬ​ជាតិ​ស្ករ​នោះ​ទេ ដូច​នេះ​វា​មិន​បង្ក​ឲ្យ​អ្នក​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​នោះ​ទេ ដូចនេះ​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​ទាន​បាន​ដោយ​គ្មានក្តី​បារម្មណ៍ និង​ល្អ​សំរាប់​សុខ​ភាព​ទៀត​ផង។
    លោក ណុប នុន គឺជាកសិករដាំបន្លែម្នាក់ នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកបានប្រកបរបរដាំស្ពៃតឿ (ស្ពៃជើងទា) អស់រយៈពេលជាង១០ឆ្នាំហើយ នៅលើផ្ទៃដីជាងកន្លះហិកតា។
    ជាមួយនឹងបទពិសោធដាំស្ពៃយូរឆ្នាំនេះ លោក ណុប នុន បានឱ្យដឹងថា ដំណាំស្ពៃតឿ គឺជាប្រភេទដំណាំដែលត្រូវការទឹកច្រើនដើម្បីស្រោចស្រព ហើយត្រូវមានការថែទាំឱ្យបានជាប្រចាំទើបវាផ្ដល់ផលបានល្អ។
    កសិករវ័យ៣០ឆ្នាំរូបនេះពន្យល់ពីរបៀបដាំស្ពៃតឿថា ការដាំស្ពៃតឿចែកចេញជា៣ដំណាក់កាលសំខាន់ គឺការជ្រើសរើសពូជ ការរៀបចំដីឱ្យបានស្អាត និងការរៀបចំប្រព័ន្ធទឹកឱ្យបានគ្រប់គ្រាន់។
    លោកណុប នុន បញ្ជាក់ថា លោកដាំស្ពៃតឿដោយសាបកូន ដើម្បីងាយស្រួលថែទាំនិងឆាប់បានប្រមូលផល។
    -----------------------------------------------------------------------------------------------
    តើសហគមន៍កសិកម្មបែបនិរន្តភាពចំណេញអ្វីខ្លះដល់កសិករខ្នាតតូច? :
    • តើសហគមន៍កសិកម្មបែបនិរន...
    សារៈប្រយោជន៍នៃសហគមន៍កសិកម្មបែបនិរន្តភាព :
    • តើសហគមន៍កសិកម្មបែបនិរន...
    វិដេអូ កសិកម្មជាច្រើនទៀត សូមចុចលឹងខាងក្រោម :
    • កសិកម្ម (Agriculture)
    -----------------------------------------------------------------------------------------------
    ដើម្បីទទួលបានការជូនដំណឹងសូមចុចលីងខាងក្រោម :
    www.youtube.co...
    ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុផ្កាឈូក (Lotus Radio FM 100.5) តាមរយៈ៖
    ហ្វេសប៊ុក (Facebook) : / lotusbroadcastingservices
    ហ្វេសប៊ុក (Facebook)​​​ :​ ht​​tps:// LotusRadioFM100.5/
    តេឡេក្រាម (Telegram) ​​​ : t.me/LotusRadi...
    យូធូប (TH-cam) : / lotusradiofm1005
    គេហទំព័រ (Website) : www.lotus-ra​​​dio.com/​

ความคิดเห็น • 22