នាយករដ្ឋមន្ត្រីអង់គ្លេសដែលទើបជាប់ឆ្នោត លោក Keir Starmer ថ្លែងសុន្ទរកថាជា​លើកដំបូងក្នុងនាមជាមេដឹកនាំ

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ค. 2024
  • នាយករដ្ឋមន្ត្រីអង់គ្លេសដែលទើបជាប់ឆ្នោត លោក Keir Starmer នៃ​គណបក្ស​ពលករ​ បានធ្វើសុន្ទរកថាជា​លើកដំបូងក្នុងនាមជាមេដឹកនាំនៅខាងក្រៅផ្លូវ Downing នៅថ្ងៃសុក្រនេះ បន្ទាប់ពីគណបក្សពលករ​របស់​លោក​បានឈ្នះការបោះឆ្នោតជាតិដោយ​ទទួល​បាន​សំឡេងភាគច្រើន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។
    នៅ​ចំពោះ​មុខ​មន្ត្រី​អ្នកការ​និង​អ្នក​គាំទ្រ​ លោក Starmer បាន​ថ្លែង​ថា ​លោក​បាន​ទទួល​យក​ការ​អញ្ជើញរបស់ព្រះមហាក្សត្រឱ្យក្លាយជានាយករដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដើម្បី​ដឹកនាំ​ចក្រភព​អង់គ្លេស​។ លោក​ថ្លែងថា៖ «ខ្ញុំទើបតែត្រឡប់មកពីព្រះបរមរាជវាំង Buckingham ជាកន្លែងដែលខ្ញុំទទួលយកការអញ្ជើញពីព្រះមហាក្សត្ររបស់ទ្រង់ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ សម្រាប់​ប្រជាជាតិដ៏អស្ចារ្យនេះ»។
    លោក Starmer ក៏​បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីលោក Rishi Sunak ដែលបានចាកចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយទទួលស្គាល់ «សមិទ្ធិផល»របស់លោក Sunak ថាជាមេដឹកនាំអង់គ្លេសអាស៊ីដំបូងគេរបស់ចក្រភពអង់គ្លេស ដោយគោរពចំពោះ«កិច្ចខិតខំប្រឹងប្រែងបន្ថែម»ដើម្បី​អភិវឌ្ឍ​ប្រទេស។
    គណបក្សពលករ​អង់គ្លេសនាថ្ងៃសុក្របានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភា ដោយបាន​បញ្ចប់ការ​ដឹកនាំ​របស់​រដ្ឋាភិបាលអភិរក្សនិយមដែល​មាន​រយៈពេល១៤ឆ្នាំ៕
    ព័ត៌មានបន្ថែម៖ bit.ly/3mfErNQ
    » សូម Subscribe គណនី TH-cam របស់វីអូអេ៖ goo.gl/LQAVDc
    » ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
    » ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
    » ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
    » ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews.com/allprograms
    វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
    ភ្ជាប់ជាមួយវីអូអេ៖
    » ចូលមើលគហទំព័រវីអូអេ: www.khmer.voanews.com | www.voacambodia.com 
    » LIKE វីអូអេ លើ FACEBOOK៖ / voakhmer
    » FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
    » FOLLOW វីអូអេ លើ X៖ / voakhmer
    » FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer

ความคิดเห็น •