វ័យ៧២ឆ្នាំ លោកយាយ ឡាង ប្រឹងលក់នំពុម្ព ដើម្បីចិញ្ចឹមកូនពិការ និងចៅៗ

แชร์
ฝัง
  • เผยแพร่เมื่อ 28 เม.ย. 2022
  • «យាយឡាង លក់នំពុម្ព» ជាស្លាកយីហោ របស់ ជីដូនវ័យ៧២ឆ្នាំ ឡាង ដែលមានទីតាំង មុខសាលាបឋមសិក្សាអនុត្តគរុកោសល្យ ខេត្តសៀមរាប។ កំពុងអង្គុយចាក់ពុម្ពបណ្ដើរ ហៅភ្ញៀវជួយទិញបណ្ដើរ លោកយាយ ឡាង បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្នុងមួយថ្ងៃលោកយាយ រកចំណូលបានចន្លោះពី ៤-៥ ម៉ឺនរៀល។ លោកយាយ ឡាង ត្រូវអង្គុយចាក់នំលក់តាំងពីម៉ោង៤ កន្លះព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ដោយក្នុងមួយនំមានតម្លៃ ៥០០រៀល។ ទោះមានវ័យ៧២ឆ្នាំ តែជីដូនចាស់ម្នាក់នេះ នៅខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនពិការ និងចៅៗ។ លោកយាយឡាង អះអាងដូច្នេះ៖ «បើយើងមិនខំប្រឹងរក វាអត់អីហូប។ ខ្ញុំរស់នឹងរបរប៉ុណ្ណឹង គ្រាន់ថាវាមិនសល់លុយ វាខ្វះខាតខ្លះទៅ»។
    ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
    #ThmeyThmey #ThmeyThmey25 #ថ្មីៗ
    ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ
    ដោយ៖ ហុង ស្រីណា
    -----------------------------------------------------
    ThmeyThmey Social Media:
    TH-cam: bit.ly/2RNzknr
    Instagram: bit.ly/32QSFup
    Twitter: bit.ly/3iTsTuS
    Web: bit.ly/3hPEU3q
    Facebook: bit.ly/2FGyvKY
    -----------------------------------------------------
    © All Rights Reserved & Copyrights by THMEYTHMEY 2021

ความคิดเห็น • 2

  • @chanreyoun3559
    @chanreyoun3559 2 หลายเดือนก่อน

    ❤❤❤❤🙏🇰🇭

  • @chingchork7633
    @chingchork7633 ปีที่แล้ว

    អ្នកសួរសួរសំណួរធ្វើដូច នៅក្នុងរោងចក្រឧស្សហកម្មធំណាស់ចឹង…។ សួររំខានអ្នកលក់ណាស់…មិនចេះខ្លាចចិត្តលោកយាយសោះ…។