សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅក្នុងក្រុងកំពត និងកែបឡើយ

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #Hunmanet#កាស៊ីណូ#cambodia#
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ខេត្តកំពត និងខេត្តកែប គឺមិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូនោះឡើយ លើកលែងតែនៅលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។
    ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខេត្តកំពត និងខេត្តកែប គឺមានសក្តានុពលវិស័យឧស្សាហកម្ម កម្មន្តសាល កសិកឧស្សាហកម្ម ឡូជីស្ទីក និងទេសចរណ៍។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «កន្លងទៅមានការស៊ើបសួរ អំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៉ីណូនៅខេត្តកំពត ខ្ញុំសូមបញ្ជាក់ការបើកកាស៉ីណូកន្លងទៅអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ អ៊ឹចឹងពីនេះទៅមុខគឺក្រៅពីកន្លែងនេះ មិនចេញអាជ្ញាបណ្ណសម្រាប់ធ្វើកាស៉ីណូនៅក្នុងខេត្តកំពតទៀតទេ»។
    ពាក់ព័ន្ធនឹងការសុំវិនិយោគបើកកាស៉ីណូនៅកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអ្នកដែលមានបំណងចង់វិនិយោគបើកកាស៉ីណូ សុំទៅវិនិយោគនៅតាមច្រកព្រំដែន។
    «ហើយនៅក្នុងខេត្តកំពត គឺយើងមានតែមួយលើភ្នំបូកគោ យើងឱ្យតែមួយចុះ ហើយក្រៅពីហ្នឹង អត់ឱ្យអាជ្ញាបណ្ណធ្វើទៀតទេក្នុងខេត្តសម្រាប់កាស៉ីណូ។ ទីពិរ សម្រាប់ខេត្តកែប ដូចគ្នា គឺអត់ឱ្យអាជ្ញាបណ្ណធ្វើកាស៉ីណូទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
    បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើអ្នកវិនិយោគស្នើសុំអាជ្ញាបណ្ណបើកកាស៉ីណូ នៅតាមតំបន់សេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាលនឹងត្រូវបានអនុញ្ញាតឱ្យបើក។ ការមិនអនុញ្ញាតឱ្យបើកាស៉ីណូ នៅក្នុងខេត្តកំពត និងខេត្តកែប ពីព្រោះរាជរដ្ឋាភិបាលទុកឱ្យខេត្តទាំងពីរនេះសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផ្សេងៗជាដើម។
    សម្តេចធិបតី ហ៊ុន ម៉ាណែត ម៉ាណែត ក៏បានណែនាំទៅគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវកត់ត្រា និងអនុវត្តន៍ឱ្យបានច្បាស់លាស់ នៅត្រង់ចំណុចទីតាំងខេត្តកំពត និងខេត្តកែប ជុំវិញសម្ងល់ចង់ដឹងពីការអនុញ្ញាតឱ្យបើកកាស៉ីណូនៅខេត្តទាំងពីរនេះ និងសូមកុំឱ្យមានការយល់ច្រឡំថារដ្ឋាភិបាលអនុញ្ញាតឱ្យបើកស៉ីណូនៅខេត្តកំពត និងខេត្តកែប ទៀតឱ្យសោះ។
    ចំពោះការបដិសេធ មិនឱ្យបើកាស៉ីណូនៅខេត្តកំពត និងខេត្តកែប, សម្តេចធិបតី ហ៊ុន ម៉ាណេត ក៏បានប្រកាសស្វាគមន៍រាល់ការវិនិយោគទាំងឡាយណាដែលមានបំណងចង់វិនិយោគលើវិស័យលើវិស័យទេសចរណ៍ សណ្ឋាគារ តំបន់សេដ្ឋកិច្ច កសិឧស្សាហកម្ម កម្មន្តសាល នៅខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • ព្រែកជីកហ្វូណនតេជោចាប់...
    • Manny Pacquiao មកដល់រា...
    • ម្តងនេះមិនលើកលែងទេក្រុ...
    • មិនចាំយូទេព្រែកជីកហ្វូ...
    • សម្តេចតេជោជួបប្រធានសភា...
    Thanks for watching !!!

ความคิดเห็น •