សត្វពង្រូល - Sunda Pangolin

แชร์
ฝัง
  • เผยแพร่เมื่อ 24 ก.ย. 2023
  • 🦔 ការប្រណាំងទល់នឹងការផុតពូជរបស់សត្វពង្រូល!
    តើអ្នកដឹងទេថា សត្វពង្រូលត្រូវបានគេរាយការណ៍ថា ជាប្រភេទសត្វដែលត្រូវបានជួញដូរខុសច្បាប់ច្រើនបំផុតនៅអាស៊ី ព្រោះស្រការបស់ពួកវាត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងឱសថបុរាណ និងអាហារបំប៉នសុខភាពដ៏ពេញនិយម។ ជាលទ្ធផលនៃការជួញដូរនេះ ចំនួនសត្វពង្រូលបានធ្លាក់ចុះរហូតដល់ទៅ ៨០% នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយវាត្រូវបានគេចាត់ថ្នាក់ជាប្រភេទសត្វ «ជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ។ នាពេលបច្ចុប្បន្ននេះ គេកម្រនឹងបានឃើញសត្វពង្រូលនេះណាស់ ហើយក៏មិនមានការប៉ាន់ស្មានពីចំនួនពិតប្រាកដរបស់វានៅក្នុងប្រទេសកម្ពុជាដែរ។
    ការជួញដូរសត្វពង្រូល ត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាអន្តរជាតិ ហើយវាក៏ខុសច្បាប់ផងដែរក្នុងការបរបាញ់ រក្សាទុក និងជួញដូរប្រភេទថនិកសត្វនេះក្រោមច្បាប់របស់ប្រទេសកម្ពុជា។ វីដេអូនៃសត្វពង្រូលដែលថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិរបស់យើង ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមដ៏មុតមាំថា យើងនៅមានឱកាសក្នុងការពារប្រភេទសត្វពង្រូលនេះមិនឱ្យផុតពូជបាន។ សូមចូលរួមផ្សព្វផ្សាយ បញ្ឈប់ការជួញដូរសត្វព្រៃ និងជួយសង្គ្រោះសត្វពង្រូលរបស់យើងទាំងអស់គ្នា ទាន់ពេលដែលពួកវានៅតែមានវត្តមាននៅឡើយ!
    -
    🦔 A Race Against Extinction!
    Did you know that Sunda pangolins are often reported as the most widely illegally traded species in Asia? Their scales are included in traditional medicines and health supplements. As a result of this trade, their population has declined by 80% in the past decade and they are listed as “Critically Endangered” by the IUCN Red List. At present, it is rarely spotted, and no estimated number is available in Cambodia.
    The commercial trade of Sunda pangolins is banned by international treaty and it is also illegal to hunt, obtain and trade this mammal under the Cambodian law. The video footage of the 3 Sunda pangolins captured by our camera traps gives us hope that the species can still be saved from extinction. Join us to spread the word, stop wildlife trafficking and save our Sunda pangolin while they still exist!
    #USAIDCambodia #USAIDMorodokBaitang #SundaPangolin

ความคิดเห็น •