ការថែទាំ កេសរកូល អោយមានសុខភាពល្អ ឆាប់ចេញផ្ដា

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.พ. 2025
  • ចំពោះជីរយេីងអាចរកទិញនៅតាមទីផ្សារ។
    ហេីយទឹកជីរ ជូលីស៉ីគឺត្រូវផលិតដោយខ្លួនឯង
    #រូបមន្តមាន=
    ពងមាន់មួយ
    ទឹកត្រីមួយស្លាបព្រា
    ប៊ីចេងមួយស្លាបព្រា
    #រូបមន្តមួយស្មើ
    វិធីធ្វើ:
    ជាដំបូងត្រូវច្រកទឹកដាក់ដប(មើលរូប ដបមួយលីត្រកន្លះ) ហាលថ្ងៃបីថ្ងៃសិន ដើម្បីអោយវាហើរជាតិក្លរដែលមាននៅក្នុងទឹក។
    ហើយមកវាយគ្រឿងផ្សំខាងលើ ចូលគ្នាអោយសព្វ(វាជាចំណីរបស់ជូលិនសុី)បើមិនទាន់មានទឹកដើម្បីធ្វើ យើងអាចច្រកវាទុកក្នុងដបហើយគ្របអោយជិត ទុកបីបួនថ្ងៃក៍បាន។
    ក្នុងទឹកមួយលីត្រកន្លះ ត្រូវដាក់ចំណីដែលយើងបានវាយបញ្ចូលគ្នាសព្វហើយនោះ ចំនួនមួយស្លាបព្រា (កុំអោយពេញពេកឬកន្លះពេក)រួចហើយក្រលុកវាចុះលើងអោយសព្វ ទើបយកទៅដាក់ហាលថ្ងៃ ចំនួនមួយខែ ។ក្នុងរយះនោះត្រូវក្រលុកវាចុះលើងរាល់ថ្ងៃ ដើម្បីអោយជុលិនសុីធ្វើការ ងាយដុះមេបានប្រើ។
    បើសិនបងប្អូនមានមេដែលដុះស្រាប់គ្រប់កំណត់ពីមួយខែលើង យកទៅដាក់បន្ថែមក្នុង១ដប ត្រឹម១០០ ឬ ២០០ សេសេ វានឹងដុះមេយ៉ាងលឿន វានឹងលើងពណ៍ភ្លាមនៅពេលយើងមានមេដាក់។តែបើមិនមានទេ ក៍ហាលវាចោលតាមហ្នឹងទៅ មិនអីទេ គ្រាន់តែពិបាកក្នុងការដុះបន្តិច។
    ចំណាំ ត្រូវទុកចន្លោះត្រឹមគន្លាក់ដប កុំដាក់ទឹកពេញ
    #បរិមាណប្រើប្រាស់:
    ២០០ សេសេលាយទឹក ២០ លីត្រ ឬ អាចលើសបន្តិចក៍បានតាមការសាកល្បងជាក់ស្តែងរបស់បងប្អូន។❤️
    #រីករាយក្នុងការចែកចាយចំណេះដឹងតិចតួច នឹងទទួលយកការកែលំអរពីបងប្អូនដើម្បីភាពរីកចម្រើនទាំងអស់គ្នា

ความคิดเห็น •