ភាពអស្ចារ្យ និងចំណុចពិសេសៗខ្លឹមៗ របស់ Camry អាឆ្លាម (ជំនាន់ទី៤ ១៩៩៧-២០០១)

แชร์
ฝัง
  • เผยแพร่เมื่อ 2 ต.ค. 2024
  • Topic : ភាពអស្ចារ្យ និងចំណុចពិសេសៗខ្លឹមៗ របស់ Camry អាឆ្លាម (ជំនាន់ទី៤ ១៩៩៧-២០០១) ដែលបងប្អូនភាគច្រើនមិនធ្លាប់បានដឹង!
    I. Intro
    Camry ជំនាន់ទី៤ ឬគេហៅថា XV20 ដែលបងប្អូនប្រជាពលរដ្ឋយើង និយមដាក់រហ័សនាមថា Camry ឆ្លាម គឺជារថយន្ត Sedan ដែលមានប្រជាប្រិយភាពមួយ កាលពីជិត២០ឆ្នាំមុន នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
    បើមាន Camry ឆ្លាមជំនាន់នោះ គឺថាទៅណាមកនៅ មានតែមតែម្ដង ហើយថែមទាំងទាក់ទាញនូវក្រសែភ្នែក តាមដងផ្លូវជានិច្ច ជំនាន់ឥឡូវបងប្អូនយើង និយមប្រើពាក្យថា “ទាក់ទាញចំណាប់អារម្មណ៍”
    ប៉ុន្ដែ រហូតមកទល់ពេលបច្ចុប្បន្ននេះ វាកាន់តែមានតម្លៃ ពិព្រោះ មានលុយក៏មិនប្រាកដថាទិញបានដែរ ដោយសារតែអាឆ្លាម បានក្លាយ ទៅជារថយន្តសេរីចាស់ លំដាប់ ព្រឹទ្ធាចារ្យ បាត់ទៅហើយ។ ហើយក៏មិនសូវជាសម្បូរលក់ក្នុងទីផ្សារផ្លូកទឹក ផ្លូកដីដូចជំនាន់ជាង១០ឆ្នាំមុន នោះទេ ហើយបើទោះប្បីជាមានក៏ពិបាកនឹងរកស្ថានភាពឡានដែលស្អាត ទៅតាមការចង់បានរបស់អ្នកទិញដែរ និយាយឱ្យស្រួលស្ដាប់ ទិញបានស្អាត ម្ដងដូចរាវម្ចុលបានក្នុងបាតសមុទ្រ។ ដោយបងប្អូនអាចស្វែងរកទិញ ប្រើប្រាស់បាន ជាមួយនឹងតម្លៃចន្លោះពី ៥០០០-៧០០០ ដុល្លា សម្រាប់ឡានស្អាត អាចទទួលយកបាន។
    ទោះប្បីជាយ៉ាងណាក៏ដោយ ក៏បងប្អូនប្រជានុរាស្ត្រក្រុងកម្ពុជា ភាគច្រើននៅតែ ចាំមិនភ្លេចអំពី គុណភាព ភាពធន់ រូបរាង ក៏ដូចជា កេរ្ត៍ឈ្មោះរបស់វាជានិច្ចរហូត តរៀងទៅ។
    ស្រុកយើង បងប្អូននិយមហៅថា “អាឆ្លាម” ប៉ុន្ដែ Toyota Camry ជំនាន់ទី៤ មានឈ្មោះផ្សេងទៀត ដូចជា៖
    Daihatsu Altis ឈ្មោះនៅប្រទេសជប៉ុន
    Toyota Mark II Qualis (សម្រាប់ប្រភេទ Wagon)
    Toyota Vienta
    Xinkai Toyota Camry ឈ្មោះនៅប្រទេសចិន
    Camry ជំនាន់ទី៤ មាន Designer ឈ្មោះ Kawazu Masahiko
    កាលដែលចរាចរចេញ លក់លើទីផ្សារដំបូង គឺត្រូវបានតម្លើងនៅឯប្រទេសផ្សេងៗ រួមមាន៖
    សហរដ្ឋអាមេរិក
    ប្រទេសជប៉ុន
    ប្រទេសអូស្រ្តាលី
    ប្រទេសចិន
    ឥណ្ឌូនេស៊ី
    ហ្វីលីពីន
    ថៃ
    និងវៀតណាម
    គួរបញ្ចាក់ផងដែរថា Camry ឆ្លាម មានឆ្នាំផលិតចាប់ពី ១៩៩១ - ២០០១ ហើយមាននូវជម្រើសម៉ាស៊ីន២៖
    ម៉ាស៊ីនសាំង ៤ ស៊ីឡាំងទំហំ ២.២លីត្រ ១៣៣ សេស ដែលលេខកូដម៉ាស៊ីន 5S-FE
    ម៉ាស៊ីនសាំង ៦ ស៊ីឡាំងទំហំ ២.៥លីត្រ ដែលមានលេខកូដម៉ាស៊ីន 2MZ-FE
    ម៉ាស៊ីនសាំង ៦ ស៊ីឡាំងទំហំ ៣.០លីត្រ ដែលមានកម្លាំង ១៩៤ សេស 1MZ-FE
    រថយន្តនេះ
    មានបណោ្តយប្រវែង ៤៧៦៥មម
    ទទឹង ១៧៨៦មម
    កម្ពស់ ១៤៣០មម
    គម្លាតកង់ ២៦៧០មម
    និងទម្ងន់មិនគិតបន្ទុក ១៣៦១គីឡូក្រាម
    ចំពោះ ការ Design អាឆ្លាម មាននូវរូបរាងបែបសាម្មញ្ញ ប៉ុន្ដែមិនសាំភ្នែក ដោយចង្កៀងមុខ ស្ដុបក្រោយ បាន Design មកជាមួយនឹងទម្រង់បែបទ្រវែង តូចៗ
    បើនិយាយពីផ្នែកខាងក្នុងវិញ គឺវាត្រូវបាន Design មកជាមួយនឹងប្រផេះ ហើយក៏បានបំពាក់មកនូវ ហ្វូមីការ ឈើដ៏ទាក់ទាញ ត្រូវចិត្តអ្នកប្រើប្រាស់ កាលពីជំនាន់នោះ។
    ហើយវាក៏បានបំពាក់នូវមុខងារ ចាក់ CD សម្រាប់ចាក់បទចម្រៀងផងដែរ ដែលជាប្រព័ន្ធកំសាន្ត ដ៏មានន័យបំផុតរបស់រថយន្ត ជំនាន់មុន។
    រៀបរាប់ពេក ភ្លេចមើលម៉ោង! តើបងប្អូន យល់យ៉ាងណាដែរ ចំពោះរថយន្ត Camry ឆ្លាម ដែល Square Car បានលើកយកមកបង្ហាញនៅក្នុងថ្ងៃនេះ?
    សូមអរគុណ សូមបញ្ចប់តែម្ដង!

ความคิดเห็น • 11

  • @Daramanager
    @Daramanager 2 ปีที่แล้ว

    ចុះឡានបាឡែនគេសម្រាប់ហៅឡានពីឆ្នាំណាដល់ឆ្នាំណាដែរបង? ហើយ camry 07 គេហៅថាបាឡែនដែរមែន?

    • @kimsros9823
      @kimsros9823 ปีที่แล้ว +1

      បាឡែនពី ០២ដល់០៥ ចំនែក០៧ គេហៅថា និនចារ ឬអា០៧

  • @mengtcambo8052
    @mengtcambo8052 ปีที่แล้ว

    ឆ្លាម ប្ដូររូបរាង(ស្តុបក្រោយ)ចាប់ពីឆ្នាំណា?

  • @teybest1746
    @teybest1746 ปีที่แล้ว

    ប៉ុន្តែខ្ញុំហៅថា មីឆ្លាម

  • @Daramanager
    @Daramanager 2 ปีที่แล้ว

    ចុះឡានបាឡែនគេសម្រាប់ហៅឡានពីឆ្នាំណាដល់ឆ្នាំណាដែរបង? ហើយ camry 07 គេហៅថាបាឡែនដែរមែន?

    • @bunlongtech9196
      @bunlongtech9196 5 หลายเดือนก่อน +1

      បាឡែន ២០០២ ដល់ ២០០៦

  • @fancom1523
    @fancom1523 ปีที่แล้ว

    អ៊ែមណាស់

  • @lengjohnofficial2881
    @lengjohnofficial2881 2 ปีที่แล้ว

    សុំជំនាន់ទី5ម្តងអេតមីន

    • @SquareCar
      @SquareCar  2 ปีที่แล้ว

      អូខេ ប្រាឌឺ

  • @kongsothin5306
    @kongsothin5306 ปีที่แล้ว

    ខ្ញុំកំពុងប្រើវា ឆ្នាំ២០០០

    • @SquareCar
      @SquareCar  ปีที่แล้ว

      បាទបង 🙏🏼❤️