(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយដឹក...

แชร์
ฝัง
  • เผยแพร่เมื่อ 15 พ.ค. 2024
  • សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា (Video inside)
    JOIN Telegram: t.me/freshnewsasia
    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា និងបានស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការបើកការដ្ឋានគម្រោងនេះឱ្យបានឆាប់។
    ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
    នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់មតិទៅនាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គួរតែបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះឱ្យបានឆាប់ កុំបាច់រង់ចាំអ្វីឡើយ នាំតែមានសាធារណមតិលើកឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយ ពិសេសគឺជួយច្រើនណាស់ដល់វិស័យដឹកជញ្ជូនរបស់កម្ពុជា។
    សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង យើងត្រូវគិតទៅដល់ឯករាជ្យរបស់យើង»។
    សម្ដេចតេជោបានរំឭកប្រសាសន៍កាលពីពេលអញ្ជើញជួបជាមួយសមាគមឧកញ៉ាកម្ពុជាថា ផលប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោគឺធំធេងណាស់ ទី១គឺប្រព័ន្ធដឹកជញ្ជូន ដែលអាចទាញយកនូវការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនឱ្យកាន់តែងាយស្រួល ចំណេញទាំងចម្ងាយផ្លូវដល់ទៅ១៦០គីឡូម៉ែត្រ។ សម្ដេចបន្តថា កម្ពុជាប្រកួតប្រជែងមិនឈ្នះគេទេ ប្រសិនបើតម្លៃដឹកជញ្ជូននៅតែខ្ពស់ ហើយការទាក់ទាញវិនិយោគក៏មិនស្រួលនោះដែរ ដូច្នេះកម្ពុជាត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយដែលសមស្រប។
    ផលប្រយោជន៍ទី២ គឺបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅភាគនិរតី ដូច្នេះប្រជាពលរដ្ឋនឹងបង្កើតបាននូវមុខរបរពីការធ្វើស្រែម្ដងទៅជាការធ្វើបានដល់ទៅ២ដង ដំណាំដាំដុះអាចមានខួបប្រាំងខួបវស្សានៅតាមបណ្ដោយព្រែក និងប្រព័ន្ធប្រឡាយដែលអាចមានចេញពីព្រែកនេះ។
    ផលប្រយោជន៍ទី៣ គឺបញ្ចៀសបាននូវទឹកជំនន់នៅភាគនិរតីកម្ពុជាដែលធ្លាប់តែជន់លិច ដូច្នេះគឺកាត់បន្ថយបាននូវការលិចលង់នៅខេត្តមួយចំនួន ដូចជា កែប កំពត តាកែវ កណ្ដាល រួមទាំងខេត្តកំពង់ស្ពឺ និងផ្នែកខាងត្បូងនៃរាជធានីភ្នំពេញផងដែរ។
    ផលប្រយោជន៍ទី៤ គឺការបង្កើតផលរបរនេសាទរបស់ប្រជាជននៅតំបន់នោះ ឬបង្កើតរបរវាប្បកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនផ្សេងទៀត។
    សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមសម្រាប់វិស័យទេសចរណ៍មួយទៀតដែរ ដែលប្រជាជនអាចបង្កើតគោលដៅទេសចរណ៍នៅតាមដៃព្រែក ប្រជាជនក៏រកប្រាក់ចំណូលបានតាមរយៈវិស័យទេសចរណ៍ដែរ៕

ความคิดเห็น • 57

  • @tomthekhmerbreed9166
    @tomthekhmerbreed9166 20 วันที่ผ่านมา +5

    ជយោសម្តេច!❤❤❤🎉🎉🎉 ដើម្បីការរីកចម្រើននៃកម្ពុជា!

  • @luxchhun1232
    @luxchhun1232 19 วันที่ผ่านมา +1

    តាមរបាយបរិស្ថានពិភពលោក ផែនដីនឹងជួបការខ្វះទឹកនៅប៉ុន្មានឆ្នាំខាងមុខ ព្រៃកជីកក៍អាចនឹងជួបការខ្វះទឹក ដូចព្រែកជីកខ្លះលើពិភពកំពង់ប្រឈមនឹឹងបញ្ហានះរួចហើយ
    ដូច្នេះជម្រើសនៃការស្ថាបនាប្រព័ន្ធផ្លូវគោកខ្នាតធំ នៅតែជាជំរើសល្អ និងចំបង ហើយមាននិរន្តរភាពជាងផ្លូវព្រែកជីក សំរាប់កដឹកជញ្ជូនក្នងប្រទេស ដោយមិនខ្វល់គ្រោះរាំងស្ងួួតកង្វះទឹកសំរាប់ព្រែកជីក រឺ អំពីផលប៉ះពាល់ដល់បរិស្ថាន ដោយប្រកាខ្លះ និងដោយកាលទេសណាមួយ។
    គ្រាន់ជាជ្រុងមួយនៃគំនិតរបស់ពលរដ្ឋម្នាក់ និងជាកោសិកាសង្គម ក្នុងការចូលរួមចំណែកជាគំនិតដើម្បីស្ថាបនា និងដើម្បីជាប្រយោជន៍រួម និងទាំងអស់គ្នា
    សូមអរគុណ 🙏

  • @user-uz4bo1lo9p
    @user-uz4bo1lo9p 16 วันที่ผ่านมา

    ខ្ញុំគាំទ្រសំសម្ដេចពុក❤❤❤❤❤

  • @user-cu2jy9mp1p
    @user-cu2jy9mp1p 16 วันที่ผ่านมา

    សាធុៗៗៗ❤️❤️🙏🙏🙏❤️❤️❤️

  • @HengRaHea168
    @HengRaHea168 18 วันที่ผ่านมา

    ❤គាំទ្រព្រែកជីកហ្វូណន❤

  • @rffi2064
    @rffi2064 20 วันที่ผ่านมา +4

    គាំ ទ្រ សម្ដេច ❤❤❤

  • @user-ci2pd1hg3f
    @user-ci2pd1hg3f 20 วันที่ผ่านมา +3

    គាំទ្រ❤❤❤❤❤❤❤❤❤❤

  • @user-id8ut8yl7d
    @user-id8ut8yl7d 20 วันที่ผ่านมา +2

    លោកពុក❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤អអគុន

  • @thontho8516
    @thontho8516 20 วันที่ผ่านมา +3

    សម្តីសម្តេចពុកកូននៅធ្វើការនៅជប៉ុនស្រលាញ់សម្តេចពុកពេញបេះដូងស្រលាញ់ខ្លាំងមែនទេន នឹងគាំទ្រពេញទំហឹងតែម្តង

  • @tinbunthon8751
    @tinbunthon8751 20 วันที่ผ่านมา +2

    ខ្ញុំគាំទ្រ 100% ធ្វើឲ្យឆាប់ៗទៅកុំឲ្យពួកវាពូកែនិយាយច្រើនពេកកាន់តែពន្យល់កាន់តែអត់យល់

  • @user-km6qr7qp2o
    @user-km6qr7qp2o 20 วันที่ผ่านมา +2

    អរគុណសន្តិភាព

  • @popppopo2994
    @popppopo2994 20 วันที่ผ่านมา +2

    អគុណសម្តេចធ្វើអោយលឿនខ្ញុំចង់ឃើញ❤ដើម្បីប្រទេសយើងគាំមទ្រ១០០%❤❤❤❤

  • @povpera8489
    @povpera8489 18 วันที่ผ่านมา

    គាំទ្រព្រែកជីក100%

  • @sjhsok6410
    @sjhsok6410 13 วันที่ผ่านมา

    ត្រូវសម្តេច❤

  • @Cambodiathisweek
    @Cambodiathisweek 15 วันที่ผ่านมา

    សូមគាំទ្រសម្តីសម្តេចពុក

  • @SoPeap-ci3ct
    @SoPeap-ci3ct 11 วันที่ผ่านมา

    ខ្ញុំមោទនភាពណាស់ ដែលមាន សម្តេច ហ៊ុន សែន ជាមេដឹកនាំកម្ពុជា!!

    • @SoPeap-ci3ct
      @SoPeap-ci3ct 11 วันที่ผ่านมา

      ❤❤❤❤❤❤❤

  • @chinvannlin5917
    @chinvannlin5917 20 วันที่ผ่านมา +1

    ដោយក្តីគោរព​ស្រលាញ់បំផុត❤❤❤

  • @user-kn1fv9rq1q
    @user-kn1fv9rq1q 17 วันที่ผ่านมา

    ខ្ញុំគាំទ្រលោកពុកយើងកសាងនិងអភិវឌ្ឍន៍ផ្ទះរបស់យើង។អ្នកដ៍ទៃកុំមកទើសកុំមករារាំង។

  • @oppodalin5367
    @oppodalin5367 20 วันที่ผ่านมา +1

    ត្រូវណាស់សម្តេចពុកខ្ញុំគាំទ្រ១០០%

  • @bongdara2736
    @bongdara2736 20 วันที่ผ่านมา +2

    ❤❤❤

  • @user-my3ps7bt4c
    @user-my3ps7bt4c 19 วันที่ผ่านมา +2

    ❤គាំទ្រគំរោងព្រែកជីកហ្វូណន់តេជោ១០០ភាករយ

  • @reachphally8077
    @reachphally8077 20 วันที่ผ่านมา +3

    ខ្ញុំបាទគាំទ្រគំរោងព្រែកជីកហ្វូណនតេជោ១០០%

  • @smey6812
    @smey6812 20 วันที่ผ่านมา +1

    ខេត្តមួយមានព្រែកមួយ❤

  • @DyRyya-qb8wb
    @DyRyya-qb8wb 20 วันที่ผ่านมา +2

    ខ្ញុំបាទសូមគាំទ្រអោយរាជរដ្ឋាភិបាលជីកព្រែកហ្វូណនតេជោ100%

  • @bunthysav
    @bunthysav 20 วันที่ผ่านมา +1

    សូមគាំទ្រយ៉ាងពេញទំហំអរគុណសម្ដចពុក

  • @qingyao5829
    @qingyao5829 20 วันที่ผ่านมา

    🙏🙏🙏❤️

  • @gamerbear1399
    @gamerbear1399 20 วันที่ผ่านมา +1

    ដោយក្តីគោរព ❤❤❤❤❤❤

  • @CMKpp-et2h
    @CMKpp-et2h 18 วันที่ผ่านมา

    ❤❤❤❤❤❤❤

  • @user-nh7pn2mv7n
    @user-nh7pn2mv7n 20 วันที่ผ่านมา +4

    គាំទ្រគំរោងរបស់រាជរដ្ឋាភិបាលយើង👍👍👍👍

  • @SongTha-hl6vw
    @SongTha-hl6vw 20 วันที่ผ่านมา

    ❤️❤️❤️🙏

  • @Saoseam42
    @Saoseam42 20 วันที่ผ่านมา

    ❤❤❤❤❤

  • @cheybothcambo9341
    @cheybothcambo9341 20 วันที่ผ่านมา +2

    ស្តាប់ហើយស្តាប់ទៀតស្តាប់គ្រប់ប៉ុស្តិ៍គ្រប់បណ្តាញ❤❤ជយោព្រែកជីកតេជោហ្វូណន់ត្រូវតែសម្រេចៗៗ

  • @pallak12
    @pallak12 20 วันที่ผ่านมา +1

    កូនសូមគាំទ្រ សម្តេចពិក ១០០%

  • @sarethkong7989
    @sarethkong7989 20 วันที่ผ่านมา +2

    ខ្ញុំបាទសូមគាំទ្រទាំងស្រុង❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-tt9of4bu2x
    @user-tt9of4bu2x 20 วันที่ผ่านมา +1

    យើងធ្វើទឹកដីយើងតើទៅប៉ះប៉ាល់អីវាពូកអាយួន

  • @user-gj7vp1df7r
    @user-gj7vp1df7r 20 วันที่ผ่านมา

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @DaRaSingl
    @DaRaSingl 20 วันที่ผ่านมา +1

    ធ្វើទៅសម្ដេចកូនគាំទ្រ

  • @PhillipSiv-ih9it
    @PhillipSiv-ih9it 20 วันที่ผ่านมา

    ❤🇰🇭❤️🇰🇭❤️🇰🇭❤️🇨🇳❤️

  • @savuolthach550
    @savuolthach550 20 วันที่ผ่านมา

    Do good job

  • @samtony2919
    @samtony2919 20 วันที่ผ่านมา

    ❤❤❤❤គាំទ្រប្រព័ន្ធធារាសាស្ត្រគ្រប់កន្លែង ទីណាមានទឹកទីនោះនឹងមានពណ៌បៃតង និងជាដង្ហើមសេដ្ឋកិច្ចជាតិ

  • @tepsokha7576
    @tepsokha7576 20 วันที่ผ่านมา

    Good

  • @LyHong-gn8xs
    @LyHong-gn8xs 19 วันที่ผ่านมา

    សូមគាំទ្រសម្ដេចពុកជានិច្ចលើគម្រោងព្រែកជីកខាងមុខនេះ

  • @Hoangduyvolg2018
    @Hoangduyvolg2018 16 วันที่ผ่านมา

    Tôi là người Khmer's sống ở Sóc Trăng. Ngôn ngữ tôi là tiếng Campuchia. Nhưng tôi quốc tịch Việt Nam.
    🇻🇳🇻🇳🇻🇳 xin nói với cha con hunsen rằng. Kênh Đào funan techho ông quyết tâm đào thì cứ đào. Ông không nghĩ đến hàng xóm thì nhà ông ông làm gì ông làm. 🇻🇳chúng tôi im lặng và tìm cách ứng phó. Và nên nhớ đừng có thấy bọn Trung Quốc 🇨🇳chống lưng mà các ông mạnh miệng háo thắng. Sau này mắc bẫy bọn nó thì đừng xách đầu 🐶 qua tìm 🇻🇳.
    Còn muốn nói chiến tranh thì quân sự 🇻🇳 không phải có vvài trăm nghìn quân đâu. Hơn 100triệu quân đấy 😅😅

  • @hongpiset1359
    @hongpiset1359 20 วันที่ผ่านมา +1

    ព្រែកជីកក្ដាម😂😂😂

    • @amnotchy9020
      @amnotchy9020 20 วันที่ผ่านมา

      សម រង្ស៊ីអាយ៉ងយួន

  • @user-en9hq7nf1p
    @user-en9hq7nf1p 20 วันที่ผ่านมา

    😜😛😭😭😭😭🤬🥵🥶

  • @kunteary6020
    @kunteary6020 20 วันที่ผ่านมา +1

    សូមគាំទ្រសម្តីសម្តេចពុក

  • @heakrem1282
    @heakrem1282 20 วันที่ผ่านมา

    ❤❤❤❤❤❤❤

  • @hakahara8484
    @hakahara8484 20 วันที่ผ่านมา

    ❤❤❤

  • @user-gz1zv7ci7z
    @user-gz1zv7ci7z 20 วันที่ผ่านมา

    ខ្ញុំបាទខ្មែរចង់បានចងឃើញព្រែកជីកនេៈណាស់សូមសម្តេចជុំការជីកនេៈឲ្យបានឆាប់កាន់តែល្អចំណេញច្រើនណាស់កំតាមក្រុបមប្រឆាំង

  • @qingyao5829
    @qingyao5829 20 วันที่ผ่านมา

    🙏🙏🙏❤️

  • @user-xm9ph4pj3v
    @user-xm9ph4pj3v 18 วันที่ผ่านมา

    សំណូមពរឲ្យរាជរដ្ឋាភិបាលជីកស្តាជម្រៅនិងធ្វើច្រាំងទន្លេរតូចឲ្យបានស្តាតល្អឡើង