សម្តេចបញ្ជាឱ្យធនាគារជាតិពិនិត្យបន្ទាន់រឿងមិនយកលុយដុល្លាររហែកតិចតួច

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #Cambodia#លុយដុល្លារ#ធនាគារជាតិ#
    សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់មួយឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញលើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។
    ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូណ៌ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរិះគន់ និង មានការថ្នាំងថ្នាក់ចំពោះលុយដែលពួកគេបានដកចេញពីធនាគារ ដោយសារតែលុយខ្លះប្រឡាក់ និង មានស្នាមអ្វីបន្តិចបន្ទួចហើយពិបាកចាយ ដូច្នេះខាងធនាគារជាតិត្រូវធ្វើការរឿងនេះជាបន្ទាន់ ធ្វើយ៉ាង ណាកុំឲ្យបញ្ហានេះបន្តបង្កើតឡើងជាបន្តទៀតនោះ។
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ការដោះស្រាយ បញ្ហាបន្តិចបន្ទួចនេះសម្រាប់ភ្ញៀវទេសចរ គឺជាការធ្វើបដិសណ្ឋារកិច្ចមួយដ៏ល្អសម្រាប់ពួកគេ ហើយក៏ជា ការទាក់ទាញភ្ញៀវទេសចឲ្យមកលេងកំសាន្តនៅកម្ពុជាបន្ថែមទៀតផងដែរ ប្រសិនបើសេវាកម្មយើងល្អ និង ពុំផ្តល់ភាពរកាំរកូសដល់ពួកគេនោះ។
    ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានឆើ្លយតបចំពោះការ រិះគន់មួយចំនួនទាក់ទងនឹងភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាបផងដែរ ដោយសម្តេចបាន ការ ពារចំពោះភាពរិះគន់នេះថា វិស័យទេសចរណ៍ប្រៀបបានដូចជាវិស័យកសិកម្មយ៉ាងដូច្នេះដែរ ពោលគឺវា មានរដូវកាលរបស់វា រដូចខ្លះ ឬខែខ្លះមានភ្ញៀវតិច និងខ្លះមានភ្ញៀវច្រើនជាដើម ពុំមែនមកពីការដឹកនាំ របស់ក្រសួងទេសចរណ៍ ឬស្ថាប័នណាមួយនោះទេ៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • សម្តេចតេជោស្នើរសុំ ទូង...
    • កម្ពុជា និង សិង្ហបុរី ...
    • កម្ពុជាមានស្ពានអាកាសមួ...
    Thanks for watching !!!

ความคิดเห็น •