ចម្រៀងរៀបរាប់ឈ្មោះក្រុងខេត្តនឹងកោះទាំង២៤ដែលបាត់បង់នៅកម្ពុជាក្រោម​ នៅយួនសព្វថ្ងៃ

แชร์
ฝัง
  • เผยแพร่เมื่อ 28 ส.ค. 2024
  • ចម្រៀងរៀបរាប់ឈ្មោះក្រុងខេត្តនឹងកោះទាំង២៤ដែលបាត់បង់នៅកម្ពុជាក្រោម​ នៅយួនសព្វថ្ងៃ
    ប្រវត្តិ​នៃ​ទឹកដី​កម្ពុជាក្រោម ដែលបារាំង​ហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើន ដែលមិនគួរ​ជា​បញ្ហា​ចម្រូងចម្រាស ដូចអ្វី​ដែល​បានកើតឡើង​នៅពេលនេះ​ទេ ប្រសិនបើ​ភាគី​ម្ខាងៗ​មិន​នាំគ្នា​បកស្រាយ​ទាញ​យក​ត្រូវតែ​រៀងៗខ្លួន​ទេនោះ។
    ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩ គឺ​ជា​រឿង​មិនអាច​ប្រកែក​បាន ដោយសារ​តែ​មាន​ឯកសារច្បាប់​ជា​សំអាង គឺ​ច្បាប់ ដែល​សភា​បារាំង​បាន​អនុម័ត នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ គេ​ក៏​គួរតែ​ទទួលស្គាល់​ផងដែរ​ថា ច្បាប់​ឆ្នាំ​១៩៤៩​នោះ មិនមែន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចេញ​ពី​ទឹកដី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ពីព្រោះ​ថា ទឹកដី​កម្ពុជា​ក្រោម​នេះ​លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​តាំង​ពីរាប់​រយឆ្នាំ​មុនម៉្លេះ។

    គិតត្រឹម​ឆ្នាំ​១៨៣៤ ពោលគឺ​ប្រមាណ​ជា ៣០ឆ្នាំ​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​​ស្ទើរតែ​ទាំងស្រុង (លើកលែងតែ​ស្រុកទ្រាំង ដែល​បាត់បង់​នៅ​ឆ្នាំ​១៨៤០)។
    នៅ​ឆ្នាំ​១៨៤៥ នៅ​ពេល​ដែល​ព្រះបាទ​អង្គឌួង​ឡើង​គ្រងរាជ្យ នគរ​ខ្មែរ​ត្រូវ​បាត់បង់​ឯករាជ្យ​ស្ទើរតែ​ទាំងស្រុង ដោយ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម និង​នគរ​អាណ្ណាម។ នៅ​ក្នុង​ស្ថានភាព​នោះហើយ ដែល​ព្រះបាទ​អង្គឌួង ត្រូវ​សៀម និង​អាណ្ណាម​បង្ខំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​​កាត់​ខេត្ត​ប៉ែក​ពាយ័ព្យ​ទៅ​ឲ្យ​សៀម និង​ទទួលស្គាល់​ឲ្យ​វៀតណាម​បន្ត​កាន់កាប់​​ទឹកដី​កម្ពុជា​ក្រោមតទៅទៀត។ ចាប់ពី​ពេល​ចុះ​សន្ធិសញ្ញា​នោះហើយ ដែល​ប្រជាជន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន​នាំគ្នា​រត់​មក​រស់​នៅ​នគរ​ខ្មែរ​វិញ ដោយសារ​តែ​ពួក​​ទទួលរង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​​ពី​ប្រជាជន និង​អាជ្ញាធរ​អាណ្ណាម។ ឈ្មោះ​ភូមិ ស្រុក​ ខេត្ត​​ទាំងអស់​នៅ​កម្ពុជាក្រោម​​ត្រូវ​បាន​អាជ្ញាធរ​អាណ្ណាម​​ប្តូរ​ទៅ​ជា​ភាសា​វៀតណាម​វិញ​ទាំងអស់ ដើម្បី​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ។
    មិនត្រឹមតែ​ប៉ុណ្ណោះទេ សូម្បី​តែ​ដែនដី​ខ្មែរ​កណ្តាល​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​​បាត់បង់​ផងដែរ នៅ​ពេលនោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​អង្គ​ឌួង​ស្វះស្វែង​រក​ជំនួយ​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣​របស់​បារាំង ដើម្បីទប់ទល់​នឹង​នគរ​សៀម និង​អាណ្ណាម។
    នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​​វាយលុក​ទៅលើ​នគរ​អាណ្ណាម រហូត​ដណ្តើម​យក​​​ទឹកដី​កម្ពុជា​ក្រោម​មកកាន់កាប់​ នៅ​ឆ្នាំ​១៨៦២ មុននឹង​ដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើត​ទៅ​ជា​សហភាព​ឥណ្ឌូចិន។
    គួរបញ្ជាក់ថា នៅ​ក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​​កម្ពុជា វៀតណាម និង​ឡាវ។ កម្ពុជា វៀតណាម និង​ឡាវ គឺ​ជា​ប្រទេស​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីនវិញ នៅក្រោយ​​ពេល​ដែល​បារាំង​​ច្បាំង​ដណ្តើម​យ​ក​បាន​ពី​នគរ​អាណ្ណាម នៅ​ឆ្នាំ​១៨៦២ បារាំង​មិនបាន​ដាក់​​បញ្ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យកដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាង​ច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់។
    ដូច្នេះ សរុប​សេចក្តីមកវិញ បើ​យោងទៅលើឯកសារ​ប្រវត្តិសាស្រ្ត កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែន​ជា​របស់​វៀតណាម​តាំង​ពី​ដើម​មក​នោះទេ។ ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ​​ក៏​មិនមែន​ទើប​នឹង​ត្រូវ​បាន​បាត់បង់​ ដោយ​សារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​ដែរ។ តាមរយៈ​​ច្បាប់ ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ បារាំង​​​គ្រាន់តែ​បាន​​​ប្រគល់​ទឹកដី​កូសាំងស៊ីន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ពី​វៀតណាម នៅ​ឆ្នាំ​១៨៦២ ឲ្យ​ទៅវៀតណាម​វិញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាត់យក​ពី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​នោះទេ។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម​ តាំង​ពី​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន​ទៅទៀត គ្រាន់តែ​ថា កម្ពុជា​ក៏​​មិនបាន​បោះបង់ការ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​​មកវិញ​នោះដែរ។ រហូត​ទាល់តែ​មាន​ច្បាប់​បារាំង​ ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​​កម្ពុជា​​លែង​អាច​ធ្វើការ​តវ៉ា​​តាមផ្លូវច្បាប់​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​មកវិញ ពីព្រោះ​ថា យោងតាម​គោលការណ៍​នៃ​នីតិ​អន្តរជាតិ ព្រំដែន​ដែល​បន្សល់ទុក​ដោយ​មហាអំណាច​អាណានិគម គឺ​ជា​ព្រំដែន​ស្ថាពរ ដែល​មិន​អាច​សើរើ​ឡើងវិញ​បាន៕
    ប្រភព​ ពីរ​ RFi

ความคิดเห็น • 54

  • @user-ic8pv5go7z
    @user-ic8pv5go7z ปีที่แล้ว +6

    ស្ដាប់បទនេះហើយឈឺចាប់ណាស់😢😢

  • @sarithsarin4776
    @sarithsarin4776 2 วันที่ผ่านมา +1

    ក់សត់ ណាស់ ខ្មែរ អើយ អាណិត អាសូរ 😢😢😢😢❤❤❤❤❤

  • @chunsansok9926
    @chunsansok9926 ปีที่แล้ว +14

    ខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម ជាឈាមខ្មែរ តែមួយ 😢😢😢❤❤❤

  • @vitheavymann2022
    @vitheavymann2022 3 หลายเดือนก่อน +2

    អ្នកត្រូវតែស៊ូៗ រក្សាវប្បធម៌ ប្រពៃណីអោយបានល្អ យួនវានឹងរលាយខ្លួនឯង ដោយអំពើអាក្រក់របស់វា💪💪👍👍🎉🎉

    • @goroichimain
      @goroichimain 2 หลายเดือนก่อน

      តើ​ការ​វង្វេង​របស់​កម្ពុជា​ឈាន​ដល់​កម្រិត​ណា? 😂

  • @sorphoirnoukhero6939
    @sorphoirnoukhero6939 ปีที่แล้ว +3

    ... ខ្មែរឈប់ខាំគ្នា ឈប់បែកសាមគ្គីគ្នា ... រួមគ្នាស្រលាញ់ជួយជាតិឱ្យបានច្រើនជាងមានគំនិតអាត្មានិយម ... ខ្មែរនឹងល្អប្រសើររីកចម្រើនរុងរឿងឡើងវិញ ... ♥️♥️♥️🇰🇭🇰🇭🇰🇭🙏🙏🙏

  • @sodanysour1840
    @sodanysour1840 ปีที่แล้ว +4

    ស្រណោះណាស់😭😭😭😭

  • @jxgufhfxvjhj3040
    @jxgufhfxvjhj3040 ปีที่แล้ว +5

    ស្ដាយណាស់ កម្ពុជាក្រោមខ្ញុំអេីយ....

  • @engminea4233
    @engminea4233 ปีที่แล้ว +3

    ចិយម៉ែវាអស់នឹងក្រាន់តែថាយួនមិន❤

  • @VannDy-jl7fy
    @VannDy-jl7fy ปีที่แล้ว +2

    In the near future we will carry out oyr lands . Amen.

  • @dggxgg2135
    @dggxgg2135 ปีที่แล้ว +4

    បងប្អូនខ្មែរក្រោមត្រូវធ្វើម្ចាស់ទឹកដីឡើងវិញ

  • @sarream863
    @sarream863 20 วันที่ผ่านมา

    លឺតែឈឺចាប់រហូតខ្មែរយើង😢

  • @vornseyha4521
    @vornseyha4521 23 วันที่ผ่านมา

    សូមកូនខ្មែរគ្រប់រូប ត្រូវតែខិតខំរៀនសូត្រ ឲខ្លាំងពូកែរ ទើបអ្វីទាំងនោះបានយើងយកមកវិនបាន❤❤❤ខ្មែរស្រលាញ់ខ្មែរ❤❤❤

  • @dggxgg2135
    @dggxgg2135 ปีที่แล้ว +2

    ខ្មែរលើកំណា្តលខ្មែរក្រោមត្រូវធ្វើអ្វីក៍ដោយឪ្យតែបម្រើផល់ប្រយោជន៍ខ្មែរកុំបម្រើប្រយោជន៍យួន

  • @hongbunnahs6731
    @hongbunnahs6731 29 วันที่ผ่านมา

    ឈឺចាប់ណាស់។

  • @engminea4233
    @engminea4233 ปีที่แล้ว +2

    អើអានឹងបានហៅថាខួរមនុស្សបង្ហោះ

  • @user-yj2kl3ft6q
    @user-yj2kl3ft6q 18 วันที่ผ่านมา

    ឈឺចាប់ណាស់ពេលលឺបទនេះ

  • @user-iy1xf7st6f
    @user-iy1xf7st6f 9 หลายเดือนก่อน +1

    24 provinces . Khmer.kroum. and 537 pagodas and 10 millions people who live there . Accually . King . Yours . Teacher . Poor man .

  • @OPPOA-wu3zx
    @OPPOA-wu3zx 27 วันที่ผ่านมา +1

    ស្រណោះខ្លាំងណាស់😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂🎉🎉🎉🙏🙏🙏❤❤❤❤❤❤❤❤❤❤

  • @ounpozz1684
    @ounpozz1684 ปีที่แล้ว +5

    ធ្វើរអ្វីមិនបាន😩បានត្រឹមតែពាក្យថាស្ដាយ😥ស្ដាប់ហើយឈឺចាប់ណាស់😡😭

  • @yellowcat3182
    @yellowcat3182 2 หลายเดือนก่อน +1

    ,🙏🙏🙏🙇🏻‍♀️

  • @vannak4020
    @vannak4020 6 วันที่ผ่านมา

    ខ្មែរកណ្ដាលឈឺចាប់ណាស់តែមិនដឹងធ្វើអីកេីត❤

  • @yingaming664
    @yingaming664 ปีที่แล้ว +2

    ❤️❤️💪🏻

  • @user-tm8st8gr6f
    @user-tm8st8gr6f 10 หลายเดือนก่อน +2

    យើងជាបងប្អូនខ្មែរមានឈាមជ័រតែមួយ ខ្មែរលើ​ ខ្មែរកណ្តាល​ ខ្មែរក្រោម​ គឺជាខ្មែរតែមួយ 😢😢😢

  • @yourshare3079
    @yourshare3079 18 วันที่ผ่านมา

    ❤❤❤

  • @zgsg7690
    @zgsg7690 ปีที่แล้ว +2

    ❤️❤️🇰🇭🇰🇭🇰🇭😭😭😭

  • @khmerbbby1283
    @khmerbbby1283 3 หลายเดือนก่อน

    😭😭😭😭😭😭

  • @user-wr7rd8zk8s
    @user-wr7rd8zk8s ปีที่แล้ว +2

    ❤😊

  • @pulkun9571
    @pulkun9571 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤

  • @zgsg7690
    @zgsg7690 ปีที่แล้ว +2

    ❤️❤️❤️🇰🇭🇰🇭🇰🇭

  • @user-xm1kk3si6h
    @user-xm1kk3si6h 7 หลายเดือนก่อน +1

    😢😢😢😢😢😢

  • @user-ht8wl2kb8d
    @user-ht8wl2kb8d 2 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤❤❤

  • @user-vo8ge4jp5l
    @user-vo8ge4jp5l 27 วันที่ผ่านมา

    🙏💪🏽😘

  • @user-iy1xf7st6f
    @user-iy1xf7st6f 5 หลายเดือนก่อน +2

    Please . Tell what is true . King . Yours. Teacher. Ph d. 9999.

  • @dydy3475
    @dydy3475 23 วันที่ผ่านมา

    😢😢😢😢

  • @sambathea9365
    @sambathea9365 29 วันที่ผ่านมา

    ❤🎉❤

  • @chhaysim3674
    @chhaysim3674 ปีที่แล้ว +2

    🎉

  • @user-ex2ss7kx5l
    @user-ex2ss7kx5l 11 วันที่ผ่านมา

    ❤👍❤👍❤🙏👍❤🙏

  • @kaknika646
    @kaknika646 ปีที่แล้ว +3

    🇰🇭🇰🇭😔😔😔

  • @user-wu7en2iq9b
    @user-wu7en2iq9b 2 ปีที่แล้ว +2

    ♥️🇰🇭😘🤕

  • @sarathkh6095
    @sarathkh6095 ปีที่แล้ว +2

    🥺🥺🥺😭😭🇰🇭💪💪❤️

  • @ouchchannbonita4724
    @ouchchannbonita4724 6 หลายเดือนก่อน +1

    ស្ដាប់បទនេះឈឺចាប់ណាស់មិនគួរខ្មែរទាំងស្ដេចទាំងពលរដ្ឋមិនប្ដឹងយួនទៅអង្គការសហប្រជាជាតិរឿងបារាំងកាត់រដ្ឋាបាលយួនត្រួត្រាខ្មែរក្រោមដ៏ឃោរឃៅសោះឈឺចុកចាប់ណាស់

  • @user-ot4cu6ey2n
    @user-ot4cu6ey2n หลายเดือนก่อน

    ទោះបីខ្ញុំកើតបន្ទាន់ប៉ុន្តែតែខ្ញុំសែននឹកស្រណោះទឹកដីដូនតាពីបូរាណគួរឱ្យស្រណោះខ្លាំងណាស់បើប្រជាជនខ្មែរសម័យឥឡូវតតាំងនិងខ្លាំងពូកែដូចជំនាន់ពីមុនប្រទេសកម្ពុជាក៏មិនធ្លាក់ក្នុងដៃរបស់យួនដែរ

  • @engminea4233
    @engminea4233 ปีที่แล้ว +2

    កុំចេះជាងអញ់ឪយសោះប្រាប់