រក្សា​សម្តី

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • កូន​ជា​ទី​ស្រឡាញ់​
    ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង​របស់​មនុស្ស​យើង​ កូន​ត្រូវ​ប្រយ័ត្ន​ ២​ យ៉ាង​៖
    ១. មុន​និយាយ
    ២. និយាយ​រួច​ហើយ​
    មុន​និ​យាយ​ កូន​ត្រូវ​គិត​មុខ​គិត​ក្រោយ​ឲ្យ​បាន​ល្អ​ និង​កាល​និយាយ​រួច​ហើយ​ កូន​ត្រូវ​រក្សា​ពាក្យ​និយាយ ។
    ចូរ​កូន​ចាំ​ពាក្យ​ខាង​ក្រោមនេះ​
    ពាក្យ​សម្តី​ជា​ការ​ងារ​ដ៏​ធំ​ បណ្ឌិត​រមែង​រក្សា​សច្ចៈ ។
    និយាយ​តិច​តែ​បាន​ការ​ ប្រសើរ​ជា​ង​និយាយ​ច្រើន​ឥ​ត​ប្រយោជន៍​ ។
    មិន​មែន​បណ្ឌិត​ព្រោះ​ហេតុ​តែ​និយាយ​ច្រើន​ទេ​ ។
    គុណ​ធម៌​មិន​មែន​នៅ​នឹង​អណ្តាត​ទេ គឺឋិត​នៅតែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។
    ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។
    ដោយ​៥០០០​ឆ្នាំ

ความคิดเห็น •