សម្លេងព្រត្រៃបិដក បិដកលេខ ០០១ ភាគ០៧
ฝัง
- เผยแพร่เมื่อ 16 ต.ค. 2024
- សម្លេងព្រត្រៃបិដក បិដកលេខ ០០១ ភាគ០៧
ព្រះត្រៃបិដក ឬព្រះត្រ័យបិដក ឬត្រ័យបិដក ប្រែថា កញ្រ្ចែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មា សម្ពុទ្ធជាម្ចាស់គឺ៖
». ពុទ្ធវិន័យទាំងអស់បានដល់វិន័យបិដក១
». ព្រះសូត្រទាំងអស់បានដល់សុត្តន្តបិដក១
». ព្រះអភិធម្មទាំង៧គម្ពីរបានដល់ព្រះអភិធម្មបិដក១។
វិនយបិដក
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញាតិ។ ក្នុងវិនយបិដកដដែលបានចែកចេញជា៥គម្ពីរមាន៖
គម្ពីរមហាវិភង្គ
គម្ពីរមហាវិភង្គ ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង២២៧សិក្ខា។
គម្ពីរភិក្ខុណីវិភង្គ
គម្ពីរភិក្ខុណីវិភង្គ ដែលអធិប្បាយនូវវិន័យទាំង៣១១សិក្ខាបទរបស់នាងភិក្ខុណី។
គម្ពីរមហាវគ្គ
គម្ពីរមហាវគ្គ ជាគម្ពីរដែលបានពណ៌នាអំពីពិធីធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ។ ក្នុងគម្ពីរនេះមាន១០ខន្ធកៈនៃ២២ខន្ធកៈដែលនៅសល់១២ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចូឡវគ្គ។
គម្ពីរចូឡវគ្គ
គម្ពីរចូឡវគ្គ គម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក១២ខន្ធកៈក្រៅផ្សេងពី ១០ខន្ធកៈក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ។
គម្ពីរបរិវារៈ
គម្ពីរបរិវារៈ ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំនួរចំលើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង៤ខាងលើ។
សុត្តន្តបិដក
សុត្តន្តបិដកគឺជាគម្ពីរដែលបានរួបរួមនូវព្រះធម៌មានលក្ខណៈជាការសម្តែងចាត់ជាក្រុមជា ពួកតាមហេតុការណ៍និងចរិតអធ្យាស្រ័យរបស់សត្វគូរ សន្ទនានោះឯងដែលមានមួយចប់នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តានឹងភាគីចរចាហៅថា មួយព្រះសូត្រ ឬសូត្រមួយ។ ក្នុង[[សុត្តន្តបិដក]]មានការចាត់ចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួកនិងជាក្រុមជាដើមដែលបានប្រារព្ធធ្វើឡើងដោយ ព្រះសង្គីតិកាចារ្យតាំងតែ[[បឋមសង្គាយនា]]ឬសង្គាយនាលើកទីមួយមានព្រះអរហន្ត ៥០០អង្គរួមទាំងព្រះមហាកស្សប ព្រះមហាឧបាលីនិងព្រះមហាអានន្ទជាដើមឮរហូតដល់សង្គាយនាគ្រាទី៣ ដែលបានញ៉ាំងព្រះត្រ័យបិដកមានព្រះវិនយបិដកព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកឲ្យគ្រប់បរិបូរណ៍ហើយនិងសង្គាយនាលើកទី៤(តាម ច្បាប់ស្រីលង្កា) ព្រះត្រ័យបិដកដែនបានបន្តមកដោយការទន្ទេញចាំមាត់របស់ពួក សាវ័កក៏បានសរសេរចារិក ទុកក្នុងស្ត្រាស្លឹករឹតជាលាយលក្ខណ៍អក្សរដោយក្រុមភិក្ខុជនជាតិ ស្រីលង្កា។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏បាននាំយកទៅសរសេរជាភាសាផ្សេងៗ និងបានមកបកប្រែជាភាសាខ្លួនដើម្បីងាយស្រួលក្នុងការសិក្សា រៀនសូត្រព្រោះដំបូងឡើយមានសំនេរ ជាភាសាស្រីលង្កា (សីហឡភាសា)តែសំនៀងភាសាបាលីហើយត្រូវគេចម្លងយកសំនៀងបាលីមកជា ភាសាខ្លួនហើយប្រែសេចក្តីនែព្រះត្រ័យបិដកទាំងមូល ជាភាសានៃប្រជាជាតិនោះៗ។ព្រះសុត្តន្តបិដកមាន ៥គម្ពីរដែលបានចារិកទុកនូវពាក្យវចនៈនៃព្រះសម្មាសម្ពុទ្ធ តាមបែបផែនដូច្នេះ៖
គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា៣វគ្គធំៗគឺ សីលក្ខន្ធវគ្គមាន១៣ព្រះសូត្រ មហាវគ្គមាន១០ព្រះសូត្រ និងបាដិកវគ្គមាន១១ព្រះសូត្រ។
គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក១៥២ព្រះសូត្រ ដែលបែងចែកជា៣បណ្ណាសកៈ មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន១០ព្រះសូត្រវៀរតែវគ្គទី១៤គឺវិភង្គ វគ្គមាន១២ព្រះសូត្រ។ សំយុត្តនិកាយ
សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា៥វគ្គមានសគាថវគ្គដែលសម្តែងអំពីពួកព្រះសូត្រមាន គាថាទាំងឡាយ២៧១ព្រះសូត្រ១និទានវគ្គ រួមព្រះសូត្រដែលពោល អំពីហេតុ ឬ ឫសគល់នៃសភាវធម៌ទាំងឡាយជាដើម១ ខន្ធវារវគ្គ ព្រះសូត្រដែលពោលអំពីខន្ធទាំងឡាយមានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកអាយតនៈទាំងឡាយ មានរូបាយតនៈ ជាដើម១ មហាវារវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកធម៌សំខាន់ៗដូចជាមគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍២២ជាដើម១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុមមួយៗហៅថា សំយុត្តមួយរួមទាំងអស់មាន៥៦សំយុត្តរួមគ្នាដូចជាទេវតាសំយុត្តជាដើម និងមាន៧៧៦២ព្រះសូត្រ។