Toyota 4Runner តម្លៃជាង 10មុឺនដុល្លារ មានអ្វីពិសេស - Square Car

แชร์
ฝัง
  • เผยแพร่เมื่อ 19 ส.ค. 2022
  • Topic : Toyota 4Runner រថយន្ត ដែលត្រូវបានប្រើប្រាស់ច្រើនដោយ កងអង្គរក្ស
    I. Intro
    Toyota 4Runner សេរីថ្មី! រថយន្តកងអង្គរក្សពិសេស មានតម្លៃ ជាង១០ម៉ឺនដុល្លារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ជ្រើសរើស ប្រើប្រាស់ ច្រើន ក្នុងតួរនាទី ហែរហម គណៈប្រតិភូ ឬឥស្សរជនជាន់ខ្ពស់!
    ស្របពេល ដែលក្បួន នៃគណៈប្រតិភូ ឥស្សរជនជាន់ខ្ពស់ បើកបរឆ្លងកាត់ម្ដងៗ ជឿថា បងប្អូនជនរួមជាតិភាគច្រើន ប្រាកដជា ឧស្សាហ៍ប្រទៈភ្នែក នូវរថយន្ត SUV មួយប្រភេទ ដែលមានរូបរាង ខ្ពស់ស្រលៈ រហ័សរហួន កំពុងតែ បើកបរយ៉ាងអង់អាច!
    វាក៏អាច ជារថយន្ត ក្នុងក្ដីស្រម៉ៃ របស់បងប្អូន យើងភាគច្រើន ផងដែរ!
    និយាយលេងសើចអី សូមសារភាពប្រាប់ ប្រិយមិត្ត Square Car ត្រង់ៗចុះ! បើដឹងហើយ សូមកុំប្រាប់នរណាឱ្យសោះ Admin ប្រាប់ងតែបងប្អូនទេ!
    គឺថា វាក៏ជា រថយន្ត ក្នុងក្ដៅស្រម៉ៃ របស់ Admin ដែរ!
    ជួនអាចជាឡាន ស៊ីរ៉ែនបើកផ្លូវ ជួនកាលអាចជាឡានហែរហម អមដំណែរ ក្បួនគណៈប្រតិភូជាន់ខ្ពស់!
    ក្រៅពីភាពធន់ តើ មាន កត្តាអ្វី ខ្លះទៀត ដែលនាំ ឱ្យ 4Runner សេរីថ្មី ត្រូវបានជ្រើសរើស ប្រើប្រាស់ច្រើន ក្នុងតួរនាទី ក៏ដូចជាភារកិច្ច ដ៏សំខាន់នេះ?
    ថ្ងៃនេះ Square Car នឹង មកធ្វើការ គាស់កកាយបន្ថែម ឱ្យបាន កាន់តែស៊ីជម្រៅ អំពី ចំណុចខ្លាំង របស់វា!
    II. Body
    ជាការពិតណាស់ បើយើងរំលឹក ទៅដល់ 4Runner បងប្អូនប្រជាជនកម្ពុជា មួយចំនួនប្រាកដជាបានស្គាល់ ក៏ដូចជាបានប្រើប្រាស់ រួចមកហើយ ទៅលើម៉ូដែល សេរីចាស់!
    តែចំណារក្រោយមក គឺហាក់ស្ងាត់ មិនសូវឃើញ វត្ដមាន របស់ 4Runner សេរីថ្មីៗ ចរាចរ នៅតាមដងផ្លូវ! វាអាច មកពីកត្តាតម្លៃក៏ថាបាន!
    ទោះជាយ៉ាងណាក៏ដោយ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បងប្អូនយើង ប្រាកដជាឧស្សាហ៍ឃើញ រថយន្ត 4Runner សេរីថ្មីចរាចរ មួយៗ! ប៉ុន្ដែ វាបែរ ជាត្រូវបានប្រើប្រាស់ច្រើន ដោយកងអង្គរក្សពិសេសៗ ក៏ដូចជារថយន្តក្បួនទៅវិញ!
    ដែលភាគច្រើន គឺសម្គាល់បានថា ជារថយន្ត 4Runner ប្រភេទ Limited!
    មិនចាំបាច់ឆ្ងល់នោះទេ វាអាចមកពីកត្តាមួយចំនួនដូចជា ៖
    - ភាពជាប់ធន់ក្នុងការប្រើប្រាស់ ដែលវាគឺជាគុណតម្លៃមួយ ក្នុងចំណោម គុណតម្លៃ ផ្សេងនៃ DNA របស់ Toyota QDR (Quality, Durability & Reliability គុណភាព, ភាពជាប់ធន់, និងភាពគួរឱ្យទុកចិត្តបាន)
    - ទំហំធំទូលាយ ដោយ 4Runner មាន
    + ទទឹង 75.8 inch ឬស្មើរនឹង 1925 mm
    + បណ្ដោយ 190.7 inch ឬស្មើរនឹង 4843 mm
    + កម្ពស់ 71.5 inch ឬស្មើរនឹង 1816 mm
    + គម្លាត់កង់ 109.8 inch ឬស្មើរនឹង 2788 mm
    + ទម្ងន់ប្រហែល 6300 lbs ឬស្មើរនឹង 2857 kg
    - រូបរាងសម្មាញ្ញ តែស្វាហាប់ បង្ហាញនូវភាព អង់អាច
    - លក្ខណៈសម្បត្តិ នៃការបើកបរ គ្រប់ស្ថានភាពផ្លូវ
    - ក៏ដូចជាសមត្ថិភាពដ៏គួរឱ្យ ទុកចិត្តបាន ផងដែរ តួរយ៉ាងជំនានចុងក្រោយនេះ 4Runner ត្រូវបាន បំពាក់មកនូវម៉ាស៊ីន ៖
    + សាំង V6 ទំហំ 4.0L
    + កម្លាំង 270HP / កម្លាំងរមួល 278 Lb-ft
    + ប្រអប់លេខ 5 អូតូម៉ាតិច
    + ការបើកបរ គឺជាប្រភេទ 4WD
    + ទម្ងន់បន្ទុកជាអតិបរមា 1495 lbs ឬស្មើរនឹង 678 kg
    + ទម្ងន់នៃការអូសសណ្ដោង ជាអតិបរមា 5000 lbs ឬស្មើរនឹង 2268 kg
    ក្រៅពីម៉ាស៊ីន ប្រអប់លេខ ក៏ដូចជា បែបបទនៃការបើកបរ ប្រព័ន្ធគ្រឿងក្រោម ក៏ជារឿង ដែលសំខាន់ផងដែរ ជាក់ស្ដែង រថយន្តនេះ គឺមានប្រព័ន្ធគ្រឿងក្រោម ចាត់ចូលជាប្រភេទ Body on frame សមស្របសម្រាប់ ការលុតដំ ក្នុងស្ថានភាពផ្លូវពិបាកៗ ហើយអ្វីដែលកាន់តែអស្ចារ្យ ក៏សូមអរគុណ ទៅដល់ Toyota ដែលបាន បំពាក់នូវ ប្រព័ន្ធ X-REAS suspension system មកពីពាក្យពេញថា X-Relative Absorber system ដែលមាន ផ្ដល់ឱ្យប្រព័ន្ធបូមរថយន្ត មានភាពធន់សម្រាប់ស្ថានភាពផ្លូវអុករលាក់ ឬ Off-road ក៏ដូចជាផ្ដល់នូវ ផាសុកភាព ក្នុងការបើកបរលើផ្លូវលាត!
    នេះមិនទាន់គិតពី ប្រព័ន្ធមុខងារ សំខាន់ៗចាំបាច់ នៅផ្នែកខាងក្នុង ដូចជា ៖
    - ប្រព័ន្ធមុខងារ ជ្រើសកំណត់ នូវកាពីតាស់ សមស្រប តាមការបើកបរ តាមស្ថានភាពផ្លូវ
    - ប្រព័ន្ធ Diff - Lock ជំនួយក្នុងស្ថានភាពផ្លូវផុង ឬគ្រលុក
    - ប្រព័ន្ធ Crawl control សម្រាប់ការបើកបរ ក្នុងស្ថានភាពផ្លូវ ពិបាកកម្រិតធ្ងន់ ជាដើម
    III. Conclusion
    ត្រួសៗ ចំណុចខ្លឹមៗ! តើប៉ុណ្ណឹង ស័ក្ដសមហើយ ឬនៅ នូវក្នុង ការជ្រើសរើស ជារថយន្ត នៃរថយន្ត សម្រាប់ អមគណៈប្រតិភូ?
    បងប្អូន អាចបញ្ចេញមតិយោបល់បាន!
  • ยานยนต์และพาหนะ

ความคิดเห็น • 3

  • @kaunkhmerincheon5186
    @kaunkhmerincheon5186 8 หลายเดือนก่อน

    បេី​ប្រៀបធៀប​និង​Tacoma យ៉ាង​ម៉េច​ដែរ​ Admin?

  • @monytoo6992
    @monytoo6992 ปีที่แล้ว

    បើអាចចង់អោយបងនិយាយកាន់តែលំអិត ពីទ្បាននេះបន្ថែមទៀតបានទេបង ព្រោះប្អូន ស្រលាញ់វាខ្លាំងណាស់

  • @saingsovannarith9753
    @saingsovannarith9753 ปีที่แล้ว

    អត់សុវឃើញគេនាំចូលមកសោះមិនដឹងហេតុអី