មន្ត្រីរុស្ស៊ី និងអ្នកសរសេរប្លុកបានរិះគន់វិធានការសន្តិសុខនៅ ក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដោយដ្រូ

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • ប្រភពរុស្ស៊ីបានអះអាងថា អាជ្ញាធរកំពុងព្យាយាមគេចពីការស្តីបន្ទោស ចំពោះការវាយប្រហារណាមួយដោយយន្តហោះគ្មានមនុស្សបើក ដោយតម្រូវឱ្យ សហគ្រាសនីមួយៗ ចំណាយលើវិធានការសន្តិសុខផ្ទាល់ខ្លួន និងដោះស្រាយការជួសជុលដោយខ្លួនប្រសិនបើគ្រឿងបរិក្ខាររបស់ពួកគេរងការខូចខាត។ ប្រការនេះបានចោទជាសំណួរអំពីមូលហេតុ ដែលរដ្ឋាភិបាលរុស្ស៊ីមិនបានរៀបចំក្រុមពន្លត់អគ្គីភ័យចល័ត សម្រាប់ជួយដល់ប្រជាជនដោយមិនគិតថ្លៃ អោយស្រដៀងនឹងអ្វីដែលអ៊ុយក្រែន បានធ្វើដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក Shahed របស់រុស្ស៊ី។
    នៅថ្ងៃទី 14 ខែកក្កដា លោក Dmitry Rogozin អតីតប្រធាន Roscosmos (ទីភ្នាក់ងារអវកាសរុស្ស៊ី) និងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នសម្រាប់តំបន់ Zaporizhia Oblast ដែលកាន់កាប់ដោយរុស្ស៊ី បានឆ្លើយតបទៅនឹងការរិះគន់ពីអ្នកសរសេរប្លុកយោធា។ ដោយលោកបានអះអាងថា Rosgvardia ដែលជាទីភ្នាក់ងារសន្តិសុខដែលទទួលខុសត្រូវ ក្នុងការការពាររបបរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន មិនមានបុគ្គលិកគ្រប់គ្រាន់ ដើម្បីការពាររាល់កន្លែងសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
    លោកRogozin បានលើឡើងថា រុស្ស៊ីគួរតែបង្កើត ការបណ្តុះបណ្តាល និងបំពាក់អង្គភាពស្ម័គ្រចិត្តបម្រុង ឯកទេស ដើម្បីផ្តល់ការការពារផ្នែកបច្ចេកទេស និងអាវុធសម្រាប់ទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ។

ความคิดเห็น • 15

  • @daravinchan4121
    @daravinchan4121 หลายเดือนก่อน +2

    អាវុធការពារដែនអាកាសកម្សោយបែបនេះ ចង់ប្រកាសប្រើអាវុធប្រល័យលោកផង។

  • @TholTouch-lk8hb
    @TholTouch-lk8hb หลายเดือนก่อน +1

    ❤❤❤❤❤ឆេះពូទីន❤❤

  • @DyFy-hy4qf
    @DyFy-hy4qf หลายเดือนก่อน

    ❤❤❤❤👍👍👍👍👍👍

  • @masophat679
    @masophat679 หลายเดือนก่อน

    អរគុណ

  • @user-qt4kq7no6p
    @user-qt4kq7no6p หลายเดือนก่อน +1

    កម្មពារមានពិតៗលើលោកនេៈ ហិហិ

  • @user-vk6dj8tt7k
    @user-vk6dj8tt7k หลายเดือนก่อน +2

    បើកឱ្យវាចូលខ្លះទៅដើម្បីឲ្យប្រជាពលរដ្ឋវាមានចិត្តស្នេហាជាតិ។

    • @ourgphout5495
      @ourgphout5495 หลายเดือนก่อน

      សុំឲ្យអាចោររុស្សុីនឹងអ្នកគាំទ្រផ្កាប់មុខរុស្សុីងាប់អស់ឆាប់ៗតឹក

  • @metasom8687
    @metasom8687 หลายเดือนก่อน

    ដឹងនិយាយអីវែងពេកមិនយល់

  • @user-ew7hj8or5x
    @user-ew7hj8or5x หลายเดือนก่อน

    វ៉ៃថែម