កម្មវិធីផ្សាយព័ត៌មានរបស់ទូរទស្សន៍ រាហូ

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ค. 2024
  • កម្មវិធីផ្សាយព័ត៌មានរបស់ទូរទស្សន៍ រាហូ #Reahou សម្រាប់ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជាក្រោម
    មាតិកាព័ត៌មានប្រចាំថ្ងៃ ៖
    ១. ព្រះសង្ឃវៀតណាម Thit Nhuan Duc ដែលទេសនាបន្តុះបង្អាប់ជាតិសាសន៍ខ្មែរ បានសារភាពកំហុស និងលុតជង្គង់សុំខមាទោស នៅចំពោះព្រះភ័ក្ត្រមន្រ្តីសង្ឃខ្មែរក្រោម នៅទីក្រុងព្រៃនគរ
    ២. អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ដាក់ញត្តិទៅកាន់ស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ស្នើជំរុញឱ្យរដ្ឋាភិបាល និងប្រជាជនវៀតណាម គោរពសិទ្ធិសេរីភាពព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមលោក តូ ឡឹម (To Lam) នៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ទី១៣ កក្កដា
    ៣. ជនភៀសខ្លួនខ្មែរក្រោម ២ នាក់គឺអ្នកស្រី គឹម ធីឡើយ និងលោក លី ឈូន ត្រូវបានអាជ្ញាធរថៃដោះលែងចេញពីពន្ធនាគារក្រោយឃុំខ្លួនជាងកន្លះឆ្នាំ
    ៤. ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ គឺជាខួប៨ឆ្នាំ មរណភាពបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ នៅកណ្តាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦

ความคิดเห็น •