ប្រវត្តិ វត្ត មហាមន្ត្រី ឬហៅ វត្តក្រឡតាំងឆាយ ! wat mohamontrey Phnom Penh

แชร์
ฝัง
  • เผยแพร่เมื่อ 26 ก.ย. 2024
  • វត្តមហាមន្ត្រីត្រូវបានរុះរើចេញពីខាងកើតវត្តភ្នំនាឆ្នាំ១៩៣៧ កាលនោះអាជ្ញាធរបារាំងត្រូវការរៀបចំសណ្ដាប់ធ្នាប់អភិវឌ្ឍន៍ក្រុង ម្លោះហើយវត្តមួយចំនួនក៏ត្រូវប្ដូរទីតាំងតាមនោះដែរ ដូចជាវត្ត
    ១-វត្តកោះ កាលពីដើមឡើយស្ថិតនៅ ក្បែរស្ពាននាគ វត្តភ្នំ សព្វថ្ងៃជាជាទីលានប្រជាធិបតេយ្យ មកកាន់វត្តកោះសព្វថ្ងៃតាមបណ្តោយផ្លូវព្រះមុនីវង្ស ។
    ២- វត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅរដ្ឋករទឹករាជធានីភ្នំពេញ ប្ដូរទៅ ផ្លូវវត្តវត្តភ្នំ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីវត្តភ្នំ សព្វថ្ងៃស្ថិតនៅជាប់នឹងវត្តពិភទ្ទរង្សី ដែលជនទូទៅតែងតែហៅថាវត្តចិនដំដែកខាងជើង ឯវត្តព្រះពុទ្ធឃោសាចារ្យហៅវត្តចិនដំដែកខាងត្បូង ។
    ៣- វត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅខាងលិចស្ពាននាគ ក៏ត្រូវប្ដូរមកទីតាំង ក្បែរខាងលិចពហុកីឡាដ្ឋានជាតិអូឡាំពិក ។ បានជាដាក់ឈ្មោះថា វត្តព្រះពុទ្ធុមានបុណ្យ ព្រោះពេលដែលរុះរើត្រូវដង្ហែព្រះពុទ្ធរូបឆ្លងកាត់ស្ពានព្រែកត្លុងចាស់ទ្រុឌទ្រោម ដែលកាលនោះ បរិស័ទ្ធចូលរួមហែ បានបន់ស្រន់សូមកុំឲ្យស្ពាននេះហាក់ពេលដង្ហែព្រះពុទ្ធរូប ទៅកាន់ទីតាំងថ្មី ជាសំណាងល្អស្ពានព្រែកត្លុងមិនបាក់ ហេតុនោះហើយទើបពុទ្ធបរិស័ទ្ធ ដាក់ថាវត្តព្រះពុទ្ធមានបុណ្យ កាលដើមឡើយមានឈ្មោះថាវត្តព្រះពុទ្ធ ។
    ៤- វត្តសំពៅមាស កាលដើមឡើយស្ថិតនៅ បឹងតេជោ សព្វថ្ងៃអភិវឌ្ឍន៍ទៅជាទីផ្សាដ៏ធំបំផុតប្រចាំប្រទេស នោះគឺផ្សារធំថ្មី Central market ហើយវត្តសំពៅមាសកំត្រូវប្ដូរមកកាន់ ខាតកើតពហុកីឡាដ្ឋានជាតិអូឡាំពិក ផងដែរ ។
    សរុបមកវត្តអារាមចំនួន៥ត្រូវបានរុះរើទៅកាន់ទីកន្លែងថ្មីដូចបានរៀបរាប់ វត្តមហាមន្រ្តី វត្តកោះ វត្តព្រះពុទ្ធឃោសាចារ្យ វត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស ។
    យោងតាមការសាកសួរផ្ទាល់របស់ខ្ញុំបាទជាមួយនឹងលោកតាអាចារ្យ វត្តកោះ ។

ความคิดเห็น •