វីរុសបង្កជំងឺគ្រុនឈាមមាន៤ប្រភេទ ហើយមនុស្សម្នាក់អាចកើតលើសពីមួយដង

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ភ្នំពេញ៖ ជំងឺគ្រុនឈាម ជាជំងឺឆ្លងបង្កឡើងដោយវីរុសដាំង(Dengue Virus) ដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈមូសខ្លាខាំ។ មេរោគគ្រុនឈាម ចែកចេញជា៤ប្រភេទ គឺដាំង១-៤ ហើយមនុស្សម្នាក់ៗ អាចកើតនេះ លើសពីមួយដង។ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានបញ្ជាក់ដូច្នេះថា៖«ប្រសិនយើងត្រូវបានមូសខ្លាខាំ ហើយយើងកើតគ្រុនឈាមប្រភេទណាមួយនោះ គឺយើងនឹងមានអង់ទីគ័រការពារខ្លួនយើងមួយជីវិតសម្រាប់ប្រភេទហ្នឹង តែដោយសារមាន៤ប្រភេទ អីចឹងគាត់មិនអាចការពារ៣ប្រភេទផ្សេងទៀតបានទេ ដូចនេះអ្នកជំងឺម្នាក់ៗ អាចកើតជំងឺគ្រុនឈាមលើសពីមួយដង មានអ្នកខ្លះកើត៣-៤ដងក៏មានដែរ»។ បើតាមលោកវេជ្ជបណ្ឌិត ជំងឺគ្រុនឈាមធ្វើឱ្យអ្នកជំងឺស្លាប់បាន បើសិនជាភ្នាក់ងារចម្លង គឺមូសខ្លាមានមេរោគខ្លាំង និងព្យាបាលមិនបានត្រឹមត្រូវ។
    #គ្រុនឈាម
    #សុខភាព
    --------------------------------------------------------------------
    ThmeyThmey News Social Media:
    thmeythmey.com/
    / thmeythmey
    / thmeythmeyvideonews
    / thmeythmeynews
    / thmeythmey

ความคิดเห็น • 9