០៣៣៤. រូបអូនហ្នឹង ច្រៀងដោយៈ ស៊ីន ស៊ីសាមុត
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- ថតនិងកាត់ៈ អេង វុទ្ធី
រៀបចំនិងផលិតៈ មាស ស៊ីថុល
រូបអូនហ្នឹង!
ច្រៀងដោយ ស៊ីន ស៊ីសាមុត
បទភ្លេងនិងទំនុកច្រៀង អ៊ំ ដារ៉ាដឹកនាំភ្លេងប្រគំ អ៊ំ ដារ៉ា
១. រូបអូនហ្នឹងហើយគឺជាវាសនានៃបង បានជារៀមផ្សងចងក្ដីស្នេហាណាថ្លៃ សូមអូនមេត្តារក្សាឱ្យនៅមានន័យ លុះត្រាយើងក្ស័យជីវិតបង់។
២.រូបអូនហ្នឹងហើយគឺព្រហ្មលិខិតចារមក រៀមខំស្វែងរកទើបមកជួបភក្ត្រផូរផង់ ស្នេហាលាដៃចាប់យើងទាំង ពីរតួអង្គ ឱ្យត្រឹមត្រូវត្រង់ចំណុចគូព្រេង។
បន្ទរ.ឱុះ!ឱវាសនាខ្ញុំអើយ ធ្វើម្ដេចឡើយឱ្យនាងជឿសម្លេង? ថាស្រីមានរូបស្រស់ក្មេង គឺជាគូព្រេង ពិតឥតសង្ស័យ។
៣.រូបអូនហ្នឹងហើយឆ្លើយត្រូវត្រង់ក្បួនហោរា ទាយថាអូនពិតនែបនិត្យនឹងបងលុះក្ស័យ ទទួលបងទៅមិន ខុសទេពៅមាសថ្លៃ កុំកែវសង្ស័យទៀតណាអូនណា៕