13-ព្រះបាទកៅណ្ឌិន្យជយវម៌្ម (Kaundinya Javavarma)

แชร์
ฝัง
  • เผยแพร่เมื่อ 15 ม.ค. 2025
  • ព្រះបាទកៅណ្ឌិន្យជយវម៌្ម ឬ កៅណ្ឌិន្យជ័យវរ្ម័ន ឬ កុរុងជយវម៌្ម កំណត់ត្រាចិនហៅថា គាវឆេនយូ សេយេប៉ាម៉ោ (僑陳如闍耶跋摩 Shéyébámó) សោយរាជ្យចាប់ពីឆ្នាំ៤៧០-៥១៤។ ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យទី២។
    ព្រះបាទកៅណ្ឌិន្យជយវម៌្ម ជាមហាក្សត្រដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយប្រទេសចិន។ ដោយសម្អាងទៅលើឯកសារចិនដែលចែងពីសេចក្តីរាប់អានរបស់អធិរាជនៃរាជវង្សលាងចំពោះព្រះបាទកៅណ្ឌិន្យជយវម៌្ម គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរភ្នំ (ហ្វ៊ូណន)។ ក្នុងរជ្ជកាលព្រះបាទកៅណ្ឌិន្យជយវម៌្ម គេឃើញទំនាក់ទំនងរវាងប្រទេសខ្មែរនិងប្រទេសឥណ្ឌាកាន់តែមានភាពជិតស្និទ្ធ ក្រៅពីការទំនាក់ទំនងជាមួយព្រះសង្ឃនាគសេនៈ ព្រះអង្គក៏បានទទួលស្វាគមន៍ចំពោះព្រះសង្ឃឥណ្ឌាមួយអង្គទៀតមានព្រះនាមថា ពោធិភទ្រ នាអំឡុងឆ្នាំ៥០៩, នេះបើតាមរាជពង្សាវតាលាង។ ព្រះបាទកៅណ្ឌិន្យជយវម៌្ម ទ្រង់បានសោយទិវង្គតនៅឆ្នាំ៥១៤។ តាមព្រះរាជប្បវេណី រាជបល្ល័ង្កនឹងត្រូវបន្តដោយព្រះរាជទាយាទព្រះនាម គុណវម៌្ម ជាបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្មជាមួយព្រះរាជអគ្គមហេសី កុលប្រភាវតី ប៉ុន្តែរជ្ជកាលរបស់ព្រះរាជបុត្រអង្គនេះក៏ត្រូវជួបនូវព្រឹត្តិការណ៍ដណ្ដើមរាជបល្ល័ង្ក៕
    សូមចូលរួមជាមួយករណីសិក្សាអំពីប្រវត្តិសាស្ត្រទាំងអស់គ្នា (Please join the case study of history together.)
    #history
    #King
    #angkor
    #Angkorwat
    #Cambodia
    #SiemReap
    #phnompenh
    #Queen
    #culture
    #civilization

ความคิดเห็น • 21

  • @jaychou1708
    @jaychou1708 26 วันที่ผ่านมา

    រំខានសួរបងច្រើនថា ស្នាដៃគាត់មិនសូវមានសៀវភៅកត់ត្រាសោះណាមួយ និយាយពីគាត់តិចណាស់ 😢😢😢 ណាមួយរូបគាត់ក៏គ្មាន

  • @theara8471
    @theara8471 6 หลายเดือนก่อน +1

    I’m your fan

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      សូមអរគុណបង ដែលជួយគាំទ្រ

  • @majasmek3961
    @majasmek3961 6 หลายเดือนก่อน +1

    ខ្ញុំធ្លាប់ស្ដាប់ប្រវត្តិសាស្ត្រអំពីវិទ្យុ ច្រើនដងហើយតែនៅពេលស្ដាប់បងបកស្រាយបន្ថែម កាន់តែជក់ចិត្តក្បោះក្បាយជាងមុន 👍👍🙏🥰

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน +1

      ពិតជាអរគុណណាស់បងដែលជួយគាំទ្រ

  • @sochanlan1547
    @sochanlan1547 6 หลายเดือนก่อน

    អរគុណ❤

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      សូមអរគុណបង ដែលជួយគាំទ្រ

  • @Piicooking
    @Piicooking 6 หลายเดือนก่อน

    ❤❤❤❤❤

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      សូមអរគុណបង ដែលជួយគាំទ្រ

  • @AnKuntheara
    @AnKuntheara 6 หลายเดือนก่อน

    😮😮😮

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      សូមអរគុណបង ដែលជួយគាំទ្រ

  • @cheyoudom
    @cheyoudom 4 หลายเดือนก่อน

    អរគុណ Domra History (តម្រាប្រវត្តិសាស្ត្រ),ឯកសារ ប្រវត្តិសាស្រ្ត ចងក្រងទុកសម្រាប់អ្នកជំនាន់ក្រោយឱ្យដឹងពី ប្រវត្តិ ដូនតាខ្មែរ ។

  • @OkPkg
    @OkPkg 6 หลายเดือนก่อน +2

    ប្រទេសចិនកើតមុន ប្រទេសខ្មែរមែនបង

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      កើតមុនឆ្ងាយណាស់។ ចិនមានរដ្ឋដំបូងនៅឆ្នាំ៣០០០មុនគ្រិស្ដសករាជ (៥០០០ឆ្នាំ) ខ្មែរមានរដ្ឋដំបូងនៅឆ្នាំ៦៨ (២០០០ឆ្នាំ)

  • @The-World-360
    @The-World-360 6 หลายเดือนก่อน

    បើok the best

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      សូមអរគុណបង ដែលជួយគាំទ្រ

  • @PhinSitha-i2p
    @PhinSitha-i2p 6 หลายเดือนก่อน +1

    តើសម័យបុរាណមានអ្នកបកប្រែរភាសារឬទេ តើនគខ្មែរនិងនគចិនគេអានរាជសារយ៉ាងណាទៅ ?

    • @DomraHistory
      @DomraHistory  6 หลายเดือนก่อน

      ប្រាកដជាមានបង ព្រោះព្រះសង្ឃខ្មែរក៏បានជួយបកប្រែភាសាសំស្ក្រឹតទៅជាភាសាចិនដែរ

    • @govindsouen6796
      @govindsouen6796 6 หลายเดือนก่อน

      អាជីពជាអ្នកបកប្រែ មានគ្រប់សម័យកាល