៣ចំណុច យល់ដឹងអំពីការផ្ទេរកម្មសិទ្ធិ ឬកាត់ប្លង់ដី ពីម្ចាស់ដើមមកអ្នកទិញ 2019

แชร์
ฝัง
  • เผยแพร่เมื่อ 16 พ.ย. 2024
  • ចំពោះដំណើរការនៃការកាត់ប្លង់ដី ឬ អចលនទ្រព្យ គឺមានដូចខាងក្រោមនេះ ៖
    ១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និង សៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណបណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។
    ២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុគ្គលិកសុរិយោដៃរួច ។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និង មេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ)។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ ម៉ឺនរៀលក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុនណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។
    ៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីការិយាល័យសុរិយោដីស្រុក យកទៅកាន់មន្ទីរសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រ ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯពន្ធដាខេត្ត ដោយរង់ចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះ ទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែ ទៅ៦ខែ ៕

ความคิดเห็น • 117

  • @Villagers990
    @Villagers990 หลายเดือนก่อน

    ចំពោះអ្នកទិញក៏ត្រូវមាន ប្ដី ប្រពន្ធ ទៅផ្ដិតមេដៃនៅ ភូមិ ឃុំ ដែរអត់បង

  • @pukea250
    @pukea250 4 ปีที่แล้ว +3

    សុំសួរមួយបងហេតុអ្វីមន្ត្រីសុរិយោដីយកតម្លៃថ្លៃម្លេះសម្រាប់ការកាត់ឈ្មោះអ្នកធ្វើអំណោយទៅអ្នកទទួលអំណោយរាល់ឯកសារជនសមីជាអ្នករត់ខ្លួនឯង(ដីក្នុងក្រុង)

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      ចំពោះសេវានៃការរត់ប្លង់ គេមានប៉ារ៉ែនតម្លៃ ចំពោះតម្លៃថ្លៃ ខ្ញុំក៏ពុំដឹងពីដំណើរការយកថ្លៃលើផ្នែកអ្វីខ្លះអោយពិតប្រាកដនោះដែរណាបាទ។

  • @bourun790
    @bourun790 3 ปีที่แล้ว +2

    អគុណបង👏

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      បាទអរគុណ

  • @kkll8253
    @kkll8253 3 ปีที่แล้ว +2

    បងប្រសិនបើភាគីអ្នកលក់គាត់លែងលះគ្នាហើយតែក្នុងប្លង់មានឈ្មោះប្ដីប្រពន្ធ តែខាងប្រពន្ធក៏បានធ្វើលិខិតផ្ទេរសិទ្ធិអោយប្ដីអាចលក់ដូរលើអចលនវត្ថុនោះបាន។ តើនៅពេលដែលគាត់លក់ គាត់អាចផ្ទេរកម្មសិទ្ធិទៅអោយអ្នកទិញ ដោយមិនចាំបាច់មានស្នាមមេដៃខាងប្រពន្ធបានអត់?

  • @phurintim8904
    @phurintim8904 3 ปีที่แล้ว +3

    តាមស្តាប់ បើរត់ខ្លួនឯងកាត់ប្លង់អោយទៅអ្នកទិញអស់ប្រហែល100$
    តែជាក់ស្តែងគេទារ1000$ទៅ2000$ តាមលឿនតាមយឺត

    • @RtFg-hl9ix
      @RtFg-hl9ix 5 หลายเดือนก่อน

      គេថា1000$ឯនោះ

    • @TivChhaly
      @TivChhaly 5 วันที่ผ่านมา

      បេីធ្វេីតាមនិតិវិធីបង់សេវារដ្ឋ​ ៣០ឆ្នាំមិនទាន់បានផង

  • @MrS-VB
    @MrS-VB 3 ปีที่แล้ว +3

    បង់ពន្ធប្រថាប់ត្រា 4% តើអ្នកលក់ជាអ្ន្ចកចំណាយ ឬអ្នកទិញជាអ្នកចំំណាយ? ហើយចំពោះថ្លៃសេវា 20ម៉ឺន ក្នុងមួយប្លង់ តើអ្នកលក់ជាអ្ន្ចកចំណាយ ឬអ្នកទិញជាអ្នកចំំណាយ?

  • @renray5595
    @renray5595 3 ปีที่แล้ว +2

    បងខ្ញុំ ទិញដីគេ ហើយតែម្ចាក់គេមានប្លង់រឹង តើប្អូនត្រូវកាត់ប្លងពីគេ ឬយ៉ាងណាបងតើគួរធើមិចទៀកទើបប្អូនមានសិទ្ធិបានដីនោះ ដាច់ពីម្ចាក់ដើមគេ ប្អូនមិនសូវយល់ច្បាក់ទេ សូបបងជួយបំភ្លឺផង🙏🙏

  • @houyly1821
    @houyly1821 2 ปีที่แล้ว +2

    សុំសួបងមួយ ខ្ញុំមានប្លងរឹងបំបែកក្បាលដីនឹងឯកសាអម ហើយ តើខ្ញុំគួរត់កា ពីណាទៅណា ទើបកាត់មកជាប្លងរឹងស្របច្បាប់បាន រឺ ក៏ត្រូវអោយគេរត់អោយទៀត។ (ដីឡូ)

  • @kimmaly4258
    @kimmaly4258 3 ปีที่แล้ว +1

    ជុំរៀបសួរបងសំអោយបងជូយប្រាប់ខ្ញុំផងព្រោះខ្ញំល្ងង់ណាស់បង,អូនមានដីមូយកន្លែងតែពេលនេះគេលក់ដូរតែអូនអត់ដឹងតើគិតមេចបងឈ្មោះរបស់ខ្ញុំបងតើអាចរករឿងបានអត់បងតើធ្វើរយ៉ាងមេចបង

  • @kingboxermillion5327
    @kingboxermillion5327 3 ปีที่แล้ว +2

    សុំសួរមួយបង​ បើខ្ញុំទិញដីពីម្ចាស់ដើមរូចអត់ទាន់បានកាត់ឈ្មោះមកខ្ញុំទេ តែឡូវខ្ញុំចង់លក់អោយអ្នកថ្មី តែគេចង់បានប្លង់រឹង តើខ្ញុំត្រូវធ្វើដូចម្តេខខ្លះ?

  • @nutleakhena6730
    @nutleakhena6730 3 ปีที่แล้ว +1

    សួរស្តីបងសុំលេខទូរស័ព្ទមួយ

  • @makaramakara1474
    @makaramakara1474 3 ปีที่แล้ว +3

    សួស្តីបង ករណីញុំទិញដីពីគេប៉ុន្តែអត់បានផ្ទេសិទ្ធពីអ៊ុំស្រី(គាត់មេម៉ាយ), ឥឡូវ​នេះគាត់ បានស្លាប់ ហើយ (មានកូន ៩ នាក់)ធ្វើមេចបើយើងចង់ធ្វើប្លង់ដាក់ឈ្មោះយើង, ​សូមអរគុណទុកជាមុនសម្រាប់ការឆ្លើយតបរបស់បង

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว +2

      ពាក់ព័ន្ធនឹងអ្វីដែលបងបានលើកឡើង គាត់នៅមានកូនចំនួន៩នាក់ទៀតដែលមានសិទ្ធិជំនួសម្តាយដែលស្លាប់បាត់ទៅ អីចឹងបងអាចទាក់ទងនឹងកូនរបស់គាត់បាន និងមានអាជ្ញាធរមូលដ្ឋានភូមិ ឃុំដឹងលឺ រួចធ្វើទៅតាមនិតិវិធីនៃការផ្ទេរសិទ្ធិ

    • @GgHg-ki9xh
      @GgHg-ki9xh 4 หลายเดือนก่อน

      ចុះបើយើងទាក់ទងកូនៗគាត់អត់បាន

  • @nheannhean5931
    @nheannhean5931 ปีที่แล้ว +1

    • @RSITCAM
      @RSITCAM  ปีที่แล้ว

      😍😍😍😍

  • @chhuonyanak8648
    @chhuonyanak8648 5 ปีที่แล้ว +3

    សុំសួរថាតើលិខិតផ្ទេរសិទ្ធតើបង់ទឹកប្រាក់ប៉ុន្មានទើបភាគីអ្នកលក់ធ្វើអេាយ?

    • @RSITCAM
      @RSITCAM  5 ปีที่แล้ว

      សួស្តីបង! អាចអោយប្អូនដឹងច្បាស់ពីប្រភេទដីដែលបងទិញនឹងបានដែរឬទេ?

    • @chhuonyanak8648
      @chhuonyanak8648 5 ปีที่แล้ว +1

      @@RSITCAM ដីប្រភេទកសិកម្ម។

    • @RSITCAM
      @RSITCAM  5 ปีที่แล้ว

      អូខេបង! ចំពោះការបង់ប្រាក់សម្រាប់ការធ្វើលិខិតផ្ទេរសិទ្ធិជូន វាអាស្រ័យលើការចរចាតម្លៃផ្ទាល់ជាមួយអ្នកលក់ទេ។ ដោយសារតែទំនួលខុសត្រូវលើការធ្វើលិខិតផ្ទេរសិទ្ធិនោះ គឺស្ថិតលើអ្នកលក់ជាអ្នករត់ការ ហើយការរត់ការនោះ យើងមិនអាចកំណត់តម្លៃច្បាស់លាស់នោះទេ គឺការលក់ដូរនោះមានទំហំផ្ទៃដីខុសៗគ្នា តែតាមគោលការណ៍របស់រាជរដ្ឋាភិបាលយើង គឺអ្នកលក់រត់ការដោយត្រូវបង់ពន្ធប្រថាប់ត្រាប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯពន្ធដាខេត្ត ឬរាជធានី។ ដូច្នេះសរុបមក គឺស្ថិតលើការចរចាគ្នាទេណាបង ទៅលើការផ្ទេរសិទ្ធិគ្រប់គ្រង។

  • @Limfina270
    @Limfina270 3 ปีที่แล้ว +2

    ក្នុងករណីខ្ញុំទិញដីមួយកន្លែង ហើយខ្ញុំអ្នកទិញបានកក់លុយអោយទៅអ្នកលក់មានភូមិឃុំធ្វើសាក្សី ក្នុងកិច្ចសន្យាបើអ្នកលក់ប្រើក្រលាស់មិនព្រមលក់វិញត្រូវសងសំណងទៅអោយអ្នកទិញ គុណនិង4នៃប្រាក់កក់ តែឥលូវអ្នកលក់គាត់មិនព្រមលក់វិញ តើច្បាប់មានវិធានការបែបណាវិញទៅបង អរគុណទុកជាមុន🙏🙏🙏

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      សួស្តីបង តាមអ្វីដែលបងបានលើកឡើង គឺភាគីម្ខាងទៀតបានធ្វើការរំលោភនៅកិច្ចសន្យា អីចឹងបងមានសិទ្ធិក្នុងការរំលាយចោលនៅកិច្ចសន្យា ហើយអាចទាមទារសំណងបាន ដោយជាក់ស្តែងក្នុងច្បាប់ភូមិបាលយើងពុំបានចែងនោះទេក្នុងការទាមទារសំណង តែមានច្បាប់បំពេញបន្ថែម ដែលនៅក្នុងច្បាប់ក្រមរដ្ឋប្បវេណី គឺបងអាចទាមទារសំណងបាន ដោយត្រូវមានមន្ត្រីជំនាញរបស់រដ្ឋដឹងលឺ បើមិនដូច្នេះទេបងមិនអាចទាមទារបាននោះទេ ហើយក្នុងលក្ខខណ្ឌរបស់បង ក្នុងក្រមរដ្ឋប្បវេណី បើភាគីទាំងពីរ ពុំបានស្រុះស្រួលគ្នានោះទេ ភាគីទាំងសងខាងមានឆន្ទះក្នុងការរំលាយចោលនៅកិច្ចសន្យានោះបាន ហើយទាមទារអោយបុគ្គលទាំងពីរទៅជួបជាមួយអ្នកដែលបានធ្វើកិច្ចសន្យានោះ។

  • @sokbunheng
    @sokbunheng 4 ปีที่แล้ว +3

    ចុះឪពុកម្តាយចែកអោយហើយយើងចង់កាត់ប្លង់តើនីតិវិធីដូចគ្នាអត់បង

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      ចំពោះ​ការ​ចែកអោយ​ពី​ម្ដាយ​ឪពុក​ ជីដូន​ជីតា​ ទៅ​កូន​ចៅ​ (គេហៅ​ថា​ សន្តិកម្ម​)មរតក​សាស​ ការ​អោយ​របៀប​នេះ​ប្រសិន​ណា​បើ​ ការ​អោយ​បាន​ដៅ​ចំ​ឈ្មោះ​ទាយាទ​នោះ​ហើយ​គឺ​ពុំ​ចាំ​បាច់​ធ្វើ​ការ​កាត់​ឈ្មោះ​ ឬ​ផ្ទេរ​អ្វី​បន្ថែម​ទៀត​ឡើយ​ ឧទាហរណ៍​ថា​ គាត់​ដឹង​ថា​ខ្លួន​គាត់​រស់​មិន​យូរ​ទៀត​ទេ​ គាត់​ស្រឡាញ់​កូន​ឈ្មោះ​ ក​ អីចឹង​ គាត់​បាន​រៀបចំ​ដាក់​ឈ្មោះ​ ក​ ហ្នឹង​រួច​ស្រេច​ហើយ​ ដូច្នេះ​បើ​តាម​ផ្លូវ​ច្បាប់​គឺ​មិន​ចាំបាច់​ផ្ទេរ​អ្វី​បន្ថែម​ទៀត​ឡើយ​ ។
      តែ​ផ្ទុយ​មក​វិញ​ប្រសិន​បើ​គ្រាន់​តែ​ថា​ផ្ទេរ​ៗ​ តែ​អត់​មាន​ឈ្មោះ​គាត់​ចង់​ឬ​មិន​ចង់​គាត់​ត្រូវ​តែ​ធ្វើ​ទៅ​តាម​និតិ​វិធី​ដែល​ច្បាប់​បាន​កំណត់​។

  • @hingsompors7349
    @hingsompors7349 5 ปีที่แล้ว +2

    បងបើក្នុងដីរួមនោះពេលទិញប្រព័ន្ធមិន បានចូលរួមក្នុងដំណើកាផ្ទេកម្មសិទ្ធទេតើពេលលក់ប្ដីអាចលក់ដោយគ្មានកាចូលរួមពីប្រព័ន្ធដែទេ(ស្នាមមេដៃរឺហត្ថលេខា)សូមអគុណ

    • @RSITCAM
      @RSITCAM  5 ปีที่แล้ว

      បាទបង គឺអត់អាចនោះទេ គឺត្រូវការភាគីប្រពន្ធចូលរួមក្នុងផ្ទេរកម្មសិទ្ធិ ដោយសារប្តី និងប្រពន្ធ ជាសហកម្មសិទ្ធិរួមជាស្រាច់ អីចឹងត្រូវការភាគីជាប្រពន្ធ ចូលរួមក្នុងការលក់ ប៉ុន្តែទាមទារប្តី និងប្រពន្ធនឹង រៀបការដោយស្របច្បាប់ ដោយចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខ មន្រ្តីអត្រានុកូលដ្ឋាន។​ អរគុណបង

    • @thychan2689
      @thychan2689 4 ปีที่แล้ว

      ្្ហហRSIT CAM

  • @nagakls1989
    @nagakls1989 4 ปีที่แล้ว +3

    ចុះបងបើខ្ញុំមានដីចង់លក់ តែប្លង់ទន់ត្រឹមឃុំ បើលក់ឥលូវតើតមនរូវឲ្យធ្វើដល់ស្រុកឬឃុំដដែល? បញ្ជាក់ធ្វើតែប្លង់ទន់

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      ជួយបងបញ្ជាក់សំណួរ អោយច្បាស់ជាងនេះ?

    • @nagakls1989
      @nagakls1989 4 ปีที่แล้ว

      @@RSITCAM ចង់ថាកាលទិញប្លង់ទន់ត្រឹមឃុំ តែបើអ្នកទិញឥលូវចងើបានដល់ស្រុកតើធ្វើអស់លុយទេ?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      @@nagakls1989 បាទបងអស់លុយបង នឹងហើយបងខាងសូរិយាដីស្រុកនឹងចេញតារាងតម្លៃជូនបង

    • @nagakls1989
      @nagakls1989 4 ปีที่แล้ว +1

      RSIT CAM អស់សេវាប្រហែលប៉ុន្មានបង?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      @@nagakls1989 បើតាមប៉ារ៉ែនរបស់ភូមិបាលស្រុក គេនឹងមានកំណត់តម្លៃក្នុងនឹងស្រាប់ហើយ។ អីចឹងទៅតាមភាពជាក់ស្តែងនៃប្រភេទដីរបស់បងផ្ទាល់ បង់ពន្ធ និងសេវាទៅនឹងដែរបង។ អរគុណ

  • @មករារចនា-ច3ឡ
    @មករារចនា-ច3ឡ 4 ปีที่แล้ว +2

    ជំរាបសួរបង បើយើងធ្វើរួចរាល់ហើយទៅតាមអ្វីដែរបងប្រាប់ នោះបានសេចក្តីថាប្លង់ដែរយើងទទួលបាននោះជាប្លង់រឹងមែនទេបង..?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      សួស្តីបង ប្លង់ដែលបងនឹងទទួលបានគឺប្លង់ទន់ផ្ទេរកម្មសិទ្ធិ ដែលបានបង់ពន្ធប្រថាប់ត្រាដល់ខេត្ត មិនមែនប្លង់រឹងនោះទេ

    • @មករារចនា-ច3ឡ
      @មករារចនា-ច3ឡ 4 ปีที่แล้ว

      RSIT CAM បាទបងអរគុណណាស់ ខ្ញុំសុំសួរបន្តិចទៀតមកបង បើយើងទិញដីពីគេត្រូវធ្វើដូចម្តេចទៅទើបានប្លង់រឹង សុំអរគុណបងទុកជាមុន ❤️🙏❤️

  • @sitharatop7340
    @sitharatop7340 4 ปีที่แล้ว +2

    សួរស្ដី! ចុះបើយើងបានទទួលការចុះហត្ថលេខាស្រុកហើយ តើយើងបញ្ជូនមកខេត្តឬយ៉ាងណា? ព្រោះហាក់បីដូចជាមានការស្មុកស្មាញណាស់រឿងចាយលុយខុសរឿងនោះ។ ចំពោះបង់ពន្ធមិនអីទេ តែរឿងខាងក្រៅបានធ្វើឲ្យយើងធុញ លែងចង់ទៅធ្វើទៀត!

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      តាមការណែនាំ បច្ចុប្បន្នមានក្រុមហ៊ុនទាក់ទងនឹងការរត់ប្លង់ជូន ដោយបងអស់សេវា តែបងមិនជារវល់ណាស់ទេក្នុងការរត់ដោយខ្លួនឯងដោយសារមាននីតិវិធីស្មុគស្មាញច្រើន ដូច្នេះប្អូនសូមណែនាំបងធ្វើការទិញសេវារបស់ក្រុមហ៊ុនឯកជនណាមួយជួយរត់ជូនបង។ អរគុណ

  • @somchantrea6315
    @somchantrea6315 4 ปีที่แล้ว +2

    សួស្តីបង
    បើសិនដីនោះជាដីសម្បទានតើអាចធ្វើប្លង់រឹងបានដែរឫអត់?
    តើមានការខ្លែងបន្លំប្លង់រឹងដែរឫអត់បង?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      ពាក្យ​ថា​សម្បទាន​មាន​ពីរ​ប្រភេទ​
      ១.​ សម្បទាន​សង្គម​កិច្ច​
      ២.​ សម្បទាន​សេដ្ឋកិច្ច​
      អីចឹង​បេី​ន័យ​នៃ​សំណួរ​របស់​បង​គឺ​ចូល​ទី​១​ រដ្ឋ​គេ​នឹង​ធ្វើ​ប្លង់​រឹង​អោយ​ តែ​ត្រូវ​សិក្សា​លេី​ចំណុច​ខ្លះ​ៗ​
      ក​.ការ​កាន់​កាប់​ដោយ​ជាប់​
      ខ.កាន់​កាប់​ដោយ​គ្មាន​ហិង្សា​
      គ.កាន់​កាប់​ចាប់​ពី​5ឆ្នាំ​ឡើង​
      ឃ.គ្មាន​ចេតនា​ក្នុង​ការ​បំលាស់​ទី​ដេីម្បី​ចេញ​ទៅ​កាន់​កាប់​កន្លែង​មួយ​ផ្សេង​ទៀត​
      ង.មាន​ដាំ​ដំណាំ​ណា​មួយ​ដើម្បី​សំគាល់

    • @somchantrea6315
      @somchantrea6315 3 ปีที่แล้ว +1

      សុំសួរ1 ទៀតបង តើនិតីវិធីនៃការកាត់ប្លង់រឹងត្រូវមានការយល់ព្រមពីអ្នកជិតខាងនៃដីនេះដែរ រឺ អត់?

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      @@somchantrea6315 បាទបងប្រសិនជាអ្នកជិតខាងនោះ មានការពាក់ព័ន្ធគ្នា គួរតែមានវត្តមានពួកគាត់ ដើម្បីធ្វើជាសាក្សី បើមិនដូច្នោះទេ ប្រសិនជាមានបញ្ហាអ្វីកើតឡើងដោយយថាហេតុណាមួយ យើងនឹងមានផលពិបាកក្នុងដោះស្រាយ។

    • @somchantrea6315
      @somchantrea6315 3 ปีที่แล้ว

      Thanks u 😊

  • @chhayvlogger8337
    @chhayvlogger8337 4 ปีที่แล้ว +1

    សួស្ដី​បង
    ចង់​ប្តូរ​ពី​ផ្លង់​ដី​កសិកម្ម​អោយ​ទៅ​ជា​ផ្លង់​ដី​លំនៅឋាន​វិញ​តែ​យេីង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      ការផ្លាស់ប្តូរ ឬបំលែងប្រភេទដី ដូចដែលបងបានសាកសួរ ជំរើសមានតែមួយទេ គឺបងត្រូវទៅសាកសួរព័ត៌មានលម្អិតពីមន្ត្រីសូរិយោដីខេត្តរបស់បងផ្ទាល់

  • @ngoysopheak2019
    @ngoysopheak2019 4 ปีที่แล้ว +2

    សួរស្តីបង ការលក់ដីភូមិអ្នកទិញគាត់កក់៣៥ភាគរយហើយអោយអ្នកលក់ធ្វើឯកសារផ្ទេសិទ្ធនិងកាត់ប្លង់ដាក់ឈ្មោះអ្នកទិញចាំប្លង់ធ្លាក់មកទើបប្រគល់លុយគ្រប់ សុំសួរបងតើធ្វើបែបនេះមានហានិភ័យឬទេ?ហើយត្រូវឆ្លងកាត់ភូមិ ឃុំដែរអត់ឬក៏ត្រឹមតែសូរិយោដី អរគុណ!

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      បាទ​! បង​ ពាក់ព័ន្ធ​និង​ករណីយ​នេះ​គឺ​គេមិន​អាច​ធ្វើ​ទៅ​អោយ​អ្នក​ទិញ​បាន​ទេ​ (បាន​ន័យ​ថា​ ផ្ទេរ​កម្មសិទ្ធិ​ កាត់​ឈ្មោះ​)​តែ​គេ​មាន​ចេញ​ជា​បង្កាន់​ដៃ​បង់​ប្រាក់​ឬ​កិច្ចសន្យា​ទិញ​លក់​ ឬ​ កិច្ចសន្យា​ប្រគល់​ប្រាក់​។
      ​ចំពោះ​ហានិភ័យ​វិញ​វា​អាស្រ័យ​ទៅ​តាម​កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ រវាង​អ្នក​លក់​ និង​ អ្នក​ទិញ​។
      ​ហើយ​ចំពោះ​និតិ​វិធី​នៃ​ការ​ធ្វើ​បេី​តាម​ផ្លូវ​ច្បាប់​អាផ្ញា​ធរ​ថ្នាក់​មូលដ្ឋាន​(ភូមិ​ ឃុំ​ គឺ​មិន​មាន​សមត្ថ​កិច្ច​ឡេីយ​ )

  • @neangsandab2837
    @neangsandab2837 4 ปีที่แล้ว +3

    បងញុំសុំគណនីFacebook បងមួយបានទេ

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      បងឆាតចូលផេកមកបង

  • @oemkosal3406
    @oemkosal3406 4 ปีที่แล้ว +2

    បងបើធ្វើតាមបងហើយតើប្លង់ចេញមកប្លង់រឹងឬទន់បង. បើប្លង់គេមុននោះប្លង់រឹង.....

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      ចំពោះ​ការ​កាត់​ឈ្មោះ​ផ្ទេរ​កម្មសិទ្ធិ​នេះ​ គឺ​វា​អត់​ពាក់​ព័ន្ធ​ជាមួយ​ប្លង់​រឹង​ឬ​ទន់​នោះ​ទេ​
      បាន​ន័យ​ថា​បើ​ប្លង់​ដី​របស់​គាត់​ទន់​កាត់​ឈ្មោះ​ហើយ​ក៏​នៅ​តែ​ទន់​ដដែរហ្នឹង​
      ហើយ​ចំនែក​ប្លង់​រឹង​កាត់​ឈ្មោះ​ហើយ​ក៏​នៅ​តែជាប្លង់​រឹង​ដដែរ

  • @vanakman8811
    @vanakman8811 4 ปีที่แล้ว +1

    តើធ្វើផ្លង រឹងតម្លៃប៉ុន្មាន

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      បាទបង ចំពោះការរត់ប្លង់ អាស្រ័យទៅតាមតំបន់ដែលរស់នៅ ហើយតម្លៃវិញទៀតសោតគឺមានប៉ារ៉ែនរបស់ខាងតំបន់របស់ អីចឹងប្រសិនជាបងស្ថិតនៅខេត្ត បងសាកសួរប៉ារ៉ែនតម្លៃនៅមន្ទីរសូរិយោដីខេត្តរបស់បង

  • @rithyvong7160
    @rithyvong7160 3 ปีที่แล้ว +2

    ប្អូនសុំសួរមួយបង ចោះផ្ទេរពីម្ដាយទៅកូនតើគួរធ្វើយ៉ាងណាហើយ អស់ប៉ុន្មានបង

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      បាទសួស្តីបង សម្រឆប់ការផ្ទេរកម្មសិទ្ធិ គឺទាក់ទងនឹងប្រភេទប័ណ្ណដែលបងកាន់កាប់៖
      ១. ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានប្លង់ទន់ៈ
      រាល់ការទិញ-លក់អចលនទ្រព្យដែលមានត្រឹមប្លង់ទន់ ហើយចង់ផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យនោះ ត្រឹមប្លង់ទន់ ទៅឲ្យអ្នកទិញវិញ ត្រូវធ្វើតាមការណែនាំ ដូចខាងក្រោមនេះ៖
      សំណុំឯកសារ ត្រូវរៀបចំ និងមានជាស្រេច មានដូចជា៖ ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី អត្តសញ្ញាណប័ណ្ណ (ថតចំលង) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ) ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ....) កិច្ចសន្យាទិញ-លក់ ឯកសារបញ្ជាក់ប្រវត្តិដី និង បង្កាន់ដៃបង់ពន្ធជាដើម ។
      នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីមានដូចខាងក្រោម៖
      ត្រូវដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ នៅការិយាល័យច្រកចេញចូលតែមួយនៃ សាលាស្រុក-ខណ្ឌ ដែលក្បាលដីស្ថិតនៅ។ បន្ទាប់ពីបានដាក់ពាក្យត្រឹមត្រូវហើយ ខាងស្រុក-ខណ្ឌ នឹងជូនដំណឹងដល់អ្នកស្នើសុំ អំពីការចុះវាស់វែងដីធ្លី និងធ្វើកំណត់ហេតុអំពីការចុះវាស់វែង។ ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ ខាងស្រុក-ខណ្ឌ នឹងរៀបចំឯកសារ ដើម្បីអោយអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃលក់អចលនទ្រព្យ (យោងតាមតារាងតម្លៃអចលនទ្រព្យដែលបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ) ។
      បញ្ជាក់៖ ការបង់ពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី គឺជាលក្ខខណ្ឌ តម្រូវតាមគោលការណ៍នៃសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដោយបានចែងថា ចំពោះអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (គ្មានប័ណ្ណ កម្មសិទ្ធិ) នៅពេលអចលនទ្រព្យនោះ ត្រូវបានផ្ទេរសិទ្ធិកាន់កាប់នូវចំណែកទាំងស្រុង ឬចំណែក ណាមួយនៃអចលនទ្រព្យ (ការពុះជាឡូត៍ ឬការបំបែកក្បាលដី) អ្នកទទួលសិទ្ធិកាន់កាប់ មាន កាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា តាមអត្រា ៤% ស្របតាមច្បាប់ជាធរមាន ដូចអចលនទ្រព្យដែល បានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែរ ។
      ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅស្រុក-ខណ្ឌវិញ ដើម្បីដាក់អោយស្រុក-ខណ្ឌ ពិនិត្យ និងសំរេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនអ្នកទិញ ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះ លោក-អ្នកនឹងទទួលសំណុំឯកសារនៃការផ្ទេរសិទ្ធិ អចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឲ្យទៅឈ្មោះអ្នកទិញ ដោយមានទាំង ឯកសារបញ្ជាក់ពីការបង់ពន្ធប្រថាប់ត្រា ៤% ។

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      ២. ការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង)
      ដោយឡែក សម្រាប់ការផ្ទេរសិទ្ធិកាត់ឈ្មោះអចលនទ្រព្យដែលមានប្លង់រឹង (គឺដីដែលមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ និងវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនទ្រព្យ) ត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖
      សំណុំឯកសារចាំបាច់មាន៖ ប័ណ្ណដី (ច្បាប់ដើម) កិច្ចសន្យាទិញ-លក់ អត្តសញ្ញាណប័ណ្ណគូភាគី សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ) ឯកសារបញ្ជាក់ ភាពនៅ លីវ រៀបការ ឬ លែងលះ....) លិខិតលក់ផ្តាច់ ឯកសារ-លិខិតផ្ទេរសិទ្ធិ សៀវភៅ គ្រួសារ ។ល។
      ដំណើការនៃការផ្ទេរសិទ្ធិ៖ ត្រូវដាក់ពាក្យស្នើសុំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត/ក្រុង ឬនៅការិយាល័យភូមិបាលស្រុក-ខណ្ឌ ក៏បាន ដែលអចលនទ្រព្យស្ថិតនៅ ដោយលោក-អ្នកគ្រាន់តែបំពេញព័ត៌មានលើលិខិតលក់ផ្តាច់ និងលិខិតផ្ទេរសិទ្ធិ និងសំណុំឯកសារស្នើសុំ ហើយផ្តិតមេដៃនៅចំពោះមុខមន្ត្រីសុរិយោដី។
      បន្ទាប់ពីមានកិច្ចព្រមព្រៀងលក់-ទិញរវាងអ្នកលក់ និងអ្នកទិញហើយ ភាគីត្រូវចុះហត្ថលេខា និងផ្តិតមេដៃនៅលើ លិខិតលក់ផ្តាច់ ( Vente Definitive) ដោយមានវត្តមានរបស់មន្រ្តីសុរិយោដីនៅកន្លែង បន្ទាប់មក អ្នកលក់និងអ្នកទិញត្រូវដាក់ឯកសារចាំបាច់ដទៃទៀត (ដូចខាងក្រោម) ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (“អាជ្ញាធរសុរិយោដី”) ។
      ប្រសិនបើអ្នកទិញ/អ្នកលក់ជាក្រុមហ៊ុន នោះត្រូវមានសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន និងអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវរបស់អ្នកតំណាងដែលមានសិទ្ធិ (សញ្ជាតិខ្មែរ) ចំនួនបី (៣) ច្បាប់។ ម្ចាស់ភាគហ៊ុនបរទេសត្រូវផ្តល់លិខិតឆ្លងដែនថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់។
      ប្រសិនបើអ្នកទិញ/អ្នកលក់ ជារូបវន្តបុគ្គលនោះត្រូវមានអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់។
      ប្រសិនបើអ្នកទិញ/អ្នកលក់ ជាជនបរទេសដែលមានសញ្ជាតិខ្មែរ នោះត្រូវមានអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់ និងព្រះរាជក្រឹត្យផ្តល់សញ្ជាតិច្បាប់ថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវមួយច្បាប់។
      បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប័ណ្ណដី ច្បាប់ ដើម និងឯកសារផ្ទេរសិទ្ធិទៅថ្នាក់ស្រុក-ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រាបញ្ចប់ ការផ្ទេរសិទ្ធិត្រឹមស្រុក-ខណ្ឌ។ នៅទីនេះ លោក-អ្នកត្រូវចំណាយប្រហែល២០ម៉ឺនរៀលសម្រាប់តម្លៃរដ្ឋបាល សម្រាប់ដីមួយប័ណ្ណ ហើយសម្រាប់រយៈពេលធ្វើ ប្រហែល ១-២ អាទិត្យ នៅថ្នាក់ស្រុក-ខណ្ឌ ។
      ក្រោយពីការដំណើរការចប់សព្វគ្រប់នៅថ្នាក់ ស្រុក-ខណ្ឌរួចហើយ ត្រូវនាំយកឯកសារទាំងអស់ទៅដាក់នៅមន្ទីរសុរិយោដីខេត្ត-ក្រុង ដើម្បីបន្តនីតិវិធីផ្ទេរប្លង់រឹងឲ្យបានស្របច្បាប់ និងត្រឹមត្រូវ ដោយត្រូវបង់ថ្លៃសេវាសុរិយោដីប្រហែល ៦០ ម៉ឺនរៀល ក្នុង ១ក្បាលដី/ប័ណ្ណ សំរាប់ដីក្នុងក្រុងភ្នំពេញ។
      រង់ចាំរយៈពេលប្រហែល ៦០ ថ្ងៃ នៅមន្ទីរសុរិយោដី លោក-អ្នកនឹងត្រូវបានទំនាក់ទំនងឲ្យទៅយកឯកសារពីមន្ទីរសុរិយោដី ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រា ៤% នៅពន្ធដាខេត្ត-ក្រុង ឬអគ្គនាយកដ្ឋានពន្ធដារ។ នៅទីនេះ ត្រូវប្រើរយៈពេលប្រហែល ១-២ អាទិត្យដើម្បីបញ្ចប់ការបង់ពន្ធប្រថាប់ត្រា។
      ក្រោយពីបានដាក់លិខិតបង់ពន្ធប្រថាប់ត្រារួចហើយ ខាងពន្ធដារ និងចុះវាស់វែងជាក់ស្តែងដល់ទីតាំងអចលនទ្រព្យ ដើម្បីវាយតម្លៃពន្ធឲ្យបានត្រឹមត្រូវ (បញ្ជាក់៖ ពន្ធប្រថាប់ត្រា ៤% គឺគេគិត ៤% នៃតម្លៃអចលនទ្រព្យដោយផ្អែកលើតារាងតម្លៃ អចលនទ្រព្យដែលបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ កាលពីឆ្នាំ ២០១០) ។
      បន្ទាប់ពីបញ្ចប់ការបង់ពន្ធប្រថាប់ត្រារួចរាល់ ត្រូវនាំយកឯកសារទាំងអស់ ត្រឡប់ទៅមន្ទីរសុរិយោដីវិញ ដើម្បីឲ្យមន្ទីរសុរិយោដីចេញប័ណ្ណថ្មី ដែលមានការផ្ទេរសិទ្ធិកាត់ឈ្មោះពីម្ចាស់អចលនទ្រព្យដើម មកឈ្មោះរបស់អ្នកទិញ សរុបរយៈពេលរត់ការផ្ទេរសិទ្ធិកាត់ឈ្មោះប្លង់រឹង នៅមន្ទីរសុរិយោដីខេត្ត-ក្រុង ត្រូវប្រើ រយៈពេលប្រហែល ៣-៤ខែ និងត្រូវចំណាយអស់ប្រហែល ៦០ម៉ឺនរៀល បូកនឹងពន្ធ ប្រថាប់ត្រា ៤% និងកម្រៃសេវារដ្ឋបាលក្នុងមន្ទីរមួយចំនួន៕

    • @singsing-bibi2582
      @singsing-bibi2582 3 ปีที่แล้ว

      តើក្នុងដំណាក់កាលណាដែលភាគីអ្នកទិញប្រគល់លុយគ្រប់ចំនួនឲ្យភាគីអ្នកលក់បាទ?

    • @hangtonghour8835
      @hangtonghour8835 3 ปีที่แล้ว

      បងសុំ សួរមួយ បើម្តាយ ពុក ប្រគល់ដី អោយ
      យើងហើយ យើង ក៍បានធ្វើប្លង់កាន់កាប់
      រហូត២០ឆ្នាំជាងហើយ តែប្រពន្ធខ្ញុំគាត់ ស្លាប់
      ម៉ែក្មេក គាត់ចង់យកវិញ ដោយសំអាងថា ខ្ញុំមាន ប្រពន្ធទៀត ខ្ញង់ផ្ទេរសិទ្ធ អោយកូនខ្ញុំមុន
      គាត់មិនព្រម?
      ដីមួយកន្លែងទៀត ខ្ញុំខ្ចីលុយគាត់ទិញ ជាមួយ
      ប្រពន្ធខ្ញុំមុន លុយក៍បានសងគាត់ហើយដែរ
      កូនៗខ្ញុំអាយុ១៨ឆ្នាំ មួយទៀតអាយុ២៥ឆ្នាំ
      បានមូលមតិ គ្នាអោយខ្ញុំលក់ដីនឹងរកទិញកន្លែងផ្សេង បានច្រើន តែម៉ែក្មេក
      ខ្ញុំគាត់ជុំទាស់ ហើយប្អូនថ្លៃខ្ញុំគេចេញមុខទៅប្តឹង បង់កក់ មិនអោយខ្ញុំលក់ រឺ ផ្ទេរសិទ្ធិ
      ១.តើខ្ញុំអាចលក់បានទេ?
      ២.ហើយប្អូនថ្លៃខ្ញុំ មានសិទ្ធិ ធ្វើបែបនេះទេ
      ៣.តើខ្ញុំអាចប្តឹងប្អូនថ្លៃខ្ញុំ វិញបានរឺទេ បើបាន?
      ប្តឹងពីបទអី?

  • @try5644
    @try5644 4 ปีที่แล้ว +1

    សួស្តីបងករណីប្លង់រឹង ហើយអ្នកទិញពីម្ចាស់ដើមបានធ្វើលិខិតទិញលក់ត្រឹមភូមិ ឃុំ ដោយមិនបានមកសុរិយោដីទេ។ ក្រោយមកទៀតអ្នកទិញដីនោះចង់លក់បន្ត តើចាំបាច់ត្រូវតែម្ចាស់ដើមមកផ្ទាល់ ឬក៏អ្នកទិញនោះមានសិទ្ទិលក់បង?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      បាទបង មិនបានទេ ក្នុងករណីដូចបង ម្ចាស់ដីដើម ត្រូវធ្វើការកាត់ឈ្មោះជូនបង ដោយបង់ពន្ធ ៤% ជូនរដ្ឋ រួចហើយបងនឹងមានសិទ្ធិលក់ទៅអោយអ្នកបន្តបាន។

  • @mahea4457
    @mahea4457 5 ปีที่แล้ว +2

    សួស្តីបង ករណីម្ចាស់ដើមមានប្លង់រឹងទំហំ10m តែយើងទិញតែ 5m.ត្រូវធ្វើប្លង់ថ្មី 2។
    តើការចំណាយច្រើនទៀតឬ?

    • @RSITCAM
      @RSITCAM  5 ปีที่แล้ว

      សួស្តីបង! ក្នុងករណីបងគឺ ដំណើរការរត់ការប្លង់រឹងថ្មី ជា២ គឺដូចនៅអ្វីដែលម្ចាស់ដីបានរត់ការប្លង់រឹងអីចឹងដែរ។ ដូច្នេះបងត្រូវធ្វើការពិភាក្សាគ្នាផ្ទាល់ជាមួយម្ចាស់ ទាក់ទងតម្លៃ និងការរត់ប្លង់ថ្មី។ អរគុណបង

  • @duongchanbormey6201
    @duongchanbormey6201 4 ปีที่แล้ว +2

    បងបង់ថ្លៃនៅពន្ធដារអស់ម៉ានដែរបង?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      បាទបង គឺបងបង់ពន្ធទៅតាមបារ៉ែនរបស់រដ្ឋដែលបានកំណត់ ជាទូទៅគឺ៤% ដូចដែលប្អូនបានបង្ហាញក្នងវីដេអូ ហើយជាក់ស្តែងបងអាចទៅទំនាក់ទំនងខាងពន្ធដារ ព្រោះការបង់ពន្ធ វាអស់ថ្លៃសេវាផ្សេងៗគ្នាទៅតាមតំបន់់ផងដែរ។

  • @ថៃថែលថៃ789សាធុសាធុសាធុលាពហូចូល

    ចុះប្ដីប្រពន្ធលែងគ្នាបង ហើយប្ដីលួចលក់ដីស្ងត់ៗហើយប្រពន្ធដឹងប្ដឹងទ្បើងតុលាកា1ដង2ដងដល់ច្រើនដងប្ដីមិនទៅតើប្រពន្ធមានសិទ្ធិបំបែកប្លង់អោយអ្នក់ទិញអត់ ក្នុងប្លង់ទ្រប់រួមប្ដីប្រពន្ធ 1ប្លង់6ហាត់

    • @RSITCAM
      @RSITCAM  5 ปีที่แล้ว

      សួស្តីបង! ចំពោះករណីនេះ បងអាចធ្វើការពុះបំបែកប្លង់ដីរួមជាពីរបាន ដោយសារតែដីរបស់បង នៅពេលដែលធ្វើការទិញជាទ្រព្យរួម អីចឹងក្នុងករណីនេះ បងមានសិទ្ធិចាត់ចែងដីរបស់បងបាន។ បងអាចលក់ចំណែកណាមួយរបស់បង ដូចបងបានប្រាប់ខាងលើ បងមានដី ៦ហាត់ អីចឹងបងអាចយក ៣ហាត់របស់បង ដែលចែកពាក់កណ្តាលរវាងបង និងប្តីរបស់បង។ ហើយមួយករណីទៀត បងអាចស្នើសុំអោយតុលាការចេញដីការក្សា និងការពារដីរបស់បងបាន។

  • @panhamoun5846
    @panhamoun5846 4 ปีที่แล้ว +2

    សុំសួបងមួយហេតុអ្វីបានជាយើងគ្រាន់តែលក់ នឹង ផ្ទេរកម្មសិទ្វដីស្រែសោះត្រូវបង់ពន្វ ចុះបើដីតិចហើយ ត្រូវបង់ទៀត

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      ការបង់ពន្ធជូនរដ្ឋជាកាតព្វកិច្ចរបស់បង រាល់ការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ហើយការបង់ពន្ធនោះទៀតសោតគឺទៅតាមទំហំ និងតម្លៃដីរបស់បងផ្ទាល់ ហើយដើម្បីទទួលបានព័ត៌មានច្បាស់ការ បងត្រូវធ្វើការទៅសាកសួរមន្ត្រីសូរិយោដីខេត្តបងផ្ទាល់

  • @marylove4883
    @marylove4883 3 ปีที่แล้ว +2

    ចុះបើឪពុកនិងកូនតើយើងត្រូវបង់ពន្ធប្រថាប់ត្រា4%និងដែរឬទេ ព្រោះចង់ធ្វើត្រឹមភូមិឃុំនិងសូរិយោដីបង់50$និង សូមបងជួយឆ្លើយតបផង អរគុណ

  • @sabinsoung2380
    @sabinsoung2380 4 ปีที่แล้ว +2

    បើកាត់ប្លង់ត្រឹមស្រុកហើយយើងចងលក់ត តើយើងត្រូវធ្វើអ្វីខ្លះបង

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      បាទបង បងត្រូវទៅទំនាក់ទំនងជាមួយនឹងមន្រ្តីភូមិបាល (មន្រ្តីសូរិយោដីស្រុក) គាត់នឹងប្រាប់បងបន្ថែម តែបងត្រូវរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធផ្សេងៗ ដូចជាៈ លិខិតទិញលក់ លិខិតផ្ទេរកម្មសិទ្ធិ......

  • @គ្រូសារកក់ក្តៅ-ត2ឍ
    @គ្រូសារកក់ក្តៅ-ត2ឍ 4 ปีที่แล้ว +1

    ជំរាបសួរបងបើក្នុងករណីមួយប្្លង់ដីជាកម្មសិទ្ធរបស់កូនតែម៉ែចង់បានទាមទារឲផ្ទេរសិទ្ធិដាក់ឈ្មោះគាត់..ដោយគាត់ថាទុកចែកឲចៅតែកូនមិនព្រមតើរឿងនឹងយ៉ាងម៉េចវិញ...តើយាយមានសិទ្ធិប្តឹងទាមទារអត់..បញ្ជាក់ដីនឹងកូនទឹញពីក្រុមហ៊ុនផ្ទាល់តែធ្វើផ្ទះពីមានចំណែកលុយម៉ែខ្លះតែឈ្មោះកូនទេ..អរគុណ សំរាប់ចំលើយ

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      នៅ​ក្នុង​ក្រម​រដ្ធប្បវេណី​ឆ្នាំ​2007របស់​ប្រទេស​កម្ពុជា​យើង​
      គេ​បាន​ចែក​ទ្រព្យ​សម្បត្តិ​ជា​ពីរ​ប្រភេទ​
      1. ទ្រព្យ​រួម​&
      2. ទ្រព្យ​ដោយ​ឡែក​
      👉ចំពោះ​ពាក្យ​ថា​ទ្រព្យ​សម្បត្តិ​រួម​គឺ​ជា​ទ្រព្យ​ទាំង​ឡាយ​ណា​ដែល​ភាគី​ពាក់ព័ន្ធ​បាន​រក​បាន​មក​ជា​មួយ​គ្នា​ ព្រមព្រៀង​គ្នា​ដេីម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ជា​មួយ​គ្នា​ដោយ​មាន​ផល​ទុន​ស្មេី​គ្នា​ ឬ​ លេី​ស​ ខ្វះ​ អស្រយ័​ទៅ​តាម​ការ​ព្រមព្រៀង​រវាង​បុគ្គល​ទាំង​ពីរ​នោះ​គេ​ហៅថា​ទ្រព្យ​សម្បត្តិ​រួម​។
      👉ចំពោះ​ពាក្យ​ថា​ទ្រព្យ​សម្បត្តិ​ដោយ​ឡែក​គឺ​ជា​ទ្រព្យ​ទាំង​ឡាយ​ណា​ដែល​ភាគី​ពាក់ព័ន្ធ​បាន​សម្រេច​ចិត្ត​ទិញ​ដោយ​ខ្លួន​ឯង​ ផល​ទុន​ខ្លួន​ឯង​ផ្ទាល់​ ។
      អីចឹង​ចំពោះ​ករណីយ​នេះ វាជា​ចំណែកលុយរបស់ម៉ែដែរ នោះទ្រព្យនោះជាទ្រព្យរួមហើយ​ បេី​តាម​ផ្លូវ​ច្បាប់​គឺ​ប្រសិន​បើ​មាន​ការ​ជំទាស់​ពីរ​ភាគី​ណា​មួយ​ ហើយ​​ក៏​គ្មាន​ភាគី​ណា​អាច​សម្រេច​ថា​ត្រូវ​ធ្វើ​អ្វី​មួយ​បាន​ដែរ​។
      ទោះជា​គាត់​ធ្វើ​ប្លង់​ហើយ​ក៏​ដោយ​ (អត់​មាន​អានុភាព​ប្រតិសកម្ម)(ធាក់​ថយក្រោយ​)​ និងចំណែកម៉ែមានបំណងធ្វើបម្រុង​​សម្រាប់​ផ្ទេរ​ទុកអោយ​ចៅ ​ក៏​ច្បាប់​មិនទទួលស្គាល់ដែរ​ទេ​។
      ជា​រួម​មក​វិញ​ចំពោះ​រឿង​របស់​គាត់​ អោយ​តែ​ភាគី​ណា​តវ៉ា​គឺ​មិន​អាច​សម្រេច​អ្វី​មួយ​បាន​ឡើយ​។
      (លក់​ ដូរ​ អំណោយ​ ប្រទាន​កម្ម)

  • @devith1537
    @devith1537 3 ปีที่แล้ว +2

    អធ្យាស្រ័យបង ចុះក្នុងករណីការកាត់ប្លងដី ; eg: ប្លង់ដីឈ្មោះឪពុកតែស្លាប់ កាន់កាប់ដោយកូនប្រុសគាត់( កូនទោល ). កូនប្រុសគាត់ធ្វើលិខិតទិញលក់ហើយប៉ុន្តែមិនទាន់បានប្លង់រឹង . តើធ្វើដូចម្តេចខ្លះទៅបង ? 👏🏻👏🏻

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      សួស្តីបង ដូចអ្វីដែលជាឧទាហរណ៍របស់បង គឺស្វ័យប្រវត្តិជាជាមរតករបស់កូនគាត់ហើយ តែទាមទារអោយគាត់ទៅជួបមន្ត្រីសូរិយោដីនៅមូលដ្ឋានដែលគាត់រស់នៅ និងធ្វើលិខិតផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានកម្មសិទ្ធិស្របច្បាប់ គឺជាក្លាយកម្មសិទ្ធិករស្របច្បាប់។ អរគុណ

    • @devith1537
      @devith1537 3 ปีที่แล้ว

      @@RSITCAM ចុះចំពោះរយះពេលបង តើចំណាយពេលប៉ុន្មានដែរ ព្រោះឥលូវនេះខ្ញុំចំណាយពេល 1ឆ្នាំជាងហើយ អស់ទាំងថវិកា មិនទាន់បានប្លង់នៅឡើយ . អរគុណ

  • @SreyNeang-e3b
    @SreyNeang-e3b ปีที่แล้ว

    សុំសួរមួយបង ប្រសិនយើងកាត់ប្លង់អោយគេហើយ គេប្រគល់ប្រាក់អោយយើងគ្រប់ចំនួនហើយតើយើង គួធ្វើ លិខិតការបញ្ចប់កាទិញលក់អត់?

  • @phonephone6610
    @phonephone6610 ปีที่แล้ว

    កាកាត់ប្លងផ្ទេ កម្មសិទ្ធិជាបន្ទុករបស់អ្នកលក់ក៏អ្នកទិញដែរ

  • @panhamornh1649
    @panhamornh1649 4 ปีที่แล้ว +2

    ចុះបើដីអត់ប្លង់វិញធ្វើមិចទៅ?បង!

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      សួស្តីបង ពាក់ព័ន្ធ​នឹង​ដី​ដែល​អត់​មាន​ប្លង់​ បេី​យោង​តាម​មាត្រា​២៣៨នៃ​ច្បាប់​នេះ​ ម្ចាស់​ដី​ត្រូវ​ទៅ​រដ្ឋ​បាល​សុរិយោដី​ អោយ​កសាង​សៀវភៅ​បញ្ចី​ដី​ (និយាយ​ស្រួល​ស្ដាប់​ទៅ​ធ្វើ​ប្លង់​)
      ប្រសិន​បើ​អត់​មាន​ប្លង់​ទេ​ គឺ​ត្រូវ​បាត់​បង់​សិទ្ធិ

  • @sereyvuthoem7089
    @sereyvuthoem7089 4 ปีที่แล้ว +1

    សូមសួរមួយបាទ បើសិនជាខ្ញុំទិញដីកសិកម្មពីអ៊ុំស្រីម្នាក់ប៉ុន្តែគាត់ជាស្រីមេម៉ាយប្តីស្លាប់យូរហើយប៉ុន្តែក្នុងសៀវភៅគ្រួសារគាត់មានកូន6នាក់ប៉ុន្តែកូនគាត់រៀបការអស់4នាក់ទៅហើយ រាល់ថ្ងៃគាត់នៅសល់តែកូនពីរនាក់ទេក្នុងបន្ទុក តើនៅពេលគាត់កាត់ប្លង់ដីអោយអ្នកទិញចឹង គាត់ត្រូវការកូនគាត់ទាំង6នាក់នឹងមកផ្តិតមេដៃទាំង6នាក់នឹងមែនបង បានអាចកាត់ប្លង់បានបាទ?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      សួស្តីបង ការកាត់ប្លង់ដីអោយអ្នកទិញ គាត់ត្រូវការកូនគាត់មកផ្តិតមេដៃ ឬមិនចាំបាច់ វាអាស្រ័យលើ ប្លង់ដីរបស់ម្ចាស់ដី ថាតើមានឈ្មោះពួកគាត់ជាម្ចាស់កម្មសិទ្ធិដីរួមជាមួយម្តាយគាត់ដែរឬទេ? ប្រសិនជាមិនមានឈ្មោះកូនពួកគាត់ទេ មិនចាំបាច់មានស្នាមមេដៃពីពួកគាត់នោះទេ តែប្រសិនជាមានឈ្មោះពួកគាត់ជាម្ចាស់ដីរួមជាមួយឪពុកម្តាយ នៅពេលកាត់ប្លង់ដី ត្រូវការពួកគាត់មកផ្តិតមេដៃ។

    • @sereyvuthoem7089
      @sereyvuthoem7089 4 ปีที่แล้ว

      សូមអរគុណបាទ

  • @khembunrath6548
    @khembunrath6548 3 ปีที่แล้ว +2

  • @semtores893
    @semtores893 4 ปีที่แล้ว +2

    បងញុមសំុសួរមួយ ឧ​ ចុះបេីញុមមានឈ្មោះក្នុងសៀវភៅគ្រួសាហេីយពុកគាត់លក់ដីញុមអត់ផ្តិតមេដៃអោយគាត់តេីញុមមានសិទប្តឹងគាត់បានអត់បង

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว +1

      សួស្តីបង ចំពោះសំណួរបង ត្រង់ឪពុកបងលក់ដី តើជាដីរបស់គាត់ ឬរបស់បង ឬក៏ទ្រព្យសម្បត្តិរួម? ប្រសិនជាដីនោះជាម្ចាស់កម្មសិទ្ធិរបស់គាត់ បងគ្មានសិទ្ធិប្តឹងនោះទេ ប៉ុន្តែប្រសិនជាដីនោះជាសម្បត្តិរួម ដោយមានការចារជាលាយល័ក្ខអក្សរ លើលិខិតកាន់កាប់ស្របច្បាប់នោះ ហើយគាត់យកទៅលក់ដោយមិនមានការអនុញ្ញាត ឬយល់ព្រមពីបង បងអាចធ្វើទៅតាមផ្លូវច្បាប់បាន។

  • @radhdneyjd3477
    @radhdneyjd3477 4 ปีที่แล้ว +2

    បងខ្ញុំទិញដីពេលទៅទទួលប្លង់ឃើញឯកសារខ្លះមានការលុបហើយសរសេរម្ដងទៀតតើមានបញ្ហាអត់បងលុបចឹង

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      បាទ​បង​ ចំពោះ​ឯក​សារ​ទិញ​លក់​ ក្នុង​ក្រម​រដ្ធប្បវេណី​ ឆ្នាំ​2007របស់​យើង ​ប្រសិន​បើ​មានការ​កោស​ឬ​លុប​ វា​បាន​បង្ហាញ​នូវ​វិការ​រះ​(អាថ៌កំបាំង​) បន្តែក៏​មិនមែន​បាន​ន័យ​ថា​អោយ​តែ​រាល់​ការ​កោស ​ឬ​លុប ​វា​សុទ្ធ​តែ​វិការ​រះ​ទាំងអស់​នោះ​ទេ​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​ ឧទាហរណ៍​ថា​ពេល​ធ្វើ​ឯកសារ​លក់​ទិញ​ មាន​បញ្ហារ​បច្ចេកទេស​អាច​មាន​ស្នាម​ណា​មួយ​ដែល​ភា​គី​ទាំង​សងខាង​មិន​ដឹង​ ឬ​ពិនិត្យមើល​បាន​ភ្លាម​ៗ​នៅ​និង​កន្លែង​ អីចឹង​បាន​ន័យ​ថា​ភាគី​ទាំង​អស់…​ពុំ​មាន​ចេតនា​ទុច្ចរិត​ណា​មួយ​ទេ​។

  • @kenrith2106
    @kenrith2106 4 ปีที่แล้ว +2

    សុំសួតើដីលំនៅឋានតើពន្ធនឹងសេវាដូចម្តេចដែរ?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      បាទបង ចំពោះដីលំនៅដ្ឋាន គឺបង់ពន្ធទៅតាមបារ៉ែនរបស់រដ្ឋ ដែលកំណត់ទៅតាមតំបន់លំនៅដ្ឋានរបស់បងផ្ទាល់ អីចឹងមានន័យថាការបង់ពន្ធវាទៅតាមតំបន់ ហើយតំបន់នីមួយៗបងបង់ពន្ធអស់សេវាផ្សេងៗគ្នាទៅតំបន់លំនៅដ្ឋានរបស់បង។

  • @youspbhotss5098
    @youspbhotss5098 4 ปีที่แล้ว +2

    បាទជំរាបសួរបងប្រុសសុំសួរមួយបើខ្ញុំមានប្លង់រឹងហើយហើយទឹកឡើងបាត់ប្លង់តើខ្ញុំត្រូវធ្វើដូចម្ដេច

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      សួស្តីបង! សម្រាប់ការបាត់ប្លង់របស់បង បងត្រូវទៅទំនាក់ទំនងខាងសូរិយោដីស្រុករបស់បងផ្ទាល់ នោះខាងមន្រ្តីនឹងមានវិធានការណ៍ជូនបង។

    • @youspbhotss5098
      @youspbhotss5098 4 ปีที่แล้ว +1

      @@RSITCAM បាទអរគុណបងប្រុស

  • @sreyneathroeurn7500
    @sreyneathroeurn7500 4 ปีที่แล้ว +1

    បើទិញដីភូមិត្រូវបង់ប៉ុន្មានដែរក្នុងមួុយប្លង់បងប្រុស?

    • @RSITCAM
      @RSITCAM  4 ปีที่แล้ว

      យើងអត់អាចដឹងច្បាស់ពីថ្លៃបាននោះទេបង បងត្រូវធ្វើការសាកសួរពីខាងសុរីយោដីផ្ទាល់ នៅភូមិ ឃុំ ស្រុក ខេត្តរបស់បងផ្ទាល់តែ គឺនៅតំបន់របស់បងផ្ទាល់តែម្តង តម្លៃផ្សេងគ្នាទៅតាមតំបន់។ អរគុណ

  • @sivrothchhay9200
    @sivrothchhay9200 2 ปีที่แล้ว +1

    ជំរាបសួបងបេីយេីងរកម្ចាស់ដីអត់ឃេីញតេីកាត់ឈ្មោះកេីតទេ?

  • @lavly3909
    @lavly3909 3 ปีที่แล้ว +2

    លោកគ្រូការប្លង់ពីឪពុកម្តាយទៅកូនមានការបង់ប្រាក់ដែរទេលោកគ្រូ

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      សួស្តីបង សម្រាប់ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃដល់ភាគីម្ខាងទៀតយល់ព្រមទទួល)

  • @rathrath8601
    @rathrath8601 3 ปีที่แล้ว +2

    បងសុំសួរមួយបងមុននឹងទិញដីគេអោយយើងកក់លុយតើគួរកក់មុនប៉ន្មានភាគរយដែរបង🙏🙏

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      អាស្រ័យលើការចរចារគ្នាទេបងសម្រាប់ប្រាក់កក់មុននោះ

  • @thaku6123
    @thaku6123 3 ปีที่แล้ว +1

    សួស្តីបងដីខ្ញំុមានតែបណ្ណ័កម្មសិទ្ធហើយលក់អោយគេហើយគេចង់បានប្លង់រឹងតើយើងធ្វើមេច

  • @ryry3364
    @ryry3364 3 ปีที่แล้ว +2

    លោកពូចោះបើខ្ញុំមានប្ដីតែខ្ញុំចង់ទិញដីដាក់ឈ្មោះខ្ញុំម្នាក់ឯងតើខ្ញុំត្រូវធ្វើមិចលោកពូ

    • @RSITCAM
      @RSITCAM  3 ปีที่แล้ว

      ការទិញដីដាក់ឈ្មោះខ្លួនឯង ប្អូនត្រូវមានការចរចាជាមួយដៃគូ ថាតើគាត់មានយោបល់យ៉ាងណាដែរ បើការជជែកនោះគាត់ព្រម ប្អូនអាចទិញដីដាក់ឈ្មោះខ្លួនឯងបាន ការពារកុំអោយមានជម្លោះដោយសារតែការទិញនោះ អីចឹងជជែកគ្នាទៅបាទ។ ការរត់ការប្លង់ធ្វើដូចធម្មតា។

  • @ផល្លីហុឹម-រ8ហ
    @ផល្លីហុឹម-រ8ហ 3 ปีที่แล้ว +3

    ខ្ញុំទិញដីគេអោយលុយអស់ហើយហើយម្ចាស់ដីក៏បង់ពន្ធរួចដែលតែគេមានត្រឹមប្លងទន់បើខ្ញុំចង់ធ្វើប្លង់រឹងកាត់ដាក់ឈ្មោះខ្លួនឯងតើធ្វើរបៀបណាហើយអស់ម៉ានដែល

  • @pubouy1556
    @pubouy1556 2 ปีที่แล้ว +1

    ចុះម្ចាស់ដីប្ដីស្លាប់វិញតើត្រូវធ្វើរបៀបណា

  • @VaSreynin
    @VaSreynin 5 หลายเดือนก่อน

    ចុះបើអ្នកលក់ដីមិនទាន់មានប្លង់យើងទិញហើយគាត់ផ្ទេរសិទ្ធរួចហើយយើងអាចធ្វើប្លង់ដីបានទេលោកគ្រូ

  • @VaSreynin
    @VaSreynin 5 หลายเดือนก่อน

    ចុះបើអ្នកលក់ដីមិនទាន់មានប្លង់យើងទិញហើយគាត់ផ្ទេរសិទ្ធរួចហើយយើងអាចធ្វើប្លង់ដីបានទេលោកគ្រូ

  • @VaSreynin
    @VaSreynin 5 หลายเดือนก่อน

    ចុះបើអ្នកលក់ដីមិនទាន់មានប្លង់យើងទិញហើយគាត់ផ្ទេរសិទ្ធរួចហើយយើងអាចធ្វើប្លង់ដីបានទេលោកគ្រូ

  • @GgHg-ki9xh
    @GgHg-ki9xh 4 หลายเดือนก่อน +1

    ចុះបើទិញហើយអត់បានកាត់ប្លង់រឹងទេតែម្ចាស់ដីស្លាប់តើយើងត្រូវធ្វើដូចម្តេចបង