ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន...

แชร์
ฝัง
  • เผยแพร่เมื่อ 25 พ.ย. 2020
  • ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (Video inside)
    (ភ្នំពេញ)៖ ទស្សនាខ្សែវីដេអូឯកសារថ្ងៃនេះ បើគេរាប់ត្រឡប់ថយក្រោយទៅ២៩ឆ្នាំមុន បើគ្មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ចុះអំពាវនាវ និងអន្តរាគមន៏ដោយផ្ទាល់ទេ ម្ល៉េះជីវិតអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និងសហការីរបស់លោកច្បាស់ជាមិនអាចរស់រានមានជីវិតមកដល់ថ្ងៃនេះឡើយ ព្រោះកំហឹងរបស់ប្រជាជន និងមន្ត្រីរដ្ឋការទៅលើមេដឹកនាំខ្មែរក្រហមកាលណោះប្រៀបដូចយកប្រេងសាំងទៅជះលើអណ្ដាតភ្លើង។
    សូមរំលឹកថា កាលពី២៩ឆ្នាំមុន គឺនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ក្រុមមេដឹកនាំខ្មែរក្រហមដែលមាន ខៀវ សំផន និង សុន សេន តំណាងឲ្យក្រុមកម្ពុជាប្រជាធិបតេយ្យបានដឹកនាំគណៈប្រតិភូរបស់ខ្លួន ធ្វើដំណើរតាមយន្តហោះពីបាងកក ប្រទេសថៃ មកភ្នំពេញ ដើម្បីបើកការិយាល័យរបស់ខ្លួន ត្រៀមចូលរួមកិច្ចប្រជុំ SNC លើកទី១។ ប៉ុន្តែវត្តមានមេៗខ្មែរក្រហមខាងលើនេះបានដុតបញ្ឆេះកំហឹងប្រជាជន មន្ត្រីរដ្ឋការ នៅទីក្រុងភ្នំពេញរាប់ពាន់រាប់ម៉ឺននាក់ ដែលស្អប់ពួកខ្មែរក្រហម និងមេដឹកនាំរបស់ពួកគេនាំគ្នាធ្វើបាតុកម្មប្រឆាំងឡើងកក្រើកទីក្រុងភ្នំពេញនាថ្ងៃនោះ។
    បើគេចាំមិនភ្លេចទេ ព្រឹកនោះគ្រាន់តែមន្ត្រីរដ្ឋការ និងប្រជាជនទទួលបានដំណឹងថា មេៗខ្មែរក្រហមដែលដឹកនាំដោយ ខៀវ សំផន និង សុន សេន បានធ្វើដំណើរ តាមយន្តហោះមកចុះនៅព្រលានពោធិ៍ចិនតុង ហើយនឹងមកស្នាក់នៅការិយាល័យរបស់ខ្លួនដែលស្ថិតនៅផ្ទះវីឡាមួយ នៅតាមបណ្ដោយផ្លូវភ្លោះអូរឬស្សី (ផ្លូវលេខ២១៤) ភ្លាម ប្រជាជន និងមន្ត្រីរដ្ឋការបាននាំគ្នាទៅចោមរោម ដើម្បីប្រឆាំងទៅនឹងវត្តមានរបស់មេៗដឹកនាំខ្មែរក្រហមខាងលើនេះ ដោយសារតែនៅក្នុងរបបដែលពួកគេដឹកនាំបានកាប់សម្លាប់ និងធ្វើទារុណកម្មធ្វើឲ្យប្រជាជនរងទុក្ខវេទនារកអ្វីថ្លែងមិនបាន។
    ម៉ោងប្រមាណ៩-១០ព្រឹក នៅពីមុខវីឡាដែលលោក ខៀវ សំផន និង សុន សេន ស្នាក់នៅមុនដំបូងគេឃើញមានតែអ្នករត់កង់ឌុប អ្នករត់ស៉ីក្លូ ម៉ូតូឌុប មន្ត្រីរដ្ឋការ និងប្រជាជននៅក្បែរៗនោះឈរជជែកគ្នាជុំៗពីរឿងព្រៃផ្សៃនៃរបបខ្មែរក្រហមដឹកនាំ អ្នកខ្លះស្រែកឡើងថា ដោយសារតែពួកវានឹងហើយទើបធ្វើឲ្យខ្លួនបាត់បង់ឪពុក-ម្ដាយ បាត់បង់បងប្អូន ខ្លះធ្លាក់ខ្លួនពិការ បាត់បង់ផ្ទះសំបែង អ្នកខ្លះស្រែកថា បង្ខំអញធ្វើការចង់ងាប់មិនឲ្យបាយអញស៉ី។ល។
    ហើយគេក៏ឮសម្លេងស្រែកចេញពីក្នុងហ្វូងមនុស្ស ដែលកំពុងឈរជជែកគ្នាជុំៗនោះថា យើងមិនត្រូវការពួកខ្មែរក្រហមទេ យើងត្រូវតែបណ្ដេញពួកគេ ទៅវិញ....ហើយសម្លេងទាមទារឲ្យពួកខ្មែរក្រហមចាកចេញបានលាន់ឮទ្រហឹងពេញពីមុខផ្ទះវីឡាដែល ខៀវ សំផន សុន សេន និងសហការីកំពុងស្នាក់នៅខាងក្នុង និងចំនួនមនុស្សក៏ចាប់ផ្ដើមកើនឡើងៗរហូតដល់ណែនតាន់តាប់ពេញផ្លូវភ្លោះ។
    ខណៈនោះកម្លាំងនគរបាល ក៏ត្រូវបានគេបញ្ជូនមកដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ តែកំហឹងរបស់ប្រជាជន និងមន្ត្រីរដ្ឋការពេលនោះកាន់តែច្រើនឡើងៗ រហូតដល់ផ្ទុះទៅជាអំពើហឹង្សាប្រើដំបង ដុំថ្ម គប់សំដៅទៅលើផ្ទះវីឡានោះ ខ្លះទាញបំបាក់ដែករបង ខ្លះទាញកម្ទេចទ្វារ ហើយអ្នកខ្លះក៏ស្រែកសម្រុកចូល សម្លាប់ពួកវាចោលទៅ...ដោយស្ថានការណ៏កាន់តែធ្ងន់ធ្ងរទៅៗ កម្លាំងបង្ក្រាបបាតុកម្ម រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានគេបញ្ជូនទៅអន្តរាគមន៏ កំណាត់ផ្លូវភ្លោះពីរង្វង់មូលវត្តសំពៅមាសរហូតទល់ ផ្លូវព្រះមុនីវង្ស ពោពេញទៅដោយហ្វូងមនុស្ស ខណៈអាជ្ញាធរសមត្ថកិច្ចបានព្យាយាមពន្យល់បាតុករកុំឲ្យប្រើអំពើហឹង្សា និងរំសាយ តែហាក់ដូចមិនបានផលសោះ។
    នៅពីមុខផ្ទះវីឡា ភ្លើងក៏ចាប់ផ្ដើមឆាបឆេះឡើងដោយសារតែហ្វូងបាតុករបានយកសម្ភារៈចេញពីក្នុងផ្ទះមកគដុត សូម្បីតែលុយដុល្លាររបស់ពួកខ្មែរក្រហម ក៏បាតុករមិនត្រូវការ ហើយនាំគ្នាយកមកដុតចោលដែរ។ សូម្បីតែទីស្នាក់ការប៉ុស្ដិ៍បឹងព្រលិតនៅក្បែរនោះក៏ត្រូវបាតុករចោមរោមវាយបំផ្លាញដោយសារតែបាតុករចោទថា សមត្ថកិច្ច កាន់ជើងការពារពួកខ្មែរក្រហម។
    ថ្ងៃកាន់តែជ្រែបន្តិច ទើបគេឮសម្លេងបុរសម្នាក់ស្រែកអំពាវនាវតាមមេក្រូ ចេញពីលើរថយន្តសមត្ថកិច្ចដោយអំពាវនាវសូមឲ្យប្រជាជនស្ងប់ស្ងាត់ កុំប្រើអំពើហឹង្សា ហើយរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យល្អ ដើម្បីសន្តិភាពប្រទេសយើង... សូមបងប្អូនកុំប៉ះពាល់ពួកគេអី (ពួកខ្មែរក្រហម) ដែលបុរសម្នាក់នោះគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។
    ខណៈវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះអន្តរាគមន៏ផ្ទាល់ រថពាសដែក និងកម្លាំងអន្តរាគមន៏ ក៏ត្រូវបានបញ្ជូនចូលហើយហ្វូងបាតុករក៏ហាក់បន្ទន់ឥរិយាបទបន្តិច ទើបកម្លាំងសមត្ថកិច្ចទាំងនៅខាងក្នុង និងខាងក្រៅឆក់ឱកាសជន្លៀសលោក ខៀវ សំផន, លោក សុន សេន និងសហការីចេញពីក្នុងផ្ទះ ចូលទៅក្នុងរថពាសដែក បើកចេញឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរទៅប្រទេសថៃវិញដោយសុវត្ថិភាព បើទោះបីពួកគេរងនូវភាពអាម៉ាស់ ដោយសារប្រជាជនធ្វើបាតុកម្មប្រឆាំង លោក ខៀវ សំផន ត្រូវបាតុករគប់បែកក្បាលក៏ដោយ។
    ព្រឹត្តការណ៏ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ អ្នកឃើញហេតុការណ៏បានលើកឡើងថា ថ្ងៃនោះបើគ្មានវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះអន្តរាគមន៏បញ្ជាផ្ទាល់ទេ ម្ល៉េះលោក ខៀវ សំផន លោក សុន សេន និងសហការីច្បាស់ជាមិនអាចមានជីវិតរស់រានបានឡើយ ព្រោះកំហឹងប្រជាជនជាបាតុករនៅថ្ងៃនោះខ្លាំងក្លាណាស់ ហើយ ផ្ទះវីឡាដែលជាការិយាល័យរបស់ពួកគេស្នាក់នៅ និងធ្វើការត្រូវបានបាតុករដុតកម្ទេចចោលស្ទើរតែដួលរលំ៕

ความคิดเห็น • 107

  • @setha6555
    @setha6555 2 วันที่ผ่านมา

    ពិតជាប្រពៃខ្លាំងណាស់សម្តេចពុក❤❤❤

  • @user-xe5vx3wl9c
    @user-xe5vx3wl9c 2 ปีที่แล้ว +12

    🏆♥️🇰🇭🙏🌹 ស្រលាញ់ៗសន្តិភាព មានសម្ដេចហ៊ុនសែនមានការអភិវឌ្ឍ អរគុណស្រលាញ់ពេញបេះដូង សន្តិភាព

    • @thatha1474
      @thatha1474 2 ปีที่แล้ว

      👍👍👍👍👍👍👍

    • @user-ix6dn6vd5u
      @user-ix6dn6vd5u 2 ปีที่แล้ว

      🤔🤔🤔😀😀😀😀😄😄😄😁😁😁😁

  • @socheat3212
    @socheat3212 2 ปีที่แล้ว +4

    សម្ដេចហ៊ុនសែននិយាយមានន័យណាស់ ចាក់ដោតដល់អារម្មណ៍ខ្ញុំក៏ដូចប្រជាពលរដ្ឋដ៏ទែទៀត

  • @rathnetbk6607
    @rathnetbk6607 2 ปีที่แล้ว +4

    គួរឲ្យសង្វេកកន្ទុយខ្លែងណាស់ រេទៅណាមកណាតាមតែខ្យល់បក់ឆ្វេងៗស្ដាំៗ ព្រោះតែធម្មតាខួតែងតែនៅនិងក្បាល មិននៅនិងកន្ទុយទេ😢😢😢

  • @naromphone4056
    @naromphone4056 ปีที่แล้ว +2

    សម្ដេចកាលនៅអាយុ40សិបឆ្នាំសង្វាណាស់

  • @khanboran7685
    @khanboran7685 2 ปีที่แล้ว +7

    ពិតជាវិសេសវិសាលណាស់ សម្តេចបានចសម្របសម្រួលនូវស្ថានការណ៍ដែលអាចផុយស្រួយនាពេលនោះ

  • @tiyaaircool7399
    @tiyaaircool7399 ปีที่แล้ว +2

    អគុណ​សន្តិភាព​❤️🙏

  • @monkeyking8152
    @monkeyking8152 3 ปีที่แล้ว +20

    រឿងខ្មែរ ដែលវេទនា ដល់សព្វថ្ងៃនេះ គឺមកពី កុមុយនិស្ត យួន និង កុមុយនិស្តចិន មិនត្រូវគ្នា ដោយសារដណ្តើមគ្នា ត្រួតខ្មែរ។

  • @DaRo-od5te
    @DaRo-od5te 2 ปีที่แล้ว +1

    អស្ចារ្យណាស់សម្តេចពុក

  • @SemRa-js9rj
    @SemRa-js9rj 16 วันที่ผ่านมา

    ❤❤❤❤❤❤❤

  • @user-xe5vx3wl9c
    @user-xe5vx3wl9c 2 ปีที่แล้ว +13

    🇰🇭🏆♥️សន្តិភាពមានតម្លៃធំធេងណាស់ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសន្តិភាព🌱🌹🌾✈️🥇🥈🌹🌁🛣️🏙️🌇🌃🏤🖥️🏛️🚘🏣 និងការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្ស🏆🏆🏆🏆🎂🥇 ប្រជាជន🙏🇰🇭

    • @phangbuor9215
      @phangbuor9215 2 ปีที่แล้ว +5

      ចូលរួមរក្សារសន្តិភាពដើម្បីយួនចិនវាយក្បា់ខ្មែរលេង គ្មានសិទ្ធរបស់បងប្អូនស្មែ😭

  • @VirakVrm
    @VirakVrm 2 หลายเดือนก่อน

    បុរសខ្មែរខ្លាំង My i dol 🇰🇭🙏🙏🙏❤️

  • @choryda69
    @choryda69 2 ปีที่แล้ว +3

    Thank peace 🕊️

  • @zanetchheng6839
    @zanetchheng6839 ปีที่แล้ว

    គ្មានអ្វីនិយាយទេ សរសេរទៅក៏គ្មានអ្នកមើលដែរ ហើយគ្មានអ្នកជួយដែរ អ្នកក្ររស់ទ្រាំតាមកម្ម

  • @DaraKwb
    @DaraKwb 24 วันที่ผ่านมา

    វៃថែមទៅ

  • @yuthea4309
    @yuthea4309 2 หลายเดือนก่อน

    ផ្គរភ្លៀងនយោបាយមនុស្សជាអ្នកកំណត់ រីឯភ្លៀងពិតប្រាកដ កំណត់ដោយធម្មជាតិ😪😪😪
    《ចេះដុតចេះពន្លត់ !》

  • @thetrue1095
    @thetrue1095 2 ปีที่แล้ว +4

    គឺជាវីដេអូឯកសារ១ដ៏មានតម្លៃជាប្រវត្តិសាស្រ្តរបស់កម្ពុជា

  • @namarady2943
    @namarady2943 3 ปีที่แล้ว +4

    my hero

  • @thtj3465
    @thtj3465 ปีที่แล้ว +1

    ហៅ ខៀវសំផនមក ឲិស្សបាតុកម្ម ហើយធ្វើខ្លួនជួយ

  • @unvuthy9
    @unvuthy9 2 ปีที่แล้ว +2

    SPM my hero

  • @MaramiRin
    @MaramiRin 2 ปีที่แล้ว +4

    ខ្មែរក្រហមជួយខ្មែរក្រហម

    • @faafaa765
      @faafaa765 5 วันที่ผ่านมา

      លោកដែលមើលរឿងរមិលគុណអត់ លោកនឹងដឹងនូវពេលដែលកូនចៅរឺនរណាម្នាក់រមិលគុណលោក

  • @DaRo-od5te
    @DaRo-od5te 2 ปีที่แล้ว +1

    ខ្ញុំមើលវីដេអូហ្នឹងហើយមានអារម្មណ៍ថារំភេីបណាស់សម្តេចពុកឆ្លាតណាស់អរគុណសន្តិភាពដល់សព្វថ្ងៃកូនសូមជូនពរសម្តេចមានសុខភាពល្អកម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃបន្តដឹកនាំនាវាកម្ពុជារហូតតទៅ

  • @user-cb2hx7ec8k
    @user-cb2hx7ec8k 2 ปีที่แล้ว +1

    ល្អណាស់សម្ដេច

  • @haomingtianxiaogege4506
    @haomingtianxiaogege4506 2 ปีที่แล้ว +5

    សម្តេចពិតជាធ្វើឲខ្ញុំមានមោទនភាពណាស់ដែលគាត់ដឹកនាំរហូតតាំងពីការខូចខាតយ៉ាងច្រើនលើសំណង់អាគារផ្សេងៗ ការិយាល័យ សាលាជាដើមបានអភិវឌ្ឍទីកន្លែងទាំងនេះឲមានការរីកចម្រើនយ៉ាងល្អ។ពិតជាថ្លែងអំណគុណនិងអរគុណ។🙏🙏🙏🇰🇭

  • @keokosol4696
    @keokosol4696 2 ปีที่แล้ว +1

    នរគបីបើមិនរាបចំចប់ហើយ

  • @socHeat683
    @socHeat683 10 หลายเดือนก่อน

    អរគុណសន្តិភាព

  • @sornusa4441
    @sornusa4441 ปีที่แล้ว

    សូមអរគុណសម្តេចពុកខ្លាំងណាស់

  • @keokosol4696
    @keokosol4696 2 ปีที่แล้ว +1

    ដីមិនបាត់តែបាត់មនុស្ស

  • @tauchyenyury
    @tauchyenyury 2 ปีที่แล้ว +1

    ជោគជយ័ដោយសន្តិភាព

  • @sitheountin1540
    @sitheountin1540 3 หลายเดือนก่อน

    🙏🙏🙏

  • @tuynaret9639
    @tuynaret9639 2 ปีที่แล้ว +2

    សន្តិសុខសន្តិភាពធ្វើឲ្យយើងអភិវឌ្ឍន៍បានលឿនរុងរឿង

  • @SorPhornMuong
    @SorPhornMuong 4 หลายเดือนก่อน

    សម្ដេចពុកនិងសម្ដេចម៉ែសន្តិភាព ឬបិតា មាតាសន្តិភាព

  • @ungbo5681
    @ungbo5681 2 หลายเดือนก่อน

    ❤ thanks peace

  • @MrBeay31
    @MrBeay31 2 ปีที่แล้ว

    ពុកខ្ញុំក៏នៅទីនោះដែរ

  • @user-vf7rr1zh7c
    @user-vf7rr1zh7c ปีที่แล้ว +1

    រង្សីមើលអោយអោយច្បាស់ មុននិយាយត្រូវប្រុងប្រយត្ន័

    • @RattanaSneay86
      @RattanaSneay86 3 หลายเดือนก่อน

      😂😂 យី ឱ្យ​គេ​ប្រយ័ត្ន​ទៀត​

  • @OppoEal
    @OppoEal 2 หลายเดือนก่อน

    អំពើឃោឃៅរបស់អាសុន សេន ក្នុងគុកទួលស្លែងវាយង់ខ្នងពេក ក្នុរបបអាវខ្មៅ

  • @pleasechat1698
    @pleasechat1698 ปีที่แล้ว

    good men good week good anething good for pepel cambodian love you my fharder

  • @samonnam5176
    @samonnam5176 2 ปีที่แล้ว +2

    សមតែគេគប់បែកក្បាលហើយ អាសត្វតិរច្ឆាន

  • @user-uk1zt2xp3i
    @user-uk1zt2xp3i ปีที่แล้ว

    មិនទទួលយកទេសសុខា

  • @naromphone4056
    @naromphone4056 ปีที่แล้ว

    កាលនោះឆ្នាំ1992

  • @pleasechat1698
    @pleasechat1698 ปีที่แล้ว

    pa pa

  • @user-he3rn8wh6c
    @user-he3rn8wh6c 2 ปีที่แล้ว +5

    សម្ដេចកាលជំនាន់ណឹងរាងសង្ហាខ្លាំងណាស់

  • @dsdf2371
    @dsdf2371 ปีที่แล้ว

    កុំបានសម្ដេចជួយទាន់ពេលកុំអីខ្ទេចតាខៀវសំផន

  • @anhnamky6697
    @anhnamky6697 ปีที่แล้ว

    CAMBODIA thank you the / U N / so much

  • @sovannarangan7520
    @sovannarangan7520 ปีที่แล้ว

    បើគ្មានសម្តេចគ្មានសាលារៀនមន្ទីរពេទ្យប្រទេសគ្មានការរីកចម្រើនទេ

  • @cr7-king114
    @cr7-king114 2 ปีที่แล้ว

    ♥️♥️♥️

  • @hangsakem5679
    @hangsakem5679 2 ปีที่แล้ว

    😍😍👍

  • @VirakVrm
    @VirakVrm 2 หลายเดือนก่อน

    🇰🇭❤️

  • @rikykhmer7708
    @rikykhmer7708 2 ปีที่แล้ว +3

    វិរៈ​បុរស​ ខ្ញុំអេីយ​ អ្នកល្អក្រៃណាស់​ សម្រាប់ខ្ញុំ​ 🙏🙏🙏

    • @thatha1474
      @thatha1474 2 ปีที่แล้ว

      👍👍👍👍👍👍👍👍

  • @bgame8254
    @bgame8254 2 ปีที่แล้ว

    Hun sen 😅😅

  • @seukanha4560
    @seukanha4560 ปีที่แล้ว

    ភ្នុំមួយខ្ពស់នៅមានភ្នុំមួយខ្ពស់ទៀត

  • @konkhmer-dc8qd
    @konkhmer-dc8qd 2 ปีที่แล้ว +1

    ជនបង្កប់សម្តេចពុកដកវិញចុះខ្ញុំឈប់រករឿង

  • @gtykh2674
    @gtykh2674 2 ปีที่แล้ว +3

    G-DEVITH ‘ How About Now ?

  • @sochendaphal3189
    @sochendaphal3189 2 ปีที่แล้ว

    💯

  • @chanchan2631
    @chanchan2631 2 ปีที่แล้ว +2

    🙏🙏🙏♥️♥️♥️🇰🇭🇰🇭🇰🇭🌷💯

  • @sophalun1973
    @sophalun1973 2 ปีที่แล้ว +4

    សម្តេចមានបញ្ញាណាណខ្លាំងណាស់តាំងពីនៅវ័យក្មេងមក

  • @rattanakchea5512
    @rattanakchea5512 2 ปีที่แล้ว

    hass

  • @user-uk1zt2xp3i
    @user-uk1zt2xp3i ปีที่แล้ว

    សសុខា

  • @MaramiRin
    @MaramiRin 2 ปีที่แล้ว

    ផេះស

  • @user-js2nk1fn2d
    @user-js2nk1fn2d 8 หลายเดือนก่อน

    000000000000000

  • @user-js2nk1fn2d
    @user-js2nk1fn2d 8 หลายเดือนก่อน

    0000000000

  • @HengHeng-xs4sh
    @HengHeng-xs4sh 3 วันที่ผ่านมา

    អាច់

  • @phangbuor9215
    @phangbuor9215 2 ปีที่แล้ว +15

    បើគ្មានសម្ដេចតេជោទេ ខ្មែរក៏មិនបានធ្វើកញ្ជះយួនចិន ដីក៏មិនបាត់បង់ដែរ(កត🏝️)

    • @Yahoo2011
      @Yahoo2011 2 ปีที่แล้ว +2

      ក្លៅមែនគំនិតឯង

    • @silsol3400
      @silsol3400 2 ปีที่แล้ว +2

      ចេះនិយាយទៅរួចសួរថាប្រទេសណាដែលគ្មានយួននិងចិងបើគេមិនរកសុីនៅយើងសួរថាយើងមានឡានមានម៉ូតូជិះអត់ចង់ជិះរទេគោរហូតមែន

    • @ntonyphan6816
      @ntonyphan6816 2 ปีที่แล้ว +2

      @@Yahoo2011 មានតែពេលវេលាទេទើបអាចបញ្ជាក់ចំពោះក្រុមងប់ហ្នឹងសន្តិភាពគ្មានការពិចារណាប្រើតែបេះដូង។ចូរចាំថាកម្ពុជាក្រោមបាត់បង់ទាំងស្រុងយួនត្រូវចំណាយពេលជិត១០០ឆ្នាំ ហេតុនេះកម្ពុជាកណ្តាលក៏មានវាសនាដូចកម្ពុជាក្រោមដែរឲតែសម្បូរធនធានមនុស្សងប់នឹងសន្តិភាពធន់ហ្នឹង អ្នកណាមិនស្រឡាញ់ស្រឡាញ់សន្តិភាពសូម្បីតែខ្ញុំ តែឲទ្ររស់នៅបែណាបើជាតិខ្ញុំហិនហោចហើយនោះ៕

    • @ntonyphan6816
      @ntonyphan6816 2 ปีที่แล้ว +1

      @@silsol3400 នុងហើយត្រៀមខ្លួនទៅ៣០ទៅ៤០ឆ្នាំទៀតថានឹងមានរឿងអ្វី មានតែពេលវេលាទេទើបអាចឲអ្នកភ្លឺភ្នែក៕

    • @TbSong-gm2xw
      @TbSong-gm2xw 2 หลายเดือนก่อน

      ត្រឹមត្រូវបង

  • @helchanthay3959
    @helchanthay3959 2 ปีที่แล้ว

    🙏🙏🙏

  • @rothborin3511
    @rothborin3511 2 ปีที่แล้ว +5

    ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋសូមចូលរួមចំណែកបញ្ចេញមតិខ្លះបើមិនមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទេប្រហែលជាកម្ពុជាមិនមានឈ្មោះនៅលើផែនទីក្នុងពិភពលោកនេះទេត្រូវបាត់ឈ្មោះហើយ🙏🙏🙏🙏🙏🙏🙏🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭

    • @thatha1474
      @thatha1474 2 ปีที่แล้ว +1

      👍👍👍👍👍👍👍

    • @oklesgo246
      @oklesgo246 2 ปีที่แล้ว

      dog

    • @ntonyphan6816
      @ntonyphan6816 2 ปีที่แล้ว

      បើគ្មានព្រះបាទអង្គឌួងក៏គ្មានប្រទេសឲសម្តេចដឹកនាំដែរ

    • @thatha1474
      @thatha1474 2 ปีที่แล้ว

      @@ntonyphan6816 អង្គឌួង អ្នកបង្កើតស្រុកខ្មែមែន ? សម្ដេចរាល់ថ្ងៃគឺដូចអង្គឌួង អោយគេថាមើលងាយ ប៉ុន្តែដើម្បីខ្មែបានសុខ ទឹកដីគង់វង្ស រង់ចាំឱកាស លន់ណុល ប៉ុលពត គិតតែពីច្បាំងគ្នា ឯយួនចាំទទួលផល😳👈👈👈

    • @ntonyphan6816
      @ntonyphan6816 2 ปีที่แล้ว

      @@thatha1474នរណាជាអ្នកពឹងបារាំងមកដាក់អាណាព្យាបាល?មុនពេលបារាំងមកតើស្រុកខ្មែរយ៉ាងមេច?សៀមនិងយួនកំពុងចែកទឹកដីខ្មែររៀងៗខ្លួនដោយយកទន្លេមេគង្គជាព្រំដែន។អ្នកឯងដឹងទេ?ខ្ញុំក៏ស្រឡាញ់សន្តិភាពនិងស្រឡាញ់សម្តេចដែរ តែខ្ញុំមិនងប់ដូចអ្នកឯងទេ អ្នកឯងចេះពិចារណាទេឬក៏ចេះតែបេះដូង? អ្នកឯងឃើញទេអំពើពុករលួយគ្រប់ស្រទាប់ គ្រឿងញៀនពេញប្រទេស ប្រព័ន្ធអប់រំសព្វថ្ងៃអ្នកឯងដឹងថាវាយ៉ាងមេចទេ? ហេដ្ឋារចនាសម្ព័ន្ធឮសូរតែជំនួយនិងកម្ចីបរទេស ចុះលុយជាតិទៅណា?ចូលហោប៉ៅមន្រ្តី? បំណុលចិនជាង៧ពាន់លាន សម្បត្តិជាតិ(ព្រៃឡង់អស់ ព្រៃផ្សេងៗឮតែកាប់រាល់ថ្ងៃ រ៉ែ នេសាទខុសច្បាប់...) អន្តោប្រវេសន៍ខុសច្បាប់របស់ជនជាតិយួន...អ្នកឯងមានសម្លឹងមើលប្រទេសគេទេ?ម្តេចក៏អ្នកឯងងប់តែនឹងសន្តិភាពមិនសម្លឹងមើលពិភពខាងក្រៅចឹង?អ្នកឯងសប្បាយចិត្តណាស់មែនទេដែលឃើញជាតិរលាយបែបហ្នឹង?អ្នកឯងមិនអាណិតកូនចៅនា៣០ឆ្នាំខាងមុខទៀតទេឬ?ស្រាវជ្រាវប្រវត្តិស្រ្តនិងអានសៀវភៅបានច្រើនផង ដើម្បីអភិវឌ្ឍន៍ជាតិយើងបើមិនចង់ដើរលើដានផ្លូវចាស់!អរគុណ!!!

  • @phalngekphal2859
    @phalngekphal2859 ปีที่แล้ว

    កាលណោះឣាញ់សរសើរបន្តិចបើឣីឡូវឣាញ់ថាវាខួក្បាលបង្កងហើយមិចទៀត