រឿងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី បញ្ជាក់ថាបើយើងរវល់តែរើសដុំថ្មគប់ឆ្កែ យើងនិងមិនទៅដល់គោលដៅទេ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ธ.ค. 2023
  • #Cambodia#ព្រែកជីកហ្វូណនតេជោ#FunanTechoCanalProject#FunanTecho
    ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ ក្នុងរាជធានីភ្នំពេញ” នាព្រឹកថ្ងៃ២៧ ធ្នូ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំឃើញក្រុមអ្នកវាយប្រហារមួយក្រុម នៅក្រៅប្រទេសដែលជ្រកក្រោមស្លាកសារព័ត៌មាន… បើខ្ញុំបូកទៅប្រហែល ២០នាក់ទាំងអស់ហ្នឹង មានអនឡាញផងដែរ ជជែកវាយប្រហារព្រែកជីកហ្វូណនតេជោ… គេជជែកអ្វីជជែកចុះ ប៉ុន្តែគេបានបង្កើតការភូតកុហក រឿងបកស្រាយ បញ្ចេញមតិខ្ញុំមិនដែលខ្វល់ទេ»។
    ឆ្លើយទៅកាន់ក្រុមដែល តែងតែវាយប្រហារគ្មានមូលដ្ឋាន សម្តេចធិបតីបានលើកយកពាក្យស្លោក របស់អ្នកប្រាជ្ញាអង់គ្លេសម្នាក់យ៉ាងដូច្នេះថា «បើយើងរវល់តែរើសដុំថ្មគប់ឆ្កែ ដែលព្រុសគ្រប់ឆ្កែនោះ គឺយើងមិនដើរដល់គោលដៅទេ។ មានន័យថា អ្នកនយោបាយថ្នាក់ដឹកនាំរដ្ឋាភិបាល បើគិតតែរឿងតែគេលើកយោបល់គ្រប់នោះ យើងមិនអាចសម្រេចភារកិច្ចបម្រើជាតិនោះទេ”។
    ប្រមុខរាជរដ្ឋាភិបាលក៏គូសបញ្ជាក់ថា បើគិតសរុបពីការវាយប្រហារ របស់ក្រុមប្រឆាំងវិញ បើសម្តេចហូបបាយវិញគឺទាំងបាយព្រឹក បាយថ្ងៃត្រង់ និងល្ងាចសល់បាយច្រើន ប៉ុន្តែសម្តេចមិនធ្វើការឆ្លើយតបនោះទេគ្រប់រឿងនោះទេ ។
    សម្តេចបន្តថា អ្នកប្រាជ្ញាអង់គ្លេសនោះ មិនបានហាមមិនឲ្យគ្រប់ឆ្កែទាំងអស់ទេ តែបើឆ្កែណាឆ្កួតក៏ត្រូវគប់វា ដើម្បីការពារខ្លួនដែរ ។ ជាក់ស្តែងតបទៅក្រុមប្រឆាំងវិញសម្តេចថា រឿងអ្វីដែលមិនសមហេតុចំពោះ ការចោទប្រកាន់របស់ពួកគេនោះ ក៏ត្រូវតបតទៅវិញដែរ។យ៉ាងណាក្តីសម្តេចលើកឡើងថា ការឆ្លើយនេះ ដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានដឹង និងការពារមន្ត្រីរាជរដ្ឋាភិបាលរាប់សិបនាក់ ដែលខិតខំធ្វើការដើម្បីបម្រើជាតិ បែរគេថាខិតខំបំផ្លាញជាតិ។
    សម្តេចគូសបញ្ជាក់ថា «រឿងដែលខ្ញុំសូមបញ្ជាក់ និងផ្ញើទៅកាន់អស់លោកប្រហែល១០នាក់ មានទាំងអ្នកវិភាគនយោបាយពាក់ស្បង់ចីវផង គឺការប្រឌិតមិនពិត គឺបាបណាស់ ពិសេសនោះ អ្នកគ្របស្បង់ចីវភូតគេគឺបាបណាស់”។
    ករណីសម្តេចធិបតីថា ពួកអ្នកនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពភូតកុហក ជាពិសេសក្រុមអ្នកព័ត៌មានមាននិន្នាការប្រឆាំងកម្ពុជា ដោយសារកាសែតខេមបូឌាដេលី មានមូលដ្ឋាននៅអាមេរិកបានចោទប្រកាន់ថា មានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចទម្លាយថា រាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយចិនរហូតដល់ ៥ពាន់លានដុល្លារ មិនមែន១៧០០លានដុល្លារទេ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • រឿងព្រែកជីកហ្វូណនតេជោ ...
    • សម្តេចធិបតីមានប្រសាន៍ថ...
    • កប៉ាល់ Westerdam នឹងនា...
    Thanks for watching !!!

ความคิดเห็น •