Scion xD 2012 ញាក់សាច់របស់គេ 100 km សុីតែ 7លីត្រ ទេ!

แชร์
ฝัง
  • เผยแพร่เมื่อ 14 ส.ค. 2022
  • Topic : Scion xD 2012
    I. Intro
    Scion xD 2012 រថយន្ត Hatchback ទីក្រុង មានកម្រិតស៊ីប្រេងស្ដង់ដារចេញពីរោងចក្រត្រឹមតែ 7.12L តែប៉ុណ្ណោះ ក្នុងរយៈចម្ងាយ 100KM រួមជាមួយនឹង ចំណុចពិសេសច្រើន តែបងប្អូនប្រជាពលរដ្ឋកម្ពុជាភាគច្រើន បើជាមិនសូវចាប់អារម្មណ៍! អ្វីដែលកាន់តែពិសេស ថ្មីត្បិតតែមានឈ្មោះជារថយន្ត ទីក្រុងក៏ពិតមែន ប៉ុន្ដែ Scion xD មាននូវកម្លាំងរហូតដល់ 128HP! ហើយខាងក្នុងបានបំពាក់នូវប្រព័ន្ធសម្លេង Pioneer Audio System! ហើយបំពាក់មកជាមួយនឹងប្រព័ន្ធ សុវត្ថិភាព IIHS Top Safety Pick!
    II. Body
    គួររំលឹកផងដែរថា Scion គឺជាក្រុមហ៊ុនផលិតរថយន្តមួយ នៃដែលបង្កើតឡើង ដោយ Toyota និយាយឱ្យងាយយល់ គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធនៃក្រុមហ៊ុន Toyota ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ទៅលើភាពធន់ក្នុងការប្រើប្រាស់ ក៏ដូចជាទីផ្សារ មានភាពធំទូលាយ ក្ដោបរួមស្ទើរតែទូទាំងសាកលលោក!
    ក្រុមហ៊ុន Scion ត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ 2002 ដែលបានបង្ហាញដំបូង នៅក្នុងពិពរណ៌រថយន្ត New York Auto Show!
    ហើយចំពោះ រថយន្ត Scion ដែលត្រូវបានបង្ហាញដំបូងបំផុត រួមមាន៖
    - Scion xA ប្រភេទ Hatchback
    - និង Scion xB ប្រភេទ Wagon
    តួយ៉ាងសម្រាប់រថយន្ត Scion xD ដែលជាប្រធានបទរបស់យើង គឺជារថយន្ត Hatchback ដែលបំពាក់ដោយ៖
    - ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ទំហំ ១.៨លីត្រ
    - កម្លាំង ១២៨hp និងកម្លាំងរមួល ១២៥ lb-ft
    - ប្រអប់លេខ ៤ វគ្គអូតូម៉ាតិច
    សម្រាប់ការរចនាវិញ Scion xD មានទម្រង់រាងជ្រុងៗ ដែលជាគោលគំនិតបែបប្លែក តែមានភាពសាម្មញ្ញ ដែលជាចំណុច លេចធ្លោមួយនៃរថយន្ត ខុសពីម៉ូដែលផ្សេងៗទៀត
    សម្រាប់ផ្នែកខាងក្នុង ក៏មិនខុសពីផ្នែកខាងក្រៅ ដែរ ដោយសារតែ ភាពធន់គឺជាគោលគំនិត នៃរថយន្ត Scion ដែលជាបុត្រសម្ព័ន្ធ របស់ Toyota!
    អ្វីដែលកាន់តែពិសេស គឺរថយន្តនេះ បានបំពាក់មកនូវមុខងារសំខាន់ៗ មួយចំនួនដូចជា៖
    - Speaker 6 គ្រាប់ ជាប្រភេទ Pioneer Audio sound system
    - រន្ឋដោត USB
    - ប្រព័ន្ធ វិទ្យុ AM/FM Streo ជាដើម!
    - អ្វីដែលកាន់តែពិសេស ចង្កូតគឺជាប្រភេទ អេឡិចត្រូនិច ដែលផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ ជាពិសេសផ្លូវក្រុង
    - ចំពោះប្រព័ន្ធសុវត្ថភាពវិញ Scion xD បានបំពាក់មកនូវ៖
    + ប្រព័ន្ធ ABS
    + ប្រព័ន្ធ EBD
    + ប្រព័ន្ធ Traction Control
    + ប្រព័ន្ធ Stability Control
    + ក៏ដូចជាប្រព័ន្ធ កុងត្រូលសម្ពាធខ្យល់កង់ជាដើម
    តម្លៃលក់នៅប្រទេសកម្ពុជាអាចនឹងចន្លោះពី ១ ម៉ឺនក្រាស់ ដល់ ២ម៉ឺនស្ដើ អាស្រ័យតាមលក្ខខណ្ដជាក់ស្ដែង
    III. Conclusion
    តើបងប្អូន យល់យ៉ាងណាដែរ ចំពោះ Scion xD 2012 នេះ?
  • ยานยนต์และพาหนะ

ความคิดเห็น • 6

  • @user-fh8je7tj9f
    @user-fh8je7tj9f 2 หลายเดือนก่อน

    ពិបាករកណាស់បងចង់បាន08.06

  • @youmdong1291
    @youmdong1291 หลายเดือนก่อน

    012នេះថ្លៃប៉ុន្មានបង

  • @user-fh8je7tj9f
    @user-fh8je7tj9f 3 หลายเดือนก่อน

    ហាងនៅកម្ពុជាម្ដុំណា.?

  • @user-fh8je7tj9f
    @user-fh8je7tj9f 3 หลายเดือนก่อน

    ខ្ញុំពុងរកបង.06.ដល់08

  • @NKChannel-dl6ji
    @NKChannel-dl6ji 9 หลายเดือนก่อน

    បងមាន២០០៨ អត់ហើយតម្លៃបឋ៉ុន្មានដែរ

  • @semraksmey1264
    @semraksmey1264 ปีที่แล้ว

    មួយមុឺនក្រាស់​ ពីរមុឺនស្តេីង​ គេ​ជិះ​ ព្រុស​ 010 ហេីយបង