ขนาดวิดีโอ: 1280 X 720853 X 480640 X 360
แสดงแผงควบคุมโปรแกรมเล่น
เล่นอัตโนมัติ
เล่นใหม่
អូនគង់ដឹងខ្លួនស៊ីន ស៊ីសាមុត១. គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន ពេលដែលបានជួបនិងវិបត្តិព្រោះស្នេហ៍ពេលអូនអណ្ដែត ខ្ពស់ដូចដួងខែនឹកថាក្ដីស្នេហ៍ អូនបានសុខសាន្ត។២. គង់មានថ្ងៃស្រីនឹកស្ដាយកេរ្តិ៍ឈ្មោះអស់ពីរោះអស់មានអ្នកផងរាប់អានរស់ក្នុងភពស្នេហ៍ ដែលគ្មានទីឋានរាល់ថ្ងៃរំខានដោយសារទឹកភ្នែក។បន្ទរ. រៀមអង្វរស្រី សូមក្ដីមេត្តា វាសនារៀមដូចស្លឹកឈើចាកមេឃរៀមលង់ក្ដីស្នេហ៍ ស្រីលង់ទឹកភ្នែកតើខំយំស្រែកៗរកអ្នកណា។៣. ទោះសុរិយារះបំភ្លឺភពថ្មីក៏ចិត្តស្រីនៅមិនអស់ក្ដីប្រាថ្នាព្រោះចិត្តវង្វេង ដោយកាមតណ្ហាគ្មានគ្រូពេទ្យណាអាចព្យាបាលបាន។
អូនគង់ដឹងខ្លួន
ស៊ីន ស៊ីសាមុត
១. គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន
ពេលដែលបានជួបនិងវិបត្តិព្រោះស្នេហ៍
ពេលអូនអណ្ដែត ខ្ពស់ដូចដួងខែ
នឹកថាក្ដីស្នេហ៍ អូនបានសុខសាន្ត។
២. គង់មានថ្ងៃស្រីនឹកស្ដាយកេរ្តិ៍ឈ្មោះ
អស់ពីរោះអស់មានអ្នកផងរាប់អាន
រស់ក្នុងភពស្នេហ៍ ដែលគ្មានទីឋាន
រាល់ថ្ងៃរំខានដោយសារទឹកភ្នែក។
បន្ទរ. រៀមអង្វរស្រី សូមក្ដីមេត្តា
វាសនារៀមដូចស្លឹកឈើចាកមេឃ
រៀមលង់ក្ដីស្នេហ៍ ស្រីលង់ទឹកភ្នែក
តើខំយំស្រែកៗរកអ្នកណា។
៣. ទោះសុរិយារះបំភ្លឺភពថ្មី
ក៏ចិត្តស្រីនៅមិនអស់ក្ដីប្រាថ្នា
ព្រោះចិត្តវង្វេង ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណាអាចព្យាបាលបាន។