ទេពធីតាមហាសង្ក្រាន្ត និង អាការៈទេវតា

แชร์
ฝัง
  • เผยแพร่เมื่อ 8 มี.ค. 2021
  • *១**អំពីបុត្រីកបិលមហាព្រហ្ម
    គ្រប់គ្នាតែងតែគិតថា​រាល់ពេលចូលឆ្នាំ​ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីបតែងមានយានជំនិះជាសត្វតំណាងអោយឆ្នាំនោះ​ ឧទាហរណ៍​៖​ ឆ្នាំជូត​ ជិះកណ្តុរ​ ឆ្នាំឆ្លូវ​ ជិះគោ​ ឆ្នាំខាល​ ជិះខ្លា​ ឬ​ ឆ្នាំថោះ​ ជិះទន្សាយ​ឯណានិមួយ...​ តែការពិតមិនដូច្នោះឡេីយព្រោះថាបុត្រីកបិ់លមហាព្រហ្មមានតែ៧អង្គនោះទេ​មិនមែន​១២​អង្គតាមឆ្នាំទាំង​ ១២ឡេីយ។ ទេពធីតាទាំង៧អង្គនោះតែងឆ្លាស់វេនគ្នាទទួលភារកិច្ចបន្តបន្ទាប់ក្នុងការគ្រប់​គ្រងភពផែនដីនេះដែលកំនត់ទៅតាមថ្ងៃនីមួយៗ​ទៅតាមជំនឿ​ និងលំអានពីបុរាណកាលមក​។ ឯទេវតា​ទាំង​ ៧​ អង្គនោះគឺ៖
    •ថ្ងៃអាទិត្យទេវតានាមនាង​ ទុង្សាទេវី​ ដែលមានយានជំនិះជាសុបណ្ណរាជ​ (ស្តេចគ្រុឌ)​
    •ថ្ងៃចន្ទទេវតានាមនាង​ គោរាគទេវី​ ដែលមានយានជំនិះជាព្យគ្ឃ:​ (ខ្លាធំ)​
    •ថ្ងៃអង្គារ៍ទេវតានាមនាង​ រាក្យសាទេវី​ ដែលមានយានជំនិះជាអស្សតរ​ (សេះ)​ ឬ​ សុករ:​ (ជ្រូក)
    •ថ្ងៃពុធទេវតានាមនាង​ មណ្ឌាទេវី​ ដែលមានយានជំនិះជាគទ្រភ​ (លា)
    •ថ្ងៃព្រហស្បត្តិ៍ទេវតានាមនាង​ កិរិណីទេវី​ ដែលមានយាន​ជំនិះជាគជសារ​ (ដំរី)
    •ថ្ងៃសុក្រទេវតានាមនាង​ កិមិរាទេវី​ ដែលមានយានជំនិះជាមហិសារាជ​ (ស្តេចក្របី)​
    •ថ្ងៃសៅរ៍ទេវតានាមនាង​ មហោទរាទេវី​ ដែលមានយាន​ជំនិះ​ជាមយូរ​ (ក្ងោក)
    ចំណាំ៖​ នេះគឺជាព្រះនាមបុត្រីកបិលមហាព្រហ្មទាំង​ ៧ ឬដែលយេីងស្គាល់ទូទៅថាជា​ "ទេពធីតាសង្ក្រាន្ត"
    *២**អំពីអាការ:ទេវតា
    រីឯអាការ:ទេវតាគឺត្រូវបានកំណត់ទៅតាមម៉ោងពេលវេលាចន្លោះទាំង​៤នេះ៖
    •​ បេីវេលាសង្ក្រាន្តចំចន្លោះ​ពេល​ព្រឹកបំព្រាងព្រះសុរិយារះឃេីញក្រយៅដៃច្បាស់​ រហូត​ដល់​ ថ្ងៃត្រង់​ ទេវតា​ដែលនឹងយាងចុះមកនោះគឺគង់ឈរលេីខ្នងពាហន:​ដោយមិនមានកាន់ខ្សែបង្ហៀរឡេីយ
    • បេីវេលាសង្ក្រាន្តចំចន្លោះ​ពេលថ្ងៃត្រង់​ រហូតដល់ព្រលប់​សុរិយាជ្រេទេរអស្តង្គតទៅ ទេវតាដែលនឹងយាងចុះមកគឺគង់ពាក់ឆៀងលេីខ្នងពាហន:​
    • បេីវេលាសង្ក្រាន្តចំចន្លោះ​ពេលសុរិយាអស្តង្គត​ រហូត​ទៅទល់នឹងពាក់កណ្តាលអាធ្រា​ត​ (ព្រះចន្ទដេីរ​ត្រង់ពីលេី) នោះទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបេីកព្រះនេត្រលេីខ្នងពាហន:
    •​ បេីវេលាសង្ក្រាន្តចំពេលពាក់កណ្តាលអធ្រាត​ រហូត​ដល់ព្រលឹមស្រាងថ្ងៃរះភ្លឺវិញ​ ទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់ដូចធម្មតា
    ចំណាំ៖​ ទាំង៤​ចំណុចខាងលេីនេះសុទ្ធសឹងជាអាការ:​ ដែលលំអានមានចែង
    អត្ថបទស្រាវជ្រាវដោយ​៖​ សាមណេរ​ លី​
    អត្ថាធិប្បាយដោយ៖​ ប៊ូ​ ម៉េងយូ
    ក្រាហ្វិក​ &​ រូបភាពដោយ៖​ ឧត្តមផ្លង​ ថៃ​ សាន
    វីដេអូដោយ៖​ ប៊ូ​ ម៉េងយូ
    រៀបរៀងដោយ៖​ / tepthidasangkran

ความคิดเห็น • 4

  • @user-kv7lf4kn4h
    @user-kv7lf4kn4h 2 ปีที่แล้ว +2

    អរគុណ ច្រើន ដែលចែករំលែក

  • @yarith5884
    @yarith5884 2 ปีที่แล้ว +1

    បទ​ភ្ជុំបិណ្ឌ​តែ​មួយ​ដែរ

  • @yarith5884
    @yarith5884 2 ปีที่แล้ว +1

    យត​បទ​ចូលឆ្នាំខ្មែរមក