គម្រោងប្រព័ន្ធពង្វាងទឹកថ្មីបានលេចរូបរាងឡើងហើយ

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • #Cambodia#ប្រព័ន្ធពង្វាងទឹក#ប្រឡាយទឹក#
    រាជធានីភ្នំពេញ និងតំបន់រណបនឹងលែងមានជំនន់ទឹកទៀតហើយក្រោយពីរាជរដ្ឋាភិបាលកសាងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។ គម្រោងប្រព័ន្ធដោះទឹក និង ពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ និង តំបន់រណបនេះត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២៤ ។
    គម្រោងប្រព័ន្ធដោះទឹក និង ពង្វាងទឹកចេញ ពីរាជធានីភ្នំពេញ និង តំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និង ទី២ ដោយចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ។ ការងារសំខាន់ៗរបស់គម្រោង រួម មាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះ មាន សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹក ចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក(ក្បាលហុង) ចំនួន ១កន្លែង ។
    ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងការងារ សម្តេចធិបតីអញ្ជើញ ពិនិត្យ ១) ការងារសាងសង់សំណង់ទ្វារទឹកនិង ស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោត ក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២) ការងារសាងសង់ ស្ថានីយបូមទឹក សាក់ សំពៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែលមាន សំណង់ អគារកម្ពស់ ៨ម៉ែត្រ និងទទឹង២៧ ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣)ការងារស្ដារប្រឡាយព្រែកហូរប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតស្ថិត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល។
    អត្ថប្រយោជន៍គម្រោងនេះមានផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ មានទឹកសម្រាបប្រើប្រាស់ពហុបំណង ភ្ជាប់គមនាគមន៍ពីក្នុងតំបន់គម្រោងមកខាងក្រៅ បង្កើតបានតំបន់ទេសចរណ៍បានមួយចំនួន និង ជីវចម្រុះ បង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ៕
    សូមបងជួយ Subcribed ខ្ញុំផង, Please help me Subcribed, ខ្ញុំបាទផលិតវីដេអូព័ត៌មានល្អៗជូនបងប្អូនទស្សនា និងបានដឹងអំពីព្រឹត្តិការណ៍ដែលបានកើឡើងថ្មីនៅក្នុងប្រទេសកម្ពុជានិងពិភពលោក។
    I made a good news video for you to watch and learn about new events in Cambodia and the world.ដែលទាក់ទងទៅនិងជីវិតនៃការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងការងារមនុស្សធម៌ ទេសចរ និងដំណើរកំសាន្តផ្សេងៗ។ Related to the life of people, animals, plants and humanitarian work, tourism and excursions.
    • គម្រោងប្រព័ន្ធពង្វាងទឹ...
    • មនុស្សបង្កើតកុំព្យូទ័រ...
    • សូមអ្នកវិនិយោគកុំដណ្តើ...
    • វិធានការកាន់តែក្តៅហើយឃ...
    • សម្តេចធិបតី ហ៊ុន ម៉ាណែ...

ความคิดเห็น •