សម្តេចតេជោ ហ៊ុន សែន ទម្លាយអំពីរឿងសម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន...
ฝัง
- เผยแพร่เมื่อ 6 ก.พ. 2025
- សម្តេចតេជោ ហ៊ុន សែន ទម្លាយអំពីរឿងសម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានចាប់ឃុំ នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ (Video inside)
(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយអាថ៌កំបាំងមួយថា សម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩៣ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយ អ៊ុនតាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សូមយកឱកាសនេះ ដើម្បីទម្លាយអាថ៌កំបាំងមួយ ដែលអ្នកដទៃមិនបានដឹង តែឥស្សរជននៅទីនេះមួយចំនួនបានដឹង គឺឯកឧត្តម ទៀ បាញ់ (សម្តេចពិជ័យសេនា ទៀ បាញ់) ឯកឧត្តម កែ គឹមយ៉ាន និង ឯកឧត្តម ប៉ុល សារឿន ដែលខ្ញុំក្នុងនាមជា ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅពេលនោះ ហើយឯកឧត្តម ប៉ុល សារឿន ជានាយអគ្គសេនាធិការនៅពេលនោះ ត្រូវបានគេចាប់ឃុំនៅក្នុងផ្ទះរួចស្រេចទៅហើយ»។
សម្តេចបានបន្តទៀតថា នាយឧត្តមសេនីយ៍ ប៉ុល សារឿន ពេលនោះត្រូវគេចាប់ឃុំក្នុងផ្ទះមុនសម្តេចទៅទៀត ប៉ុន្តែការចាប់ខ្លួនរបស់សម្តេច កើតឡើងដោយការធ្វេសប្រហែសរបស់សម្តេច ដែលធ្វើដំណើរទៅផ្ទះអ្នកដទៃ ដោយមានតែតៃកុងឡានម្នាក់ និងអង្គរក្សម្នាក់។ នៅពេលនោះ សម្តេចបានប្រាប់អ្នកចាប់សម្តេចឃុំនៅក្នុងផ្ទះថា ដើម្បីចៀសផុតពីការបង្ហូរឈាម សម្តេចញុំសុខចិត្តចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយប្រគល់តំណែងនេះ ឱ្យអ្នកដែលចាប់សម្តេចឃុំនោះធ្វើជានាយករដ្ឋមន្រ្តីបន្តបន្តវិញ។ សម្តេចបានអះអាងថា អ្នកដែលចាប់សម្តេចឃុំនោះ គឺមិនព្រមទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៩៣នោះទេ ដូច្នេះហើយវិធីដើម្បីនឹងដោះស្រាយបញ្ហារបស់ពួកគេ គឺចាប់សម្តេច ដែលជាអ្នកយុទ្ធសាស្រ្តធំបំផុត របស់គណបក្សប្រជាជនតែម្តង។
សម្តេចបានបញ្ជាក់ថា «ខ្ញុំបានប្រាប់ថា យើងមិនអាចធ្វើដូច្នោះទេ ដើម្បីចៀសផុតពីការបង្ហូរឈាម នៅល្ងាចនេះនៅម៉ោង៦ ខ្ញុំនឹងប្រកាសលាលែងពីតំណែង ហើយរដ្ឋសភារបស់អតីតរដ្ឋសភារបស់រដ្ឋកម្ពុជា ដែលនៅសេះសល់ សូមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ពេលនោះខ្ញុំក៏ឆ្លៀតឱកាសដើម្បីនឹងអញ្ជើញ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន ដែលពេលនោះនៅមានងារជាឯកឧត្តម, ឯកឧត្តម ទៀ បាញ់, ឯកឧត្តម កែ គឹមយ៉ាន និងសមាជិកគណៈអចិន្រ្តៃយ៍មួយចំនួនទៀត បានទៅកាន់ទីនោះតែម្តង។ ពេលទៅដល់ ខ្ញុំបាននិយាយថា ខ្ញុំនឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះតែម្តង ពេលនោះខ្ញុំនៅចាំបានថា ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម កែ គឹមយ៉ាន បានប្រតិកម្មយ៉ាងខ្លាំង ហើយថា បើសិនជាមានការលាលែងតំណែងរបស់ខ្ញុំ ការបង្ហូរឈាមមួយនឹងត្រូវចាប់ផ្តើមឡើង។ ដូច្នេះបំណងប្រាថ្នានៃការចាប់ខ្លួន ហ៊ុន សែន ដើម្បីសម្រេចការបំផ្លាញចោលលទ្ធផលនៃការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ គឺមិនត្រូវបានសម្រេច តាមរយៈការសង្រ្គោះ»។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលពេលនោះបានប្តេជ្ញាការពារសម្តេច និងមិនគាំទ្រចំពោះការលាលែង ពីតំណែងរបស់សម្តេច គ្រាដែលនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំខ្លួន។
សម្តេចបានបញ្ជាក់ទៀតថា «នេះជាការទម្លាយអាថ៌កំបាំង បញ្ហានេះហើយដែលខ្ញុំបានពង្រឹងសមត្ថភាពនៃកម្លាំង ដែលខ្ញុំត្រូវបញ្ជាផ្ទាល់ ដើម្បីចៀសវាង នូវប្រវត្តិច្រំដែលនៃប្រវត្តិសាស្រ្ត ដែលថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣ ខ្ញុំត្រូវបានគេចាប់ខ្លួនម្តង ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៤ ក៏ត្រូវមានការប៉ុនប៉ងធ្វើរដ្ឋប្រហារចាប់ខ្លួនខ្ញុំសារជាថ្មីម្តងទៀត ហើយការចាប់ខ្លួនទាំងអស់សុទ្ធតែមានបំណងជាមួយនឹងការបំផ្លាញចោលនូវសមិទ្ធផលសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅដំណាក់កាលដែលសម្តេចកាន់អំណាច គឺដាច់ខាតមិនឱ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ រឿងរដ្ឋប្រហារនេះ ក៏បានបំផ្លាញកម្ពុជា តាមរយៈថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ហើយរហូតដល់សម័យខ្មែរក្រហម៕
ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ 76 កំពុងផ្សាយព័ត៌មាន២៤ម៉ោង, ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាប PPCTV, Smart TV, App, Website, Radio, Facebook និង TH-cam
www.freshnewsas...
🎤🙏1👍
🙏🙏🙏
ប្រាំរប់❤🎉
🙏🙏🙏👍
🎤👍💝
🙏🙏🙏💔👍😍
🇰🇭🇰🇭🇰🇭Ahហ៊ុនសែន&CPP ជាជនក្បត់ជាតិពិតប្រាកដ កាត់កោះត្រល់ យួនចូលពេលប្រទេស ហើយនិងឲសិទ្ធ យួនពេញច្បាប់ទៀត នេះជាជនក្បត់ជាតិពិតប្រាកដ ឃើញនិងភ្នែកហើយ បងប្អូន។ អញ្ចឹងហើយបានជាដៃហ៊ុន សែនប្រឡាក់សុទ្្ធតែឈាមអ្នកស្នេហាជាតិ ហើយនិងប្រជារាស្ដ្រច្រើនណាស់ ឥឡូវចេញបញ្ជាឲសម្លាប់រាស្ដ្រទៀត សូមបងប្អូនស្ដាប់ នេះហើយជា អំណាចផ្ដាច់ការ នេះហើយជា ប្រជាធិបតេយ្យក្លែងក្លាយ។
សូមបញ្ជាក់ប្រាប់ប្រជារាស្ដ្រថា បើបងប្អូនណាបានទៅបោះឆ្នោតហើយជ្រលក់ម្រាមដៃទៅទឹកខ្មៅៗនោះមានជាតិគីមី សូមបងប្អូនលាងដៃឲស្អាតជាទីបំផុតមុននឹងបរិភោគអាហា។
សូមបញ្ជាក់ប្រាប់ប្រជារាស្ដ្រទៀតថា គ្មានអ្នកណាម្នាក់មកបង្ខំបងប្អូនទៅបោះឆ្នោតនោះបានទេ
បើបងប្អូនចង់បានទឹកដីគុងវង់ តទៅដល់កូនចៅនៅអនាគត ហើយនិងរស់នៅដោយសន្ដិសុខ សុខសប្បាយ ឲកូនចៅបានរៀនសូត្រ ផ្គត់ផ្គងគ្រួសារទៅអនាគត ហើយមានការងារមានសុវត្ថិភាព ហើយកាត់បន្ថយភាពក្រីក្រ នោះមិនត្រូវទៅបោះឆ្នោតទេ
បើមិនដូច្នេះទេ អ្នកត្រូវជាប់ប្រវត្ដសាស្ដជាអ្នកជំជួយសំឡាប់ជាតិខ្មែរ ពីព្រោះ ហ៊ុន សែន គឺជាមនុស្ស តិរច្ឆាន មនុស្សតិរច្ឆានដឹកនាំបក្សតិរច្ឆាន ប្រទេសនឹងត្រូវរលាយ។ សូមបងប្អូនគិតឲបានច្បាស់លាស់ មួយរយជាងប្រទេសជំវិញពិភពលោកគេនឹងទ្រាំទ្រ ប្រជាធិបតេយ្យនៅកម្ពុជា មានតែ ២ ប្រទេសទេដែលជួយ ហ៊ុន សែន សូមបងប្អូនគិតមើលទៅមួយណាល្អ មួយណាអាក្រក។
បងប្អូនមានអាវុធនៅដៃហើយ គឺសន្លឹកឆ្នោតនេះឯង សូមបងប្អូនឈរឲមាំមូននៅសិទ្ធិ របស់ខ្លួន កុំទៅបោះឆ្នោត។
ពួកយើងបន្តគាំទ្រ ចូលរួមគ្រាន់តែធ្វើដើម្បីជាការបង្គ្រប់កិច្ចទៅ បានហើយព្រោះពួកយើងនៅក្នុងក្រុមដែលមានគេចាត់តាំង មានគេឃ្លាំមើល។ តែពេលបោះឆ្នោតយើងកុំខ្ចីចូលរួម។ វាមិនខុសទាស់ស្អីទេព្រោះពួកនេះបោកប្រាស់ កិបកេង ជញ្ជក់ ឈាម លាបព៌ណ និងកេងប្រវញ្ច័ញើសឈាមពលរដ្ឋ។ ដូច្នេះលុយ អំណោយរបស់បក្សកាន់អំណាចសុទ្ធតែជាលុយរបស់យើង ជាលុយដែលបរទេសផ្តល់ ដើម្បីជួយមន្ត្រីរាជការ ជាកម្ចីថវិការ មានសំណង ដែលពួកយើងនិងកូនចៅយើងជសអ្នកចេញសង។ មិនចាំធ្វើត្រឹមត្រូវជាមួយបក្ស ក្រុមតិរច្ឆានទេ វាសំដែង យើងក៏ត្រូវចេះសំដែងដែរ គឺចូលរួមយកតែលុយទៅ លុយពួកវា ជាលុយរបស់យើងទេ។
ទុកមេដឹកនាំ អវិជ្ជា អោយកាន់ អំណាចយូរ ដូចចិញ្ចឹម ពស់វែក ក្នុងផ្ទះ។ កុំហុស់កាន់តែកើនទៅៗ បង្កបង្កើត កូនចៅ បក្សពួកគ្នាវាសុទ្ធតែជាពួក ខិលខូច យូរៗទៅផ្តាច់ការ ព្រោះក្រុមបក្ស ពួកវា មានកុំហុស មានលុយច្រើនណាស់ មិនងាយចុះទេ វាខ្លាចក្រុមវាវិនាស ដូច្នេះល្បិចថោកទាបយ៉ាងណា ក៏ពួកវាហ៊ានធ្វើដែរ អោយតែពូជវារស់ នរណាស្លាប់ក៏មិនខ្វល់។ តើចង់អោយប្រទេសយើង ដូចកូរ៉េ ខាងជើង ដូចអតីតភូមារឺ? តើប្រទេសដែលមានមេដឹកនាំផ្តាច់ការក្នុងលោក តើលទ្ធផលវាយ៉ាងម៉េច?
សូមបងប្អូនជួយផ្សាយពត៌មាននេះចែកជូនបន្តៗ ដើម្បីឲ្យពលរដ្ឋខ្មែរលោកបានជ្រាប យល់ដឹងអំពីព្រឹត្តិការអន្តរៈជាតិ គេមានច្បាប់ដាក់ទោសទៅលើជនក្បត់ជាតិក្បត់ប្រជាជនរាស្ត្ខ្មែរយើង។.........#NarinSOeurn_NSO
facebook.com/groups/1953624634944182/?ref=share
🙏🙏🙏💝👍🎤1🙏😭
🙏🙏🙏9/11/5021🙏🙏🙏1
កូនចៅអាអានិតសម្តេចណាស់
អាច់អាឆ្កែសែនបើគ្មានអ្រែងប្រជាជន10លាននាក់គ្មានកាឈឺចាប់ដូចសព្ទថ្ងៃនេះទេ
រាល់ថ្ងៃម៉ែឪហែង បងប្អូនហែង ធ្វេីស្រីខូច ដេីរសុំទានគេមែន.....អាឆ្កែឈាមថោក....បេីហែងខ្លាំងចេញពីប្រទេសអញទៅ
🙏🙏🙏
អ្រែងខំបូបាច់លើកហែតផលបញ្ចេញបញ្ចូលបំផ្លើសកាពិតដើម្បីយកសាច់រឿងមកបោកទឹកចិត្តប្រជាជនខ្មែរអោយវង្វេងជឿតាមល្បិចកលដថោកទាបរបស់ហ្រែង
ជឿអត់ បងប្អូន បងប្អូន ជឿអត់ 💣💣☔
ហៅគេសុទតែហ្រែង😂
យើងអាយុប៉ុន្មាន បានហៅគេចឹង⛔
🙏🙏🙏
អាច់អាសែនអាវិនាសអារលាយអាស្លាប់និងក្រឡាប់ឡានអាស្លាប់និធ្លាក់យន្តហោះងាប់អោយបាត់ទៅ
អត់ជឿរអោយពីណាកាន់បើលអីឡូវកូនសម្ដេចកាន់ហើយនិង