Episode 5 | ប្រវត្តិរបាំព្រះរាជទ្រព្យ​ | Jubie History (Khmer CC)

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2023
  • ប្រវត្តិរបាំព្រះរាជទ្រព្យ
    របាំព្រះរាជទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែង ក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នា នៃក្រុមភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពីរបាំ ក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។
    របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និង មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ ទៅតាមការវិវត្តន៍នៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
    របាំព្រះរាជទ្រព្យ ដែលជារបាំប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញ ខាងប្រណិតភាពនៃសំលៀកបំពាក់ និងការតុបតែងកាយ បំពាក់គ្រឿងមាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកវប្បធម៌អរូបីយ តំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។
    យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។ ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណរបស់កម្ពុជា ទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក ដែលមានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។
    យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនឹង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។ ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរាច្រៀង និងរាំយ៉ាងល្អិតល្អន់ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។
    យោងតាមរូបចម្លាក់អទិទេពរាំ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ គ.សករាជ (១០០២ - ១០៥០) បានឆ្លាក់អំពី ព្រះឥសូរ ទ្រង់សម្ដែងកិរិយារាំ ប្រដាប់ដោយអវុធ ត្រូវបានគេឱ្យឈ្មោះថា "នាដកេស្វរៈ" ចំណែកឯប្រជាជនឥណ្ឌា បានហៅទ្រង់ថា "ស្ដេចរបាំ" ភស្តុតាងទាំងអស់នេះបានសបញ្ជាក់ថា របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជ្យទ្រព្យ របស់កម្ពុជា គឺជាប្រភេទរបាំបែបសក្ការៈ ដូចនេះមិនគួរយកទៅសម្ដែងក្នុងពិធីមិនត្រឹមត្រូវឡើយ និងរឹតតែ មិនគួរយកទៅសម្ដែងនៅទីកន្លែងមិនសមរម្យនោះទេ ។
    របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។
    បើយោងតាមឯកសារមួយចំនួនបានសរសេរថា របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ដែលជាចំណែកមួយយ៉ាងជិតស្និទ្ធនៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និង មានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និង កាយវិការផ្ទាល់ខ្លួនផងដែរ ។ កាយវិការ និងក្បាច់រាំទាំងនេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និង ស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម ។
    សារៈប្រយោជន៍​ នៃដេីមត្នោត : • Episode 4 | សារៈប្រយោជ...
    ប្រវត្តិ​ ឧទ្យានជាតិគិរីរម្យ​ : • Episode 3 | ប្រវត្តិ​ ...
    #ប្រវត្តិរបាំព្រះរាជទ្រព្យ #cambodia #khmer #history

ความคิดเห็น • 3

  • @PuthyraKheang
    @PuthyraKheang หลายเดือนก่อน

    អរគុណសម្រាប់ការចែករំលែក ក្បោះក្បាយល្អ🙏❤

  • @sorchantha2474
    @sorchantha2474 หลายเดือนก่อน

    ❤❤❤

  • @haung5767
    @haung5767 9 หลายเดือนก่อน +4

    This traditional Khmer dance is so beautiful. In addition to the dance, there are explanations of the dance , to help young generations to understand their meaning .
    Thank you.