Hello VOA សុខភាព៖ ការជក់បារីអាចនាំឱ្យមានជំងឺមហារីកច្រើនប្រភេទ

แชร์
ฝัง
  • เผยแพร่เมื่อ 15 พ.ค. 2024
  • ការជក់បារីនាំឱ្យអ្នកជក់ប្រឈមនឹងហានិភ័យជំងឺជាច្រើនប្រភេទ ដូចជាជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺផ្លូវដង្ហើម ជាពិសេសជំងឺមហារីកសួត ថ្លើមនិងពោះវៀនធំជាដើម។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ដោយយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថា នៅក្នុងឆ្នាំ ២០២០ មានប្រជាជនខ្មែរចំនួន ១.៦៣១ នាក់ ស្លាប់ដោយសារជំងឺមហារីកសួត។ លោកវេជ្ជបណ្ឌិត តាំង តេកហុង បានលើកឡើងទៀតថា ផ្ទុយទៅវិញ ការឈប់ជក់បារីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនដែលបង្កឡើងដោយសារការជក់បារី។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីហានិភ័យចំពោះសុខភាពដែលបណ្ដាលមកពីការជក់បារីនិងអត្ថប្រយោជន៍នៃការឈប់ជក់បារីនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែឧសភានេះ៕
    » សូម Subscribe គណនី TH-cam របស់វីអូអេ៖ goo.gl/LQAVDc
    » ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
    » ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
    » ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
    » ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ khmer.voanews.com/allprograms
    វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
    ភ្ជាប់ជាមួយវីអូអេ៖
    » ចូលមើលគហទំព័រវីអូអេ: www.khmer.voanews.com | www.voacambodia.com 
    » LIKE វីអូអេ លើ FACEBOOK៖ / voakhmer
    » FOLLOW វីអូអេ លើ INSTAGRAM៖ / voakhmer
    » FOLLOW វីអូអេ លើ X៖ / voakhmer
    » FOLLOW វីអូអេ លើ TELEGRAM៖ t.me/voakhmer

ความคิดเห็น •