NUTH 'ច្រណែនគេ' ENVY (OFFICIAL MUSIC VIDEO)

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.พ. 2025
  • [OFFICIAL MUSIC VIDEO]
    ច្រណែនគេ / ENVY
    OUT NOW
    Pleng: pleng.smart.co...
    Apple Music, Spotify and more: bfan.link/envy...
    Turn on CC for Khmer and English Subtitle
    ដោយសារតែខ្ញុំជាអ្នកចម្រៀង និងអ្នកនិពន្ធផង បទពិរោះតែមួយមុខគឺមិនគ្រប់គ្រាន់សម្រាប់ខ្ញុំឡើយ។ វិឌីអូចម្រៀងត្រូវតែល្អមើលទៀតទើបខ្ញុំស្គប់ស្គល់។ ​សាច់រឿងនៃបទនេះគឺនិយាយអំពីមិត្តចាស់ដែលខានជួបគ្នាអស់រយៈពេលជាយូរ មកជួបជុំគ្នារំលឹកពីអនុស្សាវរីយ៍កាលនៅវិទ្យាល័យ។ ពេលវេលាអាក្រក់ដែលកើតនៅពេលនោះ វាក្លាយជាមេរៀន និងការចងចាំល្អៗចំពោះពួកគេទាំងពីរនៅពេលនេះ។ “មនុស្សគ្រប់គ្នាមិនអាចសុទ្ធតែទទួលបានអ្វីដែលខ្លួនឯងចង់បានរហូតនោះទេ ហើយនេះជារឿងធម្មតា” នេះគឺជា concept នៃវិឌីអូចម្រៀងរបស់ខ្ញុំ។
    “ច្រណែនគេ” គឺជាបំណែកសេះសល់ចុងក្រោយនៃក្ដីស្រលាញ់ខ្ញុំធ្លាប់មានចំពោះមនុស្សម្នាក់ដែលគេមានមនុស្សខ្លួនស្រលាញ់រួចហើយ។ តាំងពីកើតពីពោះម្ដាយមក ខ្ញុំមិនដែលចេះច្រណែននរណាម្នាក់នោះទេ មិនថាមិត្តភក្ដិមានសម្ភារៈប្រើល្អជាងខ្ញុំ រៀនពូកែជាង ឬមិត្តភក្ដិទៅមានមិត្តថ្មីទេ។ ទោះកាលពីតូចខ្ញុំនៅឆ្ងាយ​ ខ្ញុំមិនបាទទួលការមើលថែពីម៉ាក់ប៉ាដូចបងៗក៏ដោយ ក៏ខ្ញុំមិនដែលមានកូនចិត្តច្រណែនសូម្បីតែម្ដង។ ដោយសារក្ដីស្រលាញ់ខ្ញុំចំពោះមនុស្សគ្រប់គ្នា ធ្វើឲ្យខ្ញុំបើកចិត្តទូលាយ។ ដ៏រាបណាមនុស្សទាំងនោះមានក្ដីសុខ ខ្ញុំក៏រីករាយ។
    មិនដឹងកើតអី អ្វីៗផ្លាស់ប្ដូរនៅពេលដែលខ្ញុំមកស្គាល់គេម្នាក់នេះ។ តែខ្ញុំចាប់ផ្ដើមចេះច្រណែន ចង់បាននេះចង់បាននោះពីគេ។ ខ្ញុំស្អប់គេដែលគេមានដៃគូហើយតែមិនបិទឱកាសសម្រាប់មនុស្សជុំវិញខ្លួនដើម្បីចូលជិតគេ។ ខ្ញុំស្អប់គេដែលធ្វើឱ្យខ្ញុំស្អប់សង្សារគេដែលខ្ញុំមិនដែលស្គាល់សោះ។​ ខ្ញុំច្រណែនសង្សារគេ មិនមែនខ្ញុំចង់មានរូបរាងដូច ឬយ៉ាងណាទេ។ ខ្ញុំច្រណែន ព្រោះខ្ញុំចង់ក្លាយជាមនុស្សដែលគេស្រលាញ់។ មិនយូរខ្ញុំក៏ផ្ដើមដឹងខ្លួនថា ភាពច្រណែន មិនមែនជាហេតុផលល្អក្នុងការស្អប់នរណាម្នាក់ឡើយ។ ពេលនោះខ្ញុំមិនខុសអ្វីពីមនុស្សដែលខ្ញុំស្អប់ឡើយ រួចខ្ញុំក៏កាត់ចិត្ត។ គិតឡើងវិញខ្ញុំពិតជាខ្មាស់ខ្លួនឯងណាស់។ មនុស្សដូចគេមិនសមទទួលក្ដីស្រលាញ់ពីខ្ញុំ ឬនរណាឡើយ។ ជាចុងក្រោយ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្មាននរណាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ តែយើងអាចគ្រប់គ្រងទង្វើរបស់យើងបាន។ សង្ឃឹមថាបទនេះនឹងក្លាយជាបទសំណព្វរបស់អ្នកទាំងអស់គ្នា។
    សហការឧបត្ថម្ភៈ Pleng
    គាំទ្រដោយៈ Jansportcambodia និង The Fallacy
    Director: CHILI SALT និង NUTH
    Assistant Director: Pathana និង Chheang Daravoth
    Director Of Photography: LY NETEAKHEAK
    Camera operator : Ly Neteakheak ,SENG Seyha
    Editor&Colorist :Neteakheak
    AC : Wen Long , Lam
    Gaffer : NIKOR STUDIO
    BTS Photographer: , WenLong
    Production Team :NIKOR STUDIO
    Screenplay: NUTH
    Storyboard: NUTH
    Storylines: NUTH
    Location Manager: NUTH និង សម្ផស្ស
    Makeup artist: Bosiba Make Up
    Food and Beverages: ពុធ មរកត
    Driver: ម៉ុង បូរ៉ា
    Producer, Singer, Melodist, Lyricist and Vocal mixing: NUTH
    Music producer, Mixing and Mastering: Sokha Panha
    Piano: Chea Daniel
    សម្ដែងដោយៈ:
    ទេព រិនដារ៉ូ សម្ដែងជា កវី
    ម៉ុង ម៉ានុត សម្ដែងជា កវី កាលពីក្មេង
    ស្វែង សុជាតា សម្ដែងជា កងមាស
    ឌេត ម៉ានាថ សម្ដែងជា កងមាស កាលពីក្មេង
    ជីមី សម្ដែងជា ពិដោ
    តុង លី សម្ដែងជា​ វិន
    ចូលរួមសម្ដែងដោយ:
    ផន សុភារិទ្ធ
    គង់ ឌីណូ
    វណ្ណា​ កន្និកា
    សុផល ពេជ្រមនោ
    សួស សុក្រសម្បត្តិ
    ច័ន្ទពេញវង្ស កែវមុណី
    អ៊ាម សុខដាលីហ្សា
    អឿងសុខ ឌីណា
    ផាន រាម
    ជា យ៉ូវហេង
    ម៉េត សំរិទ្ធហេង
    ហួត សុទ្ធាវិទូ
    ហាន់ សុវណ្ណារ៉ា
    My social media:
    / imnuth
    / profile.php .
    / nuthplays
    / nuthyourbaby
    My email: Nuthplays@gmail.com

ความคิดเห็น • 120