#Khmer

แชร์
ฝัง
  • เผยแพร่เมื่อ 14 ส.ค. 2024
  • សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អាន!
    ខ្ញុំបាទយល់ឃើញថា​ ការសិក្សានូវស្រៈនិស្ស័យ និងព្យញ្ជនៈ​ ក្នុងភាសាខ្មែរមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺក្មេងតូចៗ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអាន និងសរសេរភាសា ខ្មែរ​យើងឱ្យបានស្ទាត់ និងត្រឹមត្រូវតាមក្បួនវេយ្យារណ៍។
    ជាការពិតណាស់ ការសិក្សារបស់មនុស្សគ្រប់វ័យគឺទាមទារជាចាំនូវការស្តាប់ ការអាន យកជា​បទពិសោធ និងធ្វើការត្រិះរិះពិចារណារកចំណុចល្អ និងចំណុចមិនល្អ (អសកម្ម) ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ កាលណាយើងមានសមត្ថភាពគ្រប់គ្រាន់នោះ យើងនឹង អាចធ្វើឱ្យខ្លួនឯង គ្រួសារ និងសង្គមជាតិមានការរីកចម្រើនជាលំដាប់។
    អាស្រ័យហេតុដូច្នេះ ទើបរូបខ្ញុំបាទបង្កើតវីឌីអូក្នុងការបង្រៀនអានស្រៈនិស្ស័យ និងព្យញ្ជនៈខ្មែរ ជូនដល់ក្មេងៗក្នុងការរៀនតាមរយៈឆានែលយូធូបរបស់ខ្ញុំបាទ (Bella and Lina)។ វីឌីអូ នៅក្នុងយូធូប ឆានែលនេះគឺមានបង្រៀនអាន និងសរសេរស្រៈនិស្ស័យ គឺស្រៈនិស្ស័យមាន ា ិ ី ឹ ឺ​ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ​ ុះ េះ ោះ ។ ព្យញ្ជនៈមាន ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ អ។​ ព្យញ្ជនៈប្រកបជាមួយស្រៈ ក កា កិ កី កឹ កឺ ... ខ​ ខា ខិ ខី ខឹ ខឺ... គ គា គិ គី គឹ គឺ... ឃ ឃា ឃិ ឃី ឃឹ ឃឺ... ង ងា ងិ ងី ងឹ ងឺ..... រហូតដល់ អ អា អិ អី អឹ អឺ។​
    សូមបងប្អូនទាំងអស់គ្នាមេត្តាជួយគាំទ្រឆានែលយូធូបរបស់ខ្ញុំបាទនិងនាងខ្ញុំផង!
    ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
    បេឡា និង លីណា (Bella and Lina)
    Hello everyone!
    I created this channel for teach Khmer languages for all learner.
    This video, I make video for learning online in covid-19 condition. All together will learn Khmer vowel or Cambodia vowel, are ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ​ ាំ ះ​ ុះ េះ ោះ and Khmer consonants are ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ អ។
    Please Subscribe Like Share and Comments.
    Thanks For Watching.

ความคิดเห็น •