របបសឹកភូមាកាន់តែបាក់ទ្រោម បន្ទាប់ពីរដ្ឋរ៉ាឃីនសឹងទាំងមូលធ្លាក់ក្នុងដៃរបស់ពួកឧទ្ទាម
ฝัง
- เผยแพร่เมื่อ 14 ธ.ค. 2024
- ក្រុមយោធាភូមាបន្តបរាជ័យនៅក្នុងសមរភូមិប្រយុទ្ធតទល់ជាមួយក្រុមឧទ្ទាមដែលកំពុងរួមដៃគ្នាជាមួយក្រុមប្រឆាំងនៅទូទាំងប្រទេស។ បន្ទាប់ពីប្រយុទ្ធបង្ហូរឈាមគ្នាអស់ជាច្រើនខែ ក្រុមឧទ្ទាមអារ៉ានដែលជាក្រុមជនជាតិភាគតិចប្រដាប់អាវុធ សកម្មជាងគេនៅរដ្ឋរ៉ាឃីន ភាគពាយ័ព្យប្រទេសបានប្រយុទ្ធយកឈ្នះ ដណ្តើមបានទីតាំងយោធាចុងក្រោយរបស់របបសឹកភូមានៅក្នុងរដ្ឋរ៉ាឃីន។ ចាប់តាំងពីថ្ងៃអាទិត្យទី ៨ធ្នូ ក្រុមឧទ្ទាមអារ៉ាខានគ្រប់គ្រងបានទឹកដី៨០%ក្នុងរដ្ឋរ៉ាឃីនដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដែស។ ហេតុអ្វីបានជាក្រុមអារ៉ាខានមានកម្លាំងខ្លាំង អាចវាយបំបាក់កងទ័ពភូមាឲ្យលើកទង់ជ័យស នៅរដ្ឋរ៉ាឃីន?
🔔 Please subscribe: rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម rfi.my/TGkm