ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

ឈប់ធ្វើការ បណ្ណ ប.ស.ស. នៅអាចប្រើប្រាស់បានទៀតអត់?

แชร์
ฝัง
  • เผยแพร่เมื่อ 18 มิ.ย. 2023
  • ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារ នោះប័ណ្ណសមាជិក ប.ស.ស. របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បាន ដោយគោរពទៅតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
    (១) - ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នក បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ។
    (២) - ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានយ៉ាងតិចចំនួន ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ។
    👉សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។
    លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!

ความคิดเห็น • 9

  • @vathveng5488
    @vathveng5488 หลายเดือนก่อน

    តើប្រាក់សោធន៍និវត្តន៍ ខ្ញុំកាលបង់នៅកន្លែងការងារបាន2ឆ្នាំ ហើយខ្ញំឈប់ពីការងារតើអាចទទួលបានវិញទេ?

  • @chinamho1289
    @chinamho1289 ปีที่แล้ว +3

    ជម្រាបសួរ ខ្ញុំធ្វើតាមការណែនាំហើយតែមិនឃើញផ្ញើសារត្រលប់មកវិញសោះ

  • @vathveng5488
    @vathveng5488 หลายเดือนก่อน

    ខ្ញុំនិងហើយឈប់ខែ3ពាក់កណ្ដាលខែ😂

  • @snlent
    @snlent ปีที่แล้ว

    🥰🥰🥰

  • @henguy9826
    @henguy9826 ปีที่แล้ว

    ឈប់បម្រើការងារ តើខ្ញុំអាចបន្តបង់ភាគទានដោយខ្លួនឯងបានអត់ ដើម្បីប្រើបសសរហូត?

  • @BENChomrong
    @BENChomrong 4 หลายเดือนก่อน

    សុំសួរបន្តិចបងសម្រាប់អ្នកគ្រោះថ្នាក់ម៉ោងការងារហើយគេព្យួរឈ្មោះបីខែដល់ថ្ងៃចូលធ្វើការធ្វើអត់កើតតើផលប្រយោជន៍ពីបសសអ្វីខ្លះបង

  • @dfgvcgt3476
    @dfgvcgt3476 หลายเดือนก่อน

    បើខ្ញុំឈប់ធ្វើការតើខ្ញុំអាចបង់បន្តបានរឺអត់លោកគ្រូ

  • @Saninyathachaub
    @Saninyathachaub 2 หลายเดือนก่อน

    លុយហោប៉ៅគេមិនដូចលុយហោប៉ៅឯងទេទេយឺតណាស់😂😂😂😂😂

  • @sokhouen818
    @sokhouen818 11 หลายเดือนก่อน

    តាមពិតថៅកែកាត់លុយបុគ្គលិកបង់ដ៏ដែលនឹង